មុនពេលរៀបការ គួរពិភាក្សាគ្នារឿងអ្វីខ្លះ?
ពាក្យចាស់ពោលថា “អាពាហ៍ពិពាហ៍ជាចំណង ៥ ប្រការ”។ មានរឿងច្រើនណាស់ ដែលអ្នកគួរតែពិភាក្សាជាមួយគូអនាគតរបស់អ្នក មុនពេលសម្រេចចិត្តរៀបការនឹងគ្នា។
កូន
រឿងដ៏ធំបំផុតដែលត្រូវកើតមានជាមួយនឹងការរៀបការនោះ គឺការរៀបគម្រោងសម្រាប់គ្រួសារមួយ។ ការរៀបការមានន័យថា ជាការចាប់ផ្តើមគ្រួសារមួយ។ មុនពេលអ្នករៀបការ យកល្អ អ្នកទាំងពីរគួរតែអង្គុយនិយាយគ្នាថាតើ អ្នកទាំងពីរពិតជាចង់បានកូន ឬក៏អត់។ មានស្ត្រីច្រើនហើយដែលនិយាយថា ពួកគេមិនចង់ក្លាយទៅជាម្តាយគេលឿនពេកនោះទេក្រោយពីរៀបការរួច ប៉ុន្តែ បុរសទៅវិញទេទើបជាអ្នកចង់។
លុយកាក់
ការដោះស្រាយនឹងរឿងលុយកាក់ គឺជាបញ្ហាមួយដែលគូស្វាមីគ្រប់រូបត្រូវប្រឈមមុខ។ លុយ គឺជារឿងសំខាន់បំផុតដែលគូស្វាមីគ្រប់គ្នាត្រូវតែនិយាយគ្នាមុនពេលពួកគេរៀបការ។ មិនខ្វល់ថាវាទាក់ទងនឹងការកាន់លុយរៀងខ្លួន ឬចែកគ្នាឡើយ អ្នកគួរតែនិយាយវាអោយបានច្បាស់លាស់សិន ដើម្បីកុំអោយមានបញ្ហាកើតមានបាន។
គ្រួសារ
ការពិភាក្សារឿងជាច្រើនទាក់ទងនឹងគ្រួសារអ្នកក៏ជារឿងសំខាន់ណាស់ដែរ។ មិនខ្វល់ថាអ្នកត្រូវរស់នៅជាមួយឪពុកម្តាយទៀតក្រោយពីរៀបការរួច ឬក៏អ្នកត្រូវនៅឆ្ងាយពីឪពុកម្តាយឡើយ អ្នកគួរតែនិយាយពីបញ្ហានេះអោយបានច្បាស់លាស់មុនពេលរៀបការ។
កន្លែងដែលអ្នកត្រូវរស់នៅ
រឿងមួយផ្សេងទៀតដែលអ្នកត្រូវពិចារណានៅពេលនិយាយជាមួយដៃគូមុនពេលរៀបការនោះ គឺកន្លែងដែលអ្នកនឹងត្រូវទៅរស់នៅតែម្តង។ សូមកុំភ្លេចអោយសោះថា មានរឿងច្រើនណាស់ដែលធ្វើអោយ គូស្វាមីជាច្រើនលែងឈ្លោះគ្នាទៀតដោយសារតែរឿងនេះ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- យុវវ័យមើលទូរទស្សន៍រងឥទ្ធិពលអវិជ្ជមានអ្វីខ្លះ?
- ធុញទ្រាន់នឹង ជីវិតរៀបការហើយមែនទេ?
- ការស្វែងរកអតិថិជន សម្រាប់ជំនួញថ្មី
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!