​ធ្វើ​ដូចម្តេច​ទើប ​កុំអោយ​កូន​លេង​ថ្នាំញៀន​បាន​?

 
 

​ការអប់រំ គឺជា​រឿង​សំខាន់​មួយ​ដើម្បី​ការពារ​កូន​របស់​អ្នក​ពី​ការប្រើប្រាស់​ថ្នាំញៀន​។ ក្នុងនាម​ជា​ឪពុកម្តាយ អ្នក​ត្រូវ​តែ​ដើរ​តួនាទី​ដ៏​សកម្ម​មួយ​ក្នុង​ការបង្ការ​កូន​ពី​ការប្រើ​ខ្លួន​ទៅ​ពិសោធន៍​ជាមួយនឹង​សារធាតុ​អស់ទាំង​នេះ​។ ការអប់រំ​កូន​កុំ​អោយ​លេង​ថ្នាំញៀន​ក៏​ជា​រឿង​សំខាន់​ដែរ​ក្នុងពេល​ដែល​មាន​បញ្ហា​ច្រើន​ក្នុង​គ្រួសារ​ដូចជា ការ​លែងលះគ្នា ការ​ទៅ​រស់នៅ​កន្លែង​ថ្មី និង​ការឈាន​ដល់​ភាព​ពេញវ័យ​របស់​កូន​។ តាមរយៈ​ការសិក្សា​អំពី​សញ្ញា​ប្រកាសអាសន្ន និង​របៀប​ដោះស្រាយ អាច​ធ្វើអោយ​អ្នក​ជួយ​កូន​ចៀស​ឆ្ងាយ​ពី​ការលេង​ថ្នាំញៀន​បាន​។

​សម្គាល់​កត្តា​ប្រឈមមុខ​
​ចូរ​ពិចារណា​ទៅលើ​ប្រវត្តិ​នៃ​ការលេង​ថ្នាំញៀន​របស់​គ្រួសារ អាកប្បកិរិយា​ឆេវឆាវ​របស់​កូន កម្រិត​នៃ​ការស្រឡាញ់​ខ្លួនឯង និង​ការប្រើប្រាស់​ថ្នាំញៀន​របស់​មិត្ត​ភ​កិ្ត​ពួកគេ ព្រោះ​វា​សុទ្ធតែ​ជា​កត្តា​ប្រឈមមុខ​ដែល​នាំ​អោយ​កូន​អ្នក​កាន់តែ​ងាយ​រង​សម្ពាធ​នៃ​ការលេង​ថ្នាំ​ទាំងអស់​។

​សួរ​កូន​ថា​តើ ពួក​គេ​គិត​ដូចម្តេច​ចំពោះ​ថ្នាំញៀន​?
​ចូរ​ចៀសវាង​ការនិយាយ​អប់រំ​ខ្លាំងៗ​ពេក តែ​អ្នក​គួរតែ​និយាយ​យ៉ាងណា​ស្រួល​ស្តាប់ ដើម្បី​អោយ​កូន​បកស្រាយ​អំពី​ចំណេះដឹង​របស់​ខ្លួន​ដែល​បាន​សិក្សា​រួច​វិញ​ទៅ​។ ចូរ​ប្រើប្រាស់​ព័ត៌មាន​ដែល​អ្នក​ផ្តល់​អោយ​គេ​ជាមួយនឹង​គន្លឹះ​ផ្សេងៗ​ដែល​មាន​ប្រយោជន៍ ដើម្បី​បញ្ជាក់​ថា​តើ​ពួកគេ​កំពុង​តែ​ប្រើប្រាស់​ថ្នាំញៀន​ហើយ ឬក៏​អត់​។

​អោយ​ហេតុផល​ដល់​ពួកគេ​ក្នុង​ការចៀសវាង​ថ្នាំញៀន​
​មិន​ត្រូវ​បន្លាច​កូន​ពី​ការប្រើប្រាស់​ថ្នាំញៀន តាមរយៈ​បង្ហាញ​នូវ​ហេតុផល​គួរ​អោយ​តក់ស្លុត​នោះទេ ប៉ុន្តែ អ្នក​គួរតែ​ផ្តល់​ជា​ព័ត៌មាន​ណា​ដែល​មាន​ប្រយោជន៍​ចំពោះ​ពួកគេ ដើម្បី​អោយ​ពិចារណា​វិញ​ទើប​ជា​ការល្អ​។ ចូរ​ពន្យល់​ពី​របៀប​ដែល​ថ្នាំញៀន​អាច​ប៉ះពាល់​ដល់​ការសិក្សា ការងារ​ប្រចាំថ្ងៃ និង​រូបរាង​ខាង​ក្រៅ​របស់​កូន ជាពិសេស គឺ​ការ​អោយ​មាន​ការ​ញៀន​ធ្ងន់ធ្ងរ​។

​មើល​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​
​ចូរ​មើល​រឿង​ក្នុង​កុន និង​ទូរទស្សន៍​ដែល​បង្ហាញ​អំពី​ការប្រើប្រាស់​ថ្នាំញៀន ដើម្បី​ផ្តល់​ឱកាស​ដល់​កូន​អ្នក​ធ្វើ​ការពិភាក្សា​អំពី​វា​។ ចូរ​សួរ​យោបល់​របស់​ពួកគេ​អំពី​ការប្រើប្រាស់​ថ្នាំញៀន​ក្នុង​ខ្សែភាពយន្ត​នោះ តែ​អ្នក​ក៏​ត្រូវ​បង្ហាញ​អំពី​គំនិត​របស់​ខ្លួន​ដែរ​។

​ប្រាប់​ពី​ក្បួនច្បាប់​នៃ​ការប្រើប្រាស់​ថ្នាំ​អោយបាន​ច្បាស់លាស់​
​ចូរ​ប្រាប់​កូន​អ្នក​ថា ការប្រើប្រាស់​ថ្នាំញៀន គឺជា​រឿង​ខុសច្បាប់ ហើយ​ការដាក់ទោស​នឹងត្រូវ​កើតមាន បើសិនជា​រូបគេ​បំពាន់​លើ​ច្បាប់​មួយ​នេះ​។

​បង្រៀន​កូន​អ្នក​អោយ​ចេះ​និយាយ​ថា “​ទេ​”
​ចូរ​ពិចារណា​ពី​វិធីសាស្ត្រ​ខុសៗ​គ្នា​ដែល​អាច​អោយ​ផ្តល់​អោយ​គេ​នឹង​ជ្រើសរើស​វិធី​បដិសេធ​ចំពោះ​ការប្រើប្រាស់​ថ្នាំញៀន​បាន​។ ចូរ​ចាំ​ថា សម្ពាធ​របស់​យុវវ័យ​អាច​នឹង​មាន​ឥទ្ធិពល​លើ​កូន​របស់​អ្នក​យ៉ាងខ្លាំង​។​

​ចៀសវាង​ការប្រើប្រាស់​ថ្នាំញៀន​ដោយ​ខ្លួនឯង​
​ចូរ​ធ្វើអោយ​កូន​អ្នក​ដឹងថា អ្នក​មិន​បាន​ប្រើប្រាស់​ថ្នាំញៀន​អ្វី​ឡើយ ព្រោះ​វា​គឺជា​រឿង​គ្រោះថ្នាក់​។ ចូរ​ចងចាំ​ថា សកម្មភាព​ដែល​អ្នក​ធ្វើ​នឹង​បន្លឺសម្លេង​ខ្លាំង​ជាង​សម្តី​ដែល​អ្នក​និយាយ​ទៅ​ទៀត ដូច្នេះ ចូរ​ធ្វើខ្លួន​ជា​គំរូ​ដ៏​ល្អ​សម្រាប់​កូន​របស់​អ្នក​៕

ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម