អស្ចារ្យមែន! ស្រោមអនាម័យផ្ដាច់ជីវិតមេរោគអេដស៍ ជិតចេញលក់ហើយ
ស្រោមអនាម័យប្រភេទថ្មីមួយ ដែលអាចសម្លាប់ជីវិតមេរោគអេដស៍ នឹងអាចរកទិញបាននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីទទួលបានការអនុញ្ញាត។
ការធ្វើតេស្តបានបង្ហាញថា ស្រោមអនាម័យ Viva Gel មានសមត្ថភាពអាចបញ្ចប់ជីវិតមេរោគអេដស៍បានដល់ទៅ ៩៩,៩ ភាគរយ ការពាររោគស្វាយ និងមេរោគមួយចំនួនទៀតយ៉ាងមានប្រសិទ្ធភាព។
ក្រុមហ៊ុនជីវៈបច្ចេកវិទ្យាអូស្ត្រាលី Starpharma បានបង្កើត Viva Gel ដោយបញ្ចូលសារធាតុប្រឆាំងការឆ្លងមេរោគអេដស៍នៅក្នុងទឹករំអិលនៃស្រោមអនាម័យប្រភេទថ្មីនេះ។ រហូតមកដល់ពេលនេះ វាបានទទួលវិញ្ញាបនបត្រវាយតម្លៃពីរដ្ឋបាលទំនិញឱសថអូស្ត្រាលីហើយ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ផលិតផលដ៏ពិសេសមួយនេះ។
នៅពេលអនាគត Viva Gel នឹងអាចជួយកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗទៀតបានយ៉ាងច្រើន បន្ថែមពីលើការកាត់បន្ថយហានិភ័យនៃការមានផ្ទៃពោះដោយចៃដន្យផងដែរ។
ផលិតផលដែលមានគុណប្រយោជន៍ចំពោះមនុស្សជាតិមួយនេះ នឹងត្រូវផលិតដោយ ក្រុមហ៊ុនជីវៈបច្ចេកវិទ្យាអូស្ត្រាលី Starpharma សហការជាមួយក្រុមហ៊ុន Ansell៕
មើលគួរយល់ដឹងផ្សេងៗទៀត
- តើស្ត្រីគួរតែថែរក្សាសម្ជស្សរបស់ខ្លួន តាមរបៀបណាខ្លះ?
- របៀបសារភាពស្នេហ៍ចំពោះមនុស្សស្រីដែលអ្នកស្រឡាញ់
- ម្ហូបអាហារបែបណា ដែលអ្នកគួរញុំានៅពេលមានផ្ទៃពោះ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!