ប្រយ័ត្នសង្សារ បោកយកខ្លួនប្រាណ
អ្នកទើបតែបានជួបគេសោះ បែរជាគិតថា គេជាមនុស្សមានមន្តស្នេហ៍ ឬស្មោះត្រង់ទៅហើយ។ ប៉ុន្តែ សូមបញ្ជាក់ថា បុរសដែលពូកែខាងបោកប្រាស់បំផុតនោះ គឺមានជំនាញក្នុងការរាយមុនស្នេហ៍របស់ពួកគេខ្លាំងណាស់។
ខាងក្រោមនេះ គឺជាសញ្ញាបីយ៉ាងដែលបញ្ជាក់ថាមនុស្សប្រុសដែលអ្នកបានជួបនោះ គឺជាមនុស្សប្រុសបោកប្រាស់ ៖
បុរសអាថ៌កំបាំង
ភាពអាថ៌កំបាំងរបស់គេប្រហែលជាហេតុផលមួយធ្វើអោយអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍គេក្នុងពេលជួបគ្នាដំបូង ប៉ុន្តែ បើសិនជាគេមានរឿងបែបនេះគ្រប់ពេលនោះ វាអាចជាសញ្ញាបញ្ជាក់ថា គេកំពុងបោកប្រាស់អ្នកច្រើនណាស់ហើយ។ មនុស្សដែលពូកែបោកប្រាស់ គឺគេជាមនុស្សអាថ៌កំបាំង ហើយមិនដែលប្រាប់អ្នកថា គេត្រូវទៅណា ឬធ្វើអ្វីមួយច្បាស់លាស់នោះទេ។ ប៉ុន្តែ អ្វីដែលគេមាននោះគឺ គេនឹងចូលចិត្តស្វែងយល់អំពីអ្នកទៅវិញ និងជាអ្នកស្តាប់ដ៏ល្អម្នាក់ ព្រោះគេមិនចង់និយាយអ្វីទាំងអស់តែម្តង។
ឧស្សាហ៍និយាយថា “អូនសម្លាញ់ បងភ្លេចទៅហើយ”
បើសិនជាគេភ្លេចការណាត់ជួបរបស់អ្នក នោះមានន័យថា គេពិតជាមនុស្សដែលបោកប្រាស់អ្នកប្រាកដណាស់។ គេប្រហែលជាមានជម្រើសផ្សេងដែលល្អជាងអ្នកទៅទៀត ដែលជាហេតុនាំអោយគេភ្លេចការមកជួបជាមួយអ្នកបែបនេះ។
ទាមទារការស្រឡាញ់ និងការការពារ
គេជាមនុស្សដែលចូលចិត្តគ្រប់គ្រងលើរូបអ្នក ជាពិសេស គឺចង់ដឹងរឿងគ្រប់យ៉ាងរបស់អ្នកតែម្តង តែក៏មិនបានបង្ហាញអោយដឹងអំពីខ្លួនគេមកអោយអ្នកដឹងវិញដែរ។ បុរសប្រភេទនេះគ្រាន់តែកំពុងព្យាយាមអោយច្បាស់ថា អ្នកនៅកន្លែងណា និងមិនបាននៅជាមួយនរណាម្នាក់ផ្សេងពីគេឡើយ។ ប៉ុន្តែ គេក៏មិនដែលប្រាប់ថា គេខ្លួនឯងនៅកន្លែងណាដែរ។ ប្រសិនជាមិត្តប្រុសអ្នកអោយអ្នកឈប់នៅជាមួយមិត្តភក្តិក្នុងទំនាក់ទំនងទំនងធម្មតានោះ វាគួរតែដល់ពេលពិនិត្យឡើងវិញចំពោះស្នេហារវាងអ្នក និងរូបគេហើយ៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- កុំខំទប់នោម អោយសោះ ប្រយ័ត្ន !!!
- ឡើងកូនកណ្តុរគេអាចកាត់ចោលដែរទេ?
- ទទួលទានវីតាមីន D ច្រើនពេកមិនល្អទេ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!