លំហាត់​ប្រាណ​៧យ៉ាង​​ជួយ​ពង្រឹង​រាងកាយ​​ឲ្យ​មាំ​មួន និង​សិចស៊ី

 
 

តើ​ការ​ហាត់ប្រាណ​​បែប​ណា​ដែល​អាច​ធ្វើ​ឲ្យ​រាងកាយ​មាន​​ភាព​​មាំមួន និង​ស្រស់​ស្អាត?​ ​ការ​ហាត់ប្រាណ​មាន​ច្រើន​របៀប​ផ្សេងៗ​គ្នា ប៉ុន្តែ​ក្នុង​នោះ​មាន​ការ​ហាត់ប្រាណ​៧បែប ដែល​ប្រិយមិត្ត​អាច​សាកល្បង ដើម្បី​ទទួល​បាន​រាងកាយ​មាំមួន និង​សិចស៊ី។​ ការ​ហាត់ប្រាណ​ងាយៗ​ទាំង​៧​របៀប​នោះ មាន​ដូច​ខាង​ក្រោម៖

១.ការ​លោត​អន្ទាក់​


​លោត​អន្ទាក់​ ជា​​ល្បែង​​​មួយ​ប្រភេទ​ដែល​ប្រិយមិត្ត​ជា​ច្រើន​ធ្លាប់​លេង​​កាល​ពី​វ័យ​កុមារ។ ប៉ុន្តែ​វា​ក៏​ជា​លំហាត់​ប្រាណ​ដ៏​ល្អ​ប្រសើរ​មួយ​ប្រភេទ​ដែល​មិន​គួរ​មើល​រំលង​នោះ​ដែរ។ ​ការ​លោត​អន្ទាក់​នឹង​ជួយ​​បញ្ចុះ​កាឡូរី​​បាន​ប្រសើរ​ជាង​​​ការ​ហាត់ប្រាណ​ផ្សេងៗ​ទៀត។ ​ម្យ៉ាង​វិញ​ទៀត​ការ​ហាត់ប្រាណ​ប្រភេទ​នេះ ក៏​មាន​ភាព​ប្រសើរ​​សម្រាប់​​ស្បែក​ផង​ដែរ។

២.ការ​អង្គុយ​បន្ទន់​ខ្លួន (ដូច​រូប)​​


លំហាត់​ប្រាណ​ដោយ​អង្គុយ​បែប​នេះ ​បាន​ធ្វើឲ្យ​សាច់ដុំ​នៅ​ក្នុង​រាងកាយ​ទាំងអស់​មាន​ចលនា។​កម្លាំង​នៃ​​លំហាត់​ប្រាណ​នេះ​អាច​ជួយ​ពង្រឹង​រាង​កាយ ​និង​ដុត​បំផ្លាញ​កាឡូរី​បាន​យ៉ាង​ល្អ។​ វា​អាច​ជួយ​ឲ្យ​រាងកាយ​មាំមួន និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ជា​ច្រើន។

៣.អាវ៉ង់​


មនុស្ស​ប្រុស​ភាព​ច្រើន​ជ្រើស​យក​ការហាត់ប្រាណ​របៀប​នេះ ដោយ​សារ​តែ​វា​មិន​មាន​ភាព​ស្មុគស្មាញ​ច្រើន ប៉ុន្តែ​នារី​វិញ ហាក់​មិន​សូវ​ចូលចិត្ត​ហាត់ប្រាណ​បែប​នេះ​ឡើយ​។ ​​ការ​អាវ៉ង់​​អាច​ធ្វើ​ឲ្យ​សាច់ដុំ​មាន​ភាព​រឹងមាំ​ខ្លាំង​ជាង​​ការ​ហាត់​ប្រាណ​របៀប​ផ្សេង​ទៀត​។​ វា​​មិន​គ្រាន់​​តែ​អាច​​ធ្វើ​ឲ្យ​រាងកាយ​រឹងមាំ​នោះ​ទេ ​តែ​នេះ​វា​ជា​មូលដ្ឋាន​គ្រឹះ​នៃ​លំហាត់​ប្រាណ​ផង​ដែរ។​

៤.ចលនា​ដំណើរ​ហក់​ទៅ​មុខ (ដូច​រូប)


កាយ​វិការ​បែប​នេះ​ធ្វើ​ឲ្យ​​សាច់ដុំ​ជើង​របស់​អ្នក​មាន​ជំហរ​រឹងមាំ។ ចលនា​នេះ​ត្រូវ​ដាក់​ជើង​ទាំងពីរ​របស់​យើង​មាន​គម្លាត​ពី​គ្នា​ ពោល​គឺ​ជើង​ម្ខាង​ដាក់​ទៅ​មុខ ឯ​ម្ខាង​ទៀត​នៅ​ក្រោយ។ ​ការ​ធ្វើ​បែបនេះ​បី​ដង​ក្នុង​ថ្ងៃ​នឹង​ធ្វើ​ឲ្យ​អ្នក​ឃើញ​លទ្ធផល​​ដ៏​គាប់​ប្រសើរ។ ​​ការ​ធ្វើ​ចលនា​បែប​នេះ ក៏​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​សាច់ដុំ​ដែរ។

៥. ហែល​ទឹក


អាច​ថា​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ចូល​ចិត្ត​ហែល​ទឹក​ក៏​ថា​បាន ត្បិត​អី​​ការ​ហែល​ទឹក​នឹង​ជួយ​ឲ្យ​អ្នក​មាន​រូបរាង​ស្រស់​ស្អាត​​ និង​អាច​​ជួយ​សម្រក​ទម្ងន់​ថែម​ទៀត​ផង។​​ ការ​ហែលទឹក​ច្រើន​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ ដែល​មាន​ដូច​ជា​កាត់​បន្ថយ​សម្ពាធ​ឈាម ​និង​ជួយ​​ពង្រឹង​ចលនា​​បេះដូង​ជា​ដើម។

៦. ការ​រត់


យើង​អាច​ទទួល​បានផល​ប្រយោជន៍​ជាច្រើន​ពី​ការ​រត់​ធ្វើ​លំហាត់​ប្រាណ។ វា​អាច​ជួយ​កាត់​បន្ថយ​ភាព​ស្ត្រេស​​ ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​ដើរ​ដោយ​ប្រក្រតី​​​ភាព និង​ជួយ​ដុត​បំផ្លាញ​កាឡូរី។ ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​អ្នក​មាន​រាង​កាយ​ស្រឡូន​ប៉ុណ្ណោះ​ទេ វា​ក៏​​អាច​ជួយ​ឲ្យ​ជើង​មាន​ភាព​រឹងមាំ ​និង​ជួយ​រំលាយ​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាងកាយ​បាន​ថែម​ទៀត​ផង​។

៧. ការ​ជិះ​​កង់


ការ​ជិះកង់​​អាច​ជួយ​ឲ្យ​យើង​​បែកញើស​​បាន​ល្អ និង​ធ្វើ​ឲ្យ​សាច់ដុំ​ជើង​ ដៃ​ និង​ខ្នង​ មាន​ភាព​រឹងមាំ។ ​វា​​មាន​ភាព​ប្រសើរ​សម្រាប់​បេះដូង ក៏​ដូច​ជា​ជួយ​សម្រក​ទម្ងន់​បាន​យ៉ាង​ប្រសើរ។ មិន​ត្រឹម​តែ​មាន​ចំណុច​ល្អ​ច្រើន​នោះ​ទេ ការ​ធាក់​កង់​ក៏​ជា​វិធី​ហាត់ប្រាណ​មួយ​ដ៏​ស្រួល​ផង​ដែរ ពោល​គឺ​​អ្នក​អាច​ប្រើប្រាស់​វា​ជាមួយ​សកម្មភាព​ប្រចាំ​ថ្ងៃ ដូច​​ជា​ទៅ​សាលា​រៀន ឬ​ទៅ​កន្លែង​ធ្វើ​ការ​ជាដើម៕

ម៉េច​ដែរ ការ​ហាត់ប្រាណ​ទាំង​៧​របៀប​ខាង​លើ​នេះ ប្រិយមិត្ត​បាន​សាក​ប៉ុន្មាន​របៀប​ហើយ?​​

ប្រភព សប្បាយ


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម