ចង់អោយនាងចាប់អារម្មណ៍ អ្នកមិនត្រូវធ្វើអ្វីខ្លះ?
ការបារម្ភខ្លាំងពេកនឹងធ្វើអោយអ្នកលែងផ្តល់នូវការទាក់ទាញអារម្មណ៍ចំពោះនាងមកលើអ្នក ក្នុងពេលដែលអ្នកកំពុងណាត់ជួបគ្នាជាលើកដំបូង។ ដូច្នេះ វិធីសាស្ត្រដ៏ល្អបំផុតដើម្បីទទួលបានការណាត់ជួបគ្នាដ៏ជោគជ័យមួយបាន គឺអ្នកត្រូវចងចាំថា អ្នកជាមនុស្សដែលត្រូវធ្វើអោយនាងចាប់អារម្មណ៍ជានិច្ច។
នាងប្រហែលជាមានអាការៈភ័យខ្លាចដូចអ្នកដែរ។
ចូរធ្វើខ្លួនអោយក្លាយទៅជាមនុស្សដែលមានសីលធម៌ខ្ពស់ចំពោះស្ត្រី និងចាំក្នុងចិត្តថា ការអួត ឬបញ្ជោរតិចតួចមិនមានអ្វីទាស់ខុសទេ។ ប៉ុន្តែ ចូរធ្វើអ្វីៗដោយភាពស្មោះត្រង់ ជាពិសេសការនិយាយសរសើរនាងតែម្តង ព្រោះការដែលធ្វើអ្វីៗដែលមិនចេះគិតត្រឹមត្រូវ ការបញ្ជោរដោយគ្មានហេតុផលអាចក្លាយទៅជាបញ្ហាចំពោះអ្នកបាន។ ការជូនផ្កាមិនប្រាកដថាមានប្រសិទ្ធភាពនោះទេ។ ខាងក្រោមនេះ គឺជារឿងមួយចំនួនដែលអ្នកគួរតែមានភាពច្បាស់លាស់ នៅពេលអ្នកកំពុងតែព្យាយាមផ្តល់ការចាប់អារម្មណ៍ដល់មនុស្សស្រី។
កុំនិយាយអំពីសង្សារចាស់របស់អ្នក
មនុស្សស្រីនឹងមិនចូលចិត្តរឿងនេះទេ បើសិនជាអ្នកចាប់ផ្តើមរំលឹកអំពីសង្សារចាស់អ្នក នៅថ្ងៃណាត់ជួបគ្នាដំបូងបែបនេះ។ វានឹងក្លាយទៅជារឿងមួយដែលមិនអួរអោយចង់ស្តាប់ជាមិនខានឡើយ នៅពេលដែលមនុស្សស្រីកំពុងតែណាត់ជួបបុរសដែលនិយាយតែពីរឿងអ្នកដទៃទៅវិញ។
មិនត្រូវអួតអំពីចំនួនមនុស្សស្រីដែលអ្នកបានណាត់ជួបនោះទេ
នេះគឺជាមូលហេតុដ៏ធំមួយដែលធ្វើអោយនាងលែងចាប់អារម្មណ៍លើអ្នកតែម្តង។ គ្មានមនុស្សស្រីណាចូលចិត្តស្តាប់ការអួតអាងអំពីការណាត់ជួបរបស់បុរសណាដែលជួបមនុស្សស្រីច្រើន ដើម្បីតែរួមភេទនោះទេ។ នាងមិនត្រូវការស្តាប់ថា អ្នកជាមនុស្សជំនាញខាងលើគ្រែខ្លាំងប៉ុណ្ណានោះទេ។ បើសិនជានាងជាមនុស្សដែលចាប់អារម្មណ៍ខាងការរួមភេទជាមួយអ្នកមែននោះ ចូរជឿយើងចុះ នាងពិតជាប្រាប់អោយអ្នកដឹងជាមិនខាន។
មិនត្រូវហៅអាហារអោយនាងឡើយមិនត្រូវហៅអាហារអោយនាងឡើយ
មិនត្រូវហៅអាហារអោយនាងឡើយ
វាគឺជារឿងល្អក្នុងការសួរថាតើ នាងចង់អោយអ្នកហៅអាហារអោយនាងដែរឬអត់នោះ។ ប៉ុន្តែ ចូរចៀសវាងបង្ខំនាងអោយភ្លក់អាហារណាដែលអ្នកចង់អោយនាងញ៉ាំ។
ស្លៀកពាក់សម្លៀកបំពាក់សមរម្យ
មិនត្រូវស្លៀកសម្លៀកបំពាក់ចាស់ៗដើម្បីទៅជួបជាមួយមនុស្សស្រីនោះទេ។ ការស្លៀកសម្លៀកបំពាក់ល្អៗ គឺជារឿងមួយសំខាន់ណាស់។ ចូរកុំភ្លេចបន្ថែមក្លិនដល់រាងកាយអ្នកផង។ ចូរប្រាកដថា អ្នកបានដុសសម្អាតធ្មេញ និងកាត់សក់បានត្រឹមត្រូវហើយ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺស្បែកជើងដ៏ស្រស់ស្អាត។
កុំរអ៊ូពីតម្លៃអាហារ
វាគឺជារឿងមួយមិនល្អទេនៅពេលអ្នកពិភាក្សា ឬត្អូញត្អែរអំពីតម្លៃអាហារ។ បើសិនជាអ្នកមិនមានសមត្ថភាពគ្រប់គ្រាន់ចំពោះបញ្ហាតម្លៃទេ អ្នកគួរតែកុំអញ្ជើញ ឬណាត់ជួបគេទៅញ៉ាំអាហារថ្លៃៗអី។ អ្នកគួរតែទៅញ៉ាំក្នុងហាងកាហ្វេនៅជិតផ្ទះ ឬកន្លែងធ្វើការវិញក៏បានដែរ៕
មើលគួរយល់ដឹងផ្សេងៗទៀត
- ហេតុអ្វីបានជាថ្នាំផ្សះ ធ្វើអោយរាគ?
- ទារកកើតមុន គួរដោះស្រាយយ៉ាងណា?
- ជួបសង្សារចាស់ គួរធ្វើម៉េចល្អ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!