អាហារ៩ ប្រភេទជួយឲ្យស្បែកស្អាតរាល់ថ្ងៃ
តើអ្នកបានចំណាយប្រាក់ច្រើនដើម្បីទទួលបានស្បែកស្អាតមែនទេ? តាមពិតទៅ អ្នកមិនចាំបាច់ចាយប្រាក់ច្រើនក៏អាចទទួលបានស្បែកដ៏ស្រស់ស្អាតបានដែរ ដោយគ្រាន់តែបង្វែរមកមើលអាហារដែលអ្នកបរិភោគជារៀងរាល់ថ្ងៃវិញម្ដង។ មានអាហារ ៩ប្រភេទ ដែលត្រូវបានគេរកឃើញថាអាចជួយឲ្យអ្នកមានស្បែកស្អាតបែបធម្មជាតិ។ អាហារទាំង៩ប្រភេទនោះ មានដូចខាងក្រោម៖
១. ម្ទេសហាវ៉ៃ
ម្ទេសហាវ៉ៃ គឺជាបន្លែមួយប្រភេទមនុស្សទូទៅចូលចិត្ត និងមានភាពងាយស្រួលក្នុងការចម្អិន។ ការទទួលទានម្ទេសហាវ៉ៃមួយផ្លែស្មើនឹងវីតាមីនC ១០០%។ វាសំខាន់ជាងអាហារដែលមានជាតិសរសៃ និងវីតាមីន Bទៅទៀត។
២.សូកូឡា
ជាអាហារពេញនិយមសម្រាប់ការញ៉ាំជាប្រចាំថ្ងៃ និងធ្វើឲ្យស្បែកមានភាពភ្លឺរលោង។ សូកូឡាមានផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្ម និងជួយជំរុញឲ្យស្បែកមានភាពស្រស់ថ្លា។
៣.ត្រីសូម៉ុង (Salmon)
ត្រីសូម៉ុងគឺជាអាហារដែលប្រសើរបំផុតដែលជួយកាត់បន្ថយស្ត្រេស និងភាពធុញថប់។ ត្រីសូម៉ុងមានផ្ទុកវីតាមីន D ជំនួយដល់បេះដូង ឆ្អឹង ពោះវៀនធំ និងជាពិសេសជំនួយដល់ខួរក្បាល។
៤.ប្រេងដូង
ប្រេងដូង មានផ្ទុកសារធាតុវីតាមីន E ដែលអាចជួយដល់ស្បែកឲ្យមានភាពភ្លឺរលោងទន់ល្មើយ និងអាចបំបាត់ភាពជ្រីវជ្រួញថែមទៀតផង។
៥.តែបៃតង
តែបៃតងគឺជាភេសជ្ជៈដែលអាចជួយសម្រួលដល់រាងកាយផ្នែកខាងក្រៅ និងជួយសម្រួលដល់ការកាត់បន្ថយស្ត្រេស។ ការទទួលទានតែបៃតងបីកែវក្នុងមួយថ្ងៃ គឺល្អបំផុតសម្រាប់សុខភាពលោកអ្នក។
៦. ស្ពៃ Spinach
សារធាតុដ៏សម្បូរបែបជាច្រើនមាននៅក្នុងស្ពៃSpinach ដូចជាវីតាមីន A វីតាមីនE ជាដើម។ វាជាប្រភេទអាហារដែលមានជាតិសរសៃ ដែលត្រូវបានគេចាត់ទុកថាជាអាហារដ៏អស្ចារ្យសម្រាប់ស្បែកអ្នក។
៧.គ្រាប់ធញ្ញជាតិ
គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័តន៍ អាចបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពស្បែក។ អាហារទាំងពីរប្រភេទនេះ សម្បូរទៅដោយវីតាមីន E និងសារធាតុប្រូតេអ៊ីន។
៨.ល្ហុង
ល្ហុងគឺជាផ្លែឈើដ៏អស្ចារ្យដែលមានតាំងពីបុរាណមកម្ល៉េះ។ វាមានជាតិកាឡូរីទាប(៣៩កាឡូរីក្នុង ១០០ ក្រាម) និងមិនមានជាតិកូលេស្ត្រេរ៉ូល។ ដូច្នេះអ្នកអាចព្យាយាមសម្រកទម្ងន់ដោយការញ៉ាំល្ហុងក៏បានដែរ។
៩.ការ៉ុត
ការ៉ុតមិនមែនល្អចំពោះភ្នែកតែម្យ៉ាងនោះទេ ប៉ុន្តែវាថែមទាំងល្អចំពោះស្បែកទៀតផង។ ពួកវាជួយកម្ចាត់សារធាតុកង្វក់ចេញផងដែរការ៉ុតសម្បូរទៅដោយវីតាមីន A ដែលជួយបង្ការការផលិតកោសិកានៅលើស្បែកច្រើនហួសកម្រិត។
មើលគួរយល់ដឹងផ្សេងៗទៀត
- តើមានពាក្យអ្វីខ្លះ ដែលស្វាមីអ្នកចង់ឱ្យអ្នកនិយាយ ទៅកាន់រូបគេ?
- តើខ្ញុំគួរតែបំបៅកូនញឹកញាប់ប៉ុណ្ណា?
- ចង់បានមុខក្មេងជាងវ័យមែនទេ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!