​៧យ៉ាង​បង្ហាញ​ថា គេ​ស្រលាញ់​អ្នក​ព្រោះតែ​លុយ

 
 

ការយកចិត្តថ្លើម​
មិត្តស្រីរឺ​មិត្តប្រុស​ដែលស្រលាញ់លុយរបស់អ្នក ភាគច្រើន មានវិធីយកចិត្តថ្លើមអ្នក និងខ្វល់ខ្វាយជាខ្លាំង​ពេលអ្នកខឹង​គេ ​​រឺមិន​សប្បាយចិត្តរឿង​អ្វីមួយ។ ស្ថានភាពគេគឺចំណុះលើអ្នកទំាងស្រុង ពោលគឺ​គេកម្រ​ហ៊ាន​បដិសេធ​អ្វីដែលអ្នក​និយាយទៅណាស់។

បាត់បង់លក្ខណៈ​ធម្មជាតិ
គេគ្មានទំនុកចិត្តនឹង​គ្មានភាព​ម្ចាស់ការទេ។ បុរសរឺ​នារី​នោះតែងតែគិតពី​អារម្មណ៍​ថា​ចង់អោយគេ​ធ្វើ​អ្វី​ ហើយគេ​នឹង​ធ្វើទៅតាមដែល​អ្នក​ប្រាប់​។

បើអ្នកជាស្រីអ្នកមាន​សង្សារដែលស្រលាញ់អ្នក​ដោយសារលុយនោះ​មិនដែលហ៊ានក្រឡេកមើលស្រីផ្សេងនៅនឹងមុខអ្នកឡើយ​វាបង្ហាញថា​គេបានបាត់បង់ភាព​ជាធម្មជាតិនៃ​មនុស្សប្រុស​ដោយការសម្តែង​ផ្គាប់ចិត្ត​អ្នក។

បើគេជាស្រី ហើយអោយតម្លៃលើអ្នកដោយសារតែលុយ គឺមិនដែលហ៊ានខឹងងរង៉ក់ រឺមិននិយាយរកអ្នកឡើយ ។ លក្ខណៈខែងរ៉ែងពីធម្មជាតិរបស់មនុស្ស​ស្រី​ត្រូវគេបោះចោល ហើយគេសុខចិត្ត​រកគ្រប់វិធីអោយតែអ្នកសប្បាយចិត្ត។

ប្រធាន​បទជជែក
គេតែងមានទម្លាប់និយាយថា​គេមិនត្រូវការលុយ​គេត្រូវការ​ចិត្ត តែតាមពិតរាល់ពេលនិយាយគ្នា​គេចូលចិត្តណាស់​រាល់​ប្រធានបទទាក់ទងនិងទ្រព្យសម្បត្តិរបស់​អ្នក​រឺ​ចំណូលនានា​របស់អ្នក​ហើយ​គេចងចាំវាបានយ៉ាងល្អ។

ការអួតអាង
បើគេពិតជាពេញចិត្តអ្នក គេនឹងប្រាប់​អ្នកផងពីបុគ្គលភាពល្អៗរបស់អ្នក​តែបើ​​គេ​ស្រឡាញ់​អ្នក​ព្រោះ​លុយ​គេតែងតែប្រាប់អ្នកផងពីធនធាន និង​បំណុលរបស់អ្នក។

ចង់បានអ្នក​ទោះក្នុង​ស្ថានភាព​ណាក៏ដោយ
គេចង់រៀបការណាស់ទោះអ្នកមិន​ល្អ ក៏ដោយ។ វាគ្មានហេតុផល​អ្វី​ដែលស្រីម្នាក់ រឺប្រុសម្នាក់សុខចិត្តបញ្ចប់​សេរីភាព​ក្នុងដៃមនុស្សដែលមិនសូវរវល់អើពើ​ពីនាង រឺគេទេ។ វាមានតែហេតុផលម្យ៉ាងប៉ុណ្ណោះ​គឺ​អ្នក​ប្រហែលជា​មានអ្វីផ្សេង​ដែលគេចង់បានជាខ្លាំង។

ចង្អុលទៅអ្នកដទៃ
​​គេឧស្សាហ៍​ប្រាប់​អ្នកថា អ្នកផ្សេង​​ដែល​ចូលមក​ស្រលាញ់​អ្នក​ គឺ​ព្រោះ​តែចង់បានលុយអ្នក។ ដោយសារគេខ្លួន​ឯង​ដែល​គិតបែបនេះ​​ទើបគេមិនអាច​រកឃើញតម្លៃផ្សេង​លើខ្លួន​អ្នក​ឡើយ។

តាមស្អិត
សង្សារប្រុសរឺស្រីដែលទុកអ្នកជាជង្រុកស្រូវ គេនឹងតាមអ្នកស្អិតមិនអោយរបេះមួយជំហានឡើយទោះយួរស្បែកជើង​អោយ​ក៏ដោយ។

គិតទៅមានលុយអស្ចារ្យ​មែនហ្ន៎ ចុះ​អ្នក​ត្រូវការ​សង្សារ​របៀបហ្នឹង​ដែរ?


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម