អ្នកបម្រើលើយន្តហោះនិយាយរឿង៥យ៉ាង ដែលអ្នកគួរដឹងក្នុងអំឡុងពេលនេះ
អ្នកដែលធ្លាប់ធ្វើដំណើរតាមយន្តហោះតែងឃើញអ្នកបម្រើលើអាកាសយាន មានរូបសម្បត្តិស្អាតបាត និងអាចនិយាយភាសាបានយ៉ាងស្ទាត់ជំនាញ។ ប៉ុន្តែមនុស្សទូទៅប្រហែលជាមិនដឹងទេថា នៅពីក្រោយអ្វីដែលគេអាចឃើញ អ្នកបម្រើលើយន្តហោះបានធ្វើរឿងជាច្រើនទៀត។
លោក អ៊ុយ នូសិរីមុនី អាយុ៣២ឆ្នាំ ជាអ្នកបម្រើឲ្យក្រុមហ៊ុនអាកាសចរណ៍ខ្មែរ Cambodia Angkor Air បង្ហាញនូវអ្វីដែលមនុស្សទូទៅមិនសូវបានដឹង៖
រូបសម្បត្តិសមរម្យក៏បានដែរ
អ្នកខ្លះគិតថា អ្នកបម្រើលើយន្តហោះទាមទាឲ្យមានរូបសម្បត្តិស្អាត ប៉ុន្តែតាមពិត អ្នកបម្រើលើយន្តហោះមានរូបសម្បត្តិសមរម្យក៏អាចធ្វើការបានដែរ។ សម្រាប់ក្រុមហ៊ុនលោក បុរសត្រូវមានកម្ពស់យ៉ាងហោច ១,៦៨ ម៉ែត្រ ខណៈនារីវិញ ក៏ត្រូវមានកម្ពស់ពី ១,៥៨ ម៉ែត្រឡើងទៅដែរ។
រៀនទំនាក់ទំនង និងសុវត្ថិភាព
ដំបូង អ្នកបម្រើលើយន្តហោះត្រូវរៀនពីរបៀបទំនាក់ទំនងភ្ញៀវ។ ភាសាប្រើប្រាស់លើយន្តហោះ គឺត្រូវតែគួរសមជាងភាសាប្រើប្រាស់ធម្មតា។ បន្ទាប់មកទៀត គេត្រូវរៀនពីសុវត្ថិភាព ចេះឆែកទូរសព្ទ អុកស៊ីហ្សែន និងយល់ដឹងពីគន្លឹះព្យាបាលផ្សេងៗ។
សួរសំនួររាល់ដងមុនពេលហោះហើរ
អ្នកបម្រើលើយន្តហោះនឹងត្រូវបានមេរបស់ខ្លួនសួរសំនួរជាច្រើន ទាក់ទងនឹងវិធីបង្ការសុវត្ថិភាពផ្សេងៗ រាល់ពេលហោះហើរម្ដងៗ ដើម្បីបង្ការកុំឲ្យភ្លេច។
យន្តហោះសុវត្ថិភាពជាងគ្រឿងយន្តបើកលើគោកច្រើនដង
ក្នុងស្ថិតិចំនួនហោះហើរមួយលានដង យន្តហោះជួបបញ្ហាតែម្ដងទេ។ ប៉ុន្តែស្ថិតិមធ្យោបាយធ្វើដំណើរលើគោលវិញ ដូចជាតាមរថភ្លើង តាមរថយន្ត ឬម៉ូតូ បួនម៉ឺនដងគឺជួបឧប្បត្តិហេតុម្ដង។
ពេលធ្វើការ និងពេលសម្រាក
សម្រាប់ក្រុមហ៊ុនរបស់លោក អ្នកបម្រើលើយន្តហោះនឹងធ្វើដំណើរពី១៥ទៅ២០ថ្ងៃ ក្នុងមួយខែៗ។ ពេលយន្តហោះត្រូវឈប់នៅខេត្តណា ឬប្រទេសណា គេត្រូវក្រុមហ៊ុនជួលសណ្ឋាគារលំដាប់ផ្កាយ៤ ឬផ្កាយ៥ឲ្យស្នាក់នៅទីនោះ។
មើលគួរយល់ដឹងផ្សេងៗទៀត
- ចំណាយ ១៥នាទីរាល់ថ្ងៃ ដើម្បីឱ្យជើង បានស្រឡូនស្អាត
- ហេតុអ្វីការសម្រាលកូនមុនខែ អាចមានគ្រោះថ្នាក់?
- ការគេងអាចបញ្ជាក់ពីទំនាក់ទំនងដ៏ស្និតស្នាលរបស់គូស្នេហ៍
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!