បង្ការកុំអោយភ្ជាប់ពាក្យហើយត្រូវផ្ដាច់ពាក្យវិញ យុវវ័យភាគច្រើនតែងមើលរំលង
គ្មានអ្នកណាចង់ភ្ជាប់ពាក្យហើយមិនទាន់ស្អីផងក៏ផ្ដាច់ពាក្យគ្នាទៅវិញទេ ប្រាកដជាចង់ឲ្យបន្តរហូតដល់ថ្ងៃចូលរោងការ ដើម្បីទទួលពរជ័យពីមេបាហើយ។ តែពេលខ្លះមានរឿងហេតុដែលធ្វេសប្រហែស រហូតដល់អាចធ្វើឲ្យភាគីម្ខាងទៀតទ្រាំលែងបាន ក៏សុំផ្ដាច់ពាក្យតែម្ដងទៅ។ បើអញ្ចឹងមែននោះ តើអ្វីដែលគួរធ្វើ និងមិនគួរធ្វើក្រោយភ្ជាប់ពាក្យរួច?
បុគ្គលិកបម្រើការងារនៅស្ថានីយវិទ្យុទន្លេ FM 102.5 លោក ម៉ាន វឌ្ឍនា បាននិយាយថា៖ “ពេលទៅណាមកណាគួរតែប្រាប់ខាងស្រីឲ្យបានដឹងតាមដែលអាចធ្វើបាន ដើម្បីបង្ហាញថាត្រឹមជាគូដណ្ដឹងនឹងគ្នាមែន តែចេះខ្វល់ពីគ្នា ឧស្សាហ៍ទៅលេងផ្ទះនាង សួរសុខទុក្ខម្ដាយឪពុកក្មេកជាដើម”។
រូបតំណាង
សូមអាន៖ ឆ្លងកាត់ដំណាក់កាល៤យ៉ាងនេះរួច អ្នកអាចរៀបការរស់នៅជាមួយគ្នាដោយសុខសាន្តបាន
ឯលោក រស្មី អាយុ២៥ឆ្នាំ អ្នកលក់វ៉ែនតានៅក្រុមហ៊ុន VC Optic បានប្រាប់ថា៖ “ជាគូដណ្ដឹងនឹងគ្នា អត់ដូចជាសង្សារនឹងគ្នាឡើយ ដូច្នេះអ្វីៗត្រូវតែប្រិតប្រៀងជាងមុន ដូចជាយើងមិនត្រូវដើរលេងចូលផ្ទះយប់ជ្រៅ ផឹកស្រា លែងល្បែង ឬលួចទាក់ទងស្រីផ្សេងនោះទេ និយាយរួមធ្វើម៉េចកុំឲ្យខាងស្រីគេចាប់កំហុសបាន មិនប្រច័ណ្ឌយើង ត្រូវធ្វើខ្លួនជាមនុស្សល្អក្នុងក្រសែភ្នែកឪពុកម្ដាយក្មេក និងគូដណ្ដឹង”។
ក្រៅពីការលើកឡើងខាងលើ សម្រាប់បុគ្គលិកបម្រើការងារនៅក្រុមហ៊ុន Wing អ៊ុន សុលីតា អាយុ២៤ឆ្នាំ ប្រាប់ថា៖ “ក្រោយភ្ជាប់ពាក្យរួច មានន័យថាទាំងពីរនាក់នោះបានក្លាយជាគូដណ្ដឹងនឹងគ្នាហើយ ដូច្នេះស្ថានភាពគឺខុសពីសង្សារ។ ខ្ញុំគិតថា ក្នុងដំណាក់កាលជាគូដណ្ដឹងនឹងគ្នា អ្វីដែលគួរធ្វើគឺមានតែដើរលេងបង្កើតអនុស្សាវរីយ៍ជាមួយគ្នា ត្រូវរកដំណោះស្រាយពេលមានបញ្ហា ហើយគិតពីអនាគត ព្រោះក្រោយភ្ជាប់ពាក្យរួច ចាស់ៗគេមិនឲ្យទុក្ខយូរពេកទេ ដូច្នេះត្រូវត្រៀមខ្លួនបង្កើតគ្រួសារ និងសន្សំលុយកាក់”។
លើសពីនេះ កញ្ញាតូចច្រឡឹងថែមទាំងមានសម្រស់ស្រស់សោភា ធ្វើការនៅក្រុមហ៊ុនទូរសព្ទ Samsung បូផា មាលា ដែលបានភ្ជាប់ពាក្យរួចហើយ បញ្ចេញមតិថា៖ “មិនមែនគ្រាន់តែនិយាយទូរសព្ទ ឬ Chat តាមFBជាការគ្រប់គ្រាន់ទេ តែត្រូវចំណាយពេលនៅជាមួយគ្នាឲ្យបានច្រើន ត្រូវជួបមុខគ្នា និងស្វែងយល់ចិត្តគ្នាបន្ថែមទៀត។ អ្នកខ្លះគិតថា ជាគូដណ្ដឹងនឹងគ្នាហើយ មិនដឹង Care ពីគ្នាទៀតអីទេ ធ្វើមើលតែសង្សារ តែដំណាក់កាលជាគូដណ្ដឹងហើយ បើមិនចេះថែរក្សា មិនខ្វល់ខ្វាយ ទោះរៀបការរួចក៏ប្រហែលមិនអាចថែគង់ដែរ ឲ្យតែមានទស្សនៈបែបនេះ”។
ចំពោះយុវវ័យវិញ គិតយ៉ាងណាដែរ?មើលគួរយល់ដឹងផ្សេងៗទៀត
- វីធីសាមញ្ញៗងាយៗទាំង៣យ៉ាង ក្នុងការកម្ចាត់ភាពខ្មៅស្រអាប់នៅជង្គង់ និងកែងដៃ
- មានដឹងអត់! គ្រាន់តែរូបរាង ក៏អាចឲ្យដឹង ពីជម្រើសស្នេហា របស់អ្នកដែរ…
- ញញឹម
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!