វិធីពន្យារ ភាពជ្រីវជ្រួញ លើផ្ទៃមុខ វិធីពន្យារ ភាពជ្រីវជ្រួញ លើផ្ទៃមុខ

 
 


អ្នកអាចពិនិត្យ បានដោយខ្លួនឯង តើអ្នកមានស្នាមជ្រីវជ្រួញដែរឬទេ? ដោយសាកល្បង ធ្វើការញញឹម ឬ ប៉ប្រិចភ្នែក អ្នកនឹងឃើញមានខ្សែនៅជុំវិញភ្នែក។ នោះជាស្នាមជ្រួញ ហើយប៉ុន្តែអ្នកអាចពន្យារការ កើតស្នាមជ្រីវជ្រួញនេះ បានដោយវិធីដូចខាងក្រោមៈ

ស្នាមជ្រីវជ្រួញកើតឡើងដោយសារតែអ្នកមិនបានថែទាំស្បែកត្រង់បរិវេណនេះឲ្យបាន គ្រប់គ្រាន់។ ដូចដែលអ្នកបានដឹងហើយថា ស្បែកនៅបរិវេណជុំវិញភ្នែក មានសភាពស្តើងយ៉ាងខ្លាំង ដែលជាហេតុ ធ្វើឲ្យវាងាយនឹងកើតមានស្នាមជ្រួញនៅត្រង់បរិវេណផ្សេងៗនៅលើផ្ទៃមុខ។

មូលហេតុសំខាន់ដែលធ្វើឲ្យកើតមានស្នាមជ្រីវជ្រួញ គឺបណ្តាលមកពីសារធាតុដែល នៅតោងជាប់នឹងស្បែក ដែលមាននៅក្នុងគ្រឿងសម្អាងនិងការទទួលទានអាហារមិនបានត្រឹមត្រូវជាដើម។ អ្វីដែលសំខាន់អ្នកគួរធ្វើការ សម្អាតផ្ទៃមុខឲ្យបានស្អាតល្អ និងលាបក្រែមលាបភ្នែក (Eyes Cream) មុនពេលចូលគេង លាបក្រែមការពារកំដៅថ្ងៃ មុននឹងចេញទៅក្រៅ ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន ហាត់ប្រាណ ឲ្យបានទៀងទាត់ជាប្រចាំ និងគេងឲ្យបានគ្រប់គ្រាន់ ក៏អាចជួយបន្ថយស្នាមជ្រីវជ្រួញផ្សេងៗ នៅលើផ្ទៃមុខបានដូចគ្នា៕

ប្រភព ៖ ដើមអម្ពិល



 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម