ម៉ូដសក់ក្រង និងបួងដ៏ស្រស់ស្អាត សម្រាប់នារី ការិយាល័យ
វិធីធ្វើសក់ ម៉ូដែលក្រងបួងពីក្រោយ
ដើម្បីធ្វើសក់ម៉ូដែលនេះ អ្នកត្រូវត្រៀម ៖
-ដង្កៀបរាងមាត់ទា
-ស្នៀតសក់
-សប្រាយបាញ់សក់
-ក្រាសធម្មតា និងក្រាសធ្មេញញឹក
ជំហានទី ១ និងទី ២
ជំហានទី ១ ៖ ដើម្បីចាប់ផ្ដើម អ្នកត្រូវតែធ្វើឱ្យសក់បានស្អាត និងស្ងួត វានឹងជួយឱ្យមានភាព
ងាយស្រួលក្នុងការបង្កើតម៉ូដសក់ដូចអ្នកចង់បាន ដោយមិនប្រើពេលយូរ។
ជំហានទី ២ ៖ ដំបូង អ្នកត្រូវចែកសក់ជា ២ចំណែក ទៅតាមទទឹងក្បាល ដោយមួយចំណែក
ចាប់ពីលើត្រចៀកឡើងទៅលើ និងមួយចំណែកមកក្រោម។ ចូរប្រើដង្កៀបមាត់ទា កៀបសក់
ផ្នែកខាងលើត្រចៀកឱ្យបានជាប់ និងមានរបៀប។
ជំហានទី ៣ និងទី ៤
ជំហានទី ៣ ៖ បន្ទាប់មក ចែកសក់ផ្នែកខាងក្រោមជា ២ចំណែកស្មើគ្នាទៀត រួចក្រងសក់ពីរ
ចំណែកនេះ បួងសក់ដែលបានក្រងនេះចូលគ្នា ឱ្យចេញជារាងអក្សរ V ហើយប្រើស្នៀត សៀត
ឱ្យជាប់ ទើបបាញ់សប្រាយដើម្បីរក្សាម៉ូដ។
ជំហានទី ៤ ៖ ចាប់សក់ផ្នែកខាងលើ ឡើងទៅលើ រួចបាញ់សប្រាយដើម្បីងាយស្រួលក្នុងការ
ធ្វើឱ្យវាមានសភាពរឹង និងប៉ោង នៅត្រង់កន្លែងនេះ។
ជំហានទី ៥ និងទី ៦
ជំហានទី ៥ ៖ ប្រើក្រាសធ្មេញញឹក សិតសក់ត្រង់កណ្ដាលក្បាលឱ្យមានភាពកន្ទ្រីងកន្ទ្រើង
ដើម្បីធ្វើឱ្យសក់មានសភាពក្រាស។
ជំហានទី ៦ ៖ បន្ដបាញ់សប្រាយ ដើម្បីរក្សាផ្នត់របស់សក់ដែលទើបបានធ្វើឱ្យប៉ោងនៅកណ្ដាល
ក្បាលនេះ។
ជំហានទី ៧ និងទី ៨
ជំហានទី ៧ ៖ ចែកសក់ផ្នែកខាងលើ ទៅជា ២ចំណែកស្មើគ្នា ហើយទាញមកក្រោយទាំងសង
ខាង រួចមូរចូលគ្នានៅខាងក្រោយ។
ជំហានទី ៨ ៖ ចូរប្រើស្នៀតសក់មុខពីរដើម្បីរក្សាម៉ូដសក់ក្រងនៅខាងក្រោម និងសក់រមូរនៅពី
ខាងលើ។
ជំហានចុងក្រោយ ៖
ជំហានទី ៩ ៖ ដើម្បីឱ្យសក់មានរបៀបរៀបរយ អ្នកត្រូវចាប់ និងមូរសក់ដែលនៅសល់ខាងក្រោយ
ញុកចូលក្នុងស្រទាប់សក់ក្រង និងសក់រមូរ ហើយប្រើស្នៀតសក់ រក្សាម៉ូដសក់នេះ។
ជំហានទី ១០ ៖ ចុងក្រោយ ប្រើសប្រាយបាញ់សក់ទាំងមូល ដើម្បីជួយឱ្យម៉ូដសក់នេះ នៅជាប់បាន
យូរ។ ធ្វើបានដូច្នេះ អ្នកនឹងមានភាពជឿជាក់ នៅពេលចូលការិយាល័យ និងពេលណាត់ជួបមិត្តភ័ក្ដិ
នៅចុងសប្ដាហ៍មិនខាន។
មើលគួរយល់ដឹងផ្សេងៗទៀត
- ណែនាំវិធីសាស្ត្រចៀនសាច់ជ្រូក ឱ្យមានរសជាតិឆ្ងាញ់ជាប់ចិត្ត!
- វិធីសាស្ត្រដែលអ្នកអាចបំបាត់ ការឈឺក្បាលបាន
- អ្វីទៅ “ការវិលមុខ”?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!