គួរតែប្រុងប្រយ័ត្ន! ក្មេងប្រុស អាយុ ១០ឆ្នាំម្នាក់ ឡើងកន្ទួលក្រហមពេញដៃ ដោយសារផ្ទះពោង

 
 

អាមេរិក៖ បច្ចុប្បន្ននេះ គេសង្កេតឃើញថានៅតំបន់អាស៊ី យើងភាគច្រើន ក៏សំបូរឧបករណ៍កម្សាន្តសម្រាប់ក្មេងៗជាច្រើនប្រភេទផងដែរ។ ចំពោះឧបករណ៍កម្សាន្តមួយប្រភេទ ដែលអស់លោកអ្នកប្រហែលជាគិតថាវាជាកន្លែងដ៏មានសុវត្ថិភាពបំផុត សម្រាប់បុត្រធីតាអស់លោកនោះ គឺផ្ទះពោង ឬផ្ទះសម្រាប់ក្មេងលោតលេងនោះ។ ចុះតើលោកអ្នកធ្លាប់គិត ពីគុណវិបត្តិដែលវា អាចនឹងកើតឡើងមានឡើង លើបុត្រធីតារបស់អស់លោកអ្នកដែរទេ?


តួយ៉ាងកាលពីពេលថ្មីៗនេះ ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ រស់នៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក កំពុងតែបង្កឲ្យមានភាពភ្ញាក់ផ្អើល បន្ទាប់ពីកុមារម្នាក់ ចូលលេងក្នុងផ្ទះពោងរួច។ បើយោងតាមប្រភពព័ត៌មាន ពីគេហទំព័រ Singaporeseen បានឲ្យដឹងថា​ ក្មេងប្រុសនោះ មានឡើងកន្ទួលក្រហម ហើយបណ្តាលឲ្យឈឺចាប់ភ្លាមៗ និងក្លាយទៅជាដំបៅ ពេញដៃរបស់គេតែម្តង។ បន្ទាប់ពីការ ត្អូញត្អែរនៃការឈឺចាប់របស់ក្មេងនោះមក ក្រុមគ្រួសារបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ។ បើឆ្លងតាមការពិនិត្យមក ក្រុមគ្រូពេទ្យឆ្លើយតបថា បណ្តាលមកពីការឆ្លងមេរោគ ដែលបង្កឡើងដោយបាក់តេរីមិនល្អ ដែលបានតោងជាប់នឹងផ្ទះពោងនោះ។


គួរបញ្ជាក់ដែរថា បើតាមសម្តីក្រុមគ្រូពេទ្យ ក្មេងប្រុសនោះ អាចប្រហែលជាមានរបួស ឬអាចដាច់សាច់ដៃត្រង់កន្លែងណាមួយហើយ ទើបបណ្តាលឲ្យមេរោគ ឬបាក់តេរីអាចឆ្លងចូលមកបានយ៉ាងដូច្នោះ។


ខ្មែរឡូតសង្ឃឹមថា នេះជាបទពិសោធន៍មិនល្អមួយ ដែលឪពុកម្តាយមានកូនតូចៗ គួរតែយកចិត្តទុកដាក់បន្ថែម ទោះបីជាពួកគេលេងឧបករណ៍កម្សាន្ត ឬឧបករណ៍តូចៗណាមួយក៏ដោយ ត្រូវធានាឲ្យបានថា ល្អ និងស្អាតជានិច្ចដល់ពួកគេ ព្រោះកុមារងាយឆ្លងបាក់តេរីផ្សេងៗដែលយើងមើលមិនឃើញ៕








ប្រភព៖ Singaporeseen


ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម