១១យ៉ាង ដែលអ្នកយល់សប្តិឃើញនេះ គឺមានអត្ថន័យសម្ងាត់ ​នៅក្នុងជីវិតពិត គួរតែដឹង!

 
 

គួរយល់ដឹង៖ វាពិតជារឿងដ៏អស្ចារ្យមួយ នៅពេលដែលអ្នក គេងនៅពេលយប់ យ៉ាងស្រណុកសុខស្រួល ហើយថែមទាំង យល់សប្តិល្អ ទៀតនោះ។ ប៉ុន្តែអ្វីដែលអ្នកបានឃើញ នៅក្នុងការយល់សប្តិ ខ្លះអាចមាន ទំនាក់ទំនង និងអត្ថន័យសម្ងាត់ នៅក្នុងឆាកជីវិត ដែលអ្នកកំពុងតែរស់នៅ ក្នុងពេលបច្ចុប្បន្ននេះ ទៀតផង។



ខាងក្រោមនេះ គឺជាវត្ថុ១១យ៉ាង ដែលបង្កប់អត្ថន័យសម្ងាត់ នៅក្នុងឆាកជីវិតអ្នក ប្រសិនបើអ្នក យល់សប្តិឃើញ៖

១) ប្រអប់ - តំណាងឲ្យ ការខកចិត្ត ការសម្ងាត់ និង អាថ៌កំបាំង ៖ ប្រសិនបើអ្នកយល់សប្តិឃើញ «ប្រអប់» នោះមានន័យថា មានរឿងសម្ងាត់ ដែលអនុសប្បជញ្ញៈរបស់អ្នក កំពុងតែព្យាយាមបង្ហាញ។ «ប្រអប់ទទេ» មានន័យថា មានការខកចិត្ត។ «ប្រអប់បើកចំហ» មានន័យថា អ្នកនឹងបើកបង្ហាញ រឿងសម្ងាត់អ្នក ទៅកាន់អ្នកដទៃទៀត។

២) ការធ្លាក់ - តំណាងឲ្យ ភាពព្រួយបារម្ភ បាត់បង់ការគ្រប់គ្រង និង ហានិភ័យ ៖ អារម្មណ៍នៃ «ការធ្លាក់» នៅក្នុងសុបន្តិរបស់អ្នក មានន័យថា អ្នកអាចនឹងបាត់បង់ម្ចាស់ការ លើខ្លួន​ឯង ហើយមានការភ័យខ្លាច នៃភាពបរាជ័យ ណាមួយ។

៣) ធ្មេញ - តំណាងឲ្យ សុខភាព ភាពចាស់ និង រូបរាង ៖ ប្រសិនបើអ្នក យល់សប្តិឃើញថា អ្នកកំពុងតែ «ដកធ្មេញ» នោះ មានន័យថា អ្នកខ្លាចភាពចាស់ជរា ដូច្នេះហើយ អ្នកត្រូវតែរស់នៅ ឲ្យសប្បាយរីករាយ។

៤) សត្វស្រមោច - តំណាងឲ្យ ចិត្តស្រាល ទំនុកបម្រុង និង ការប្រឹងប្រែង ៖ វាជានិមិត្តរូប នៃការតភ្ជាប់ និង ទំនាក់ទំនង ដ៏ខ្លាំងក្លា ឆ្ពោះទៅរក មនុស្សជាទីស្រលាញ់។ ផ្ទុយទៅវិញ មានមនុស្សមួយចំនួន កំពុងតែដាក់សម្ពាធ និងព្យាយាម បង្កបញ្ហា នៅក្នុងជីវិតប្រចាំថ្ងៃ របស់អ្នក។

៥) សក់ - តំណាងឲ្យ សេរីភាព សុខភាពផ្លូវភេទ និង ស្ថានភាពអាពាហ៍ពិពាហ៍ ៖ វាផ្តល់ឲ្យអ្នកនូវគំនិត ទៅលើរបៀប ដែលអ្នកគួរតែបង្ហាញអំពីខ្លួនអ្នក ទៅឲ្យដៃគូ របស់អ្នក បានដឹង។

៦) ទឹក - តំណាងឲ្យ ភាពមិនប្រាកដប្រជា មហិច្ឆតា និង ហានិភ័យ ៖ មានន័យថា អ្នកកំពុងប្រថុយ ចំពោះហានិភ័យ ដើម្បីទទួលយកជោគជ័យ លើភារៈកិច្ចអ្វីមួយ ហើយអ្នកអាចនឹង ទទួលបានឱកាសល្អ ថែមទៀតផង។

៧) ហោះហើរ - តំណាងឲ្យ ភាពក្លាយហាន និង សេរីភាព ៖ មានន័យថា អ្នកកំពុងតែសម្រេចចិត្ត ចំពោះរឿងដ៏ធំមួយ នៅក្នុងឆាកជីវិត ហើយមើលឃើញ ពីសុទិដ្ឋិនិយម នៅក្នុងជីវិត។

៨) ផ្លូវ - តំណាងឲ្យ ភាពសាមញ្ញ វាសនា និង ការធ្វើដំណើរ ៖ មានន័យថា អ្នកជាមនុស្ស ដែលស្រលាញ់ចូលចិត្ត ការធ្វើដំណើរ ដូច្នេះហើយ អ្នកត្រូវតែសម្រេច គោលដៅដ៏វែងឆ្ងាយ និងបំណងប្រាថ្នា របស់អ្នក។

៩) ភក់ - តំណាងឲ្យ ភាពចលាចល ភាពនឹងថ្កល់ និង ការរីកលូតលាស់ ៖ មានន័យថា មានរឿងអ្វីមួយ កំពុងតែធ្វើឲ្យអ្នក ព្រួយបារម្ភ ឬ អារម្មណ៍ដែលអ្នកកំពុងតែ ជាប់គាំ នៅក្នុងស្ថានភាព ណាមួយ ប៉ុន្តែវាគឺជាពេលវេលាដ៏ល្អ ដើម្បីឆ្ពោះទៅមុខ។

១០) ពណ៌បៃតង - តំណាងឲ្យ ចំណង់ចំនូលចិត្ត សេចក្តីស្រលាញ់ និង ការព្យាបាល ៖ នៅពេលដែល ពណ៌បៃតង បានផុសឡើង នៅក្នុងសុបន្តិរបស់អ្នក នោះមានន័យថា អ្នកបានពេញចិត្ត និង សប្បាយរីករាយ យ៉ាងខ្លាំង នៅក្នុងឆាកជីវិតរបស់អ្នក។

១១) ស្រាតននលគោកនៅទីសាធារណៈ - តំណាងឲ្យ ការទទួលស្គាល់ ការប៉ាន់ប្រមាណ និង ភាពងាយរងគ្រោះ ៖ មានន័យថា អ្នកស្ម័គ្រចិត្ត ទទួលយកអ្វីមួយ ដែលអ្នកដទៃប្រាប់អ្នក ដូច្នេះហើយ អ្នកជាមនុស្ស ដែលងាយរងគ្រោះបំផុត៕

ប្រភព ៖ បរទេស

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម