វិធីងាយៗ ដើម្បីរៀន ធ្វើទៀនក្រអូប ដោយខ្លួនឯង!
ទៀនគឺជា វត្ថុមួយដែលល្អបំផុតក្នុង ការបន្ថែមកំដៅ និងពន្លឺ នៅក្នុងបន្ទប់របស់អ្នក ហើយក៏ធ្វើឲ្យយើងមាន អារម្មណ៍ពិសេសម៉្យាងផងដែរ។ ជាពិសេស វាមិនត្រឹមតែផ្តល់នូវអារម្មណ៍ពិសេសឲ្យអ្នកទេ វាក៏ថែមទាំងផ្តល់ក្លិនដ៏ក្រអូប និងមានផាសុកភាពទៀតផង។
នៅថ្ងៃនេះ សូមបង្ហាញមិត្តអ្នកអាន ពីវិធីងាយៗក្នុងការធ្វើទានក្រអូបដោយខ្លួនឯង ដែលអ្នកអាចបញ្ចូលក្លិនសំណព្វចិត្តរបស់អ្នក និងពណ៌ដែលអ្នកស្រលាញ់ ចូលទៅក្នុងនោះទៅតាមចំណូលចិត្ត។
សំភារៈ និងឧបករណ៏ សំរាប់ធ្វើទានក្រអូប៖
· ទៀនក្រមួន ដែលមិនទាន់បានកែច្នៃ
· អំបោះ សំរាប់បញ្ឆេះទៀន
· កែវ ដែលអ្នកពេញចិត្ត សំរាប់ដាក់ទៀន
· ពណ៌ ឬទៀនពណ៌ដែលគ្មានសារធាតុពុល
· Essential Oils ប្រេងដាក់ក្លិន
· ប្រអប់កែវ ឬក៏ កែវកញ្ចក់
· កូនឆ្នាំង
· ឈើចង្កាក់ ឬក៏ ចង្កឹះ
· បន្ទះលោហៈតូចមួយ
· ចង្រ្កាន
· កន្រ្តៃ
*ចំណាំ៖ អ្នកគួរតែលាងសម្អាតកែវកញ្ចក់របស់អ្នក ឲ្យបានស្អាតដោយប្រើសាប៊ូ រួចជូតវាឲ្យស្ងួតជាការស្រេច។
វិធីធ្វើ
ជំហានទី១ (របៀបដាក់ខ្សែទៀន)
យកអំបោះទៀន ដាក់ចូលទៅក្នុងកែវរបស់អ្នក រួចដាក់បន្ទះលោហៈនៅនឹងបាតកែវ បន្ទាប់មកយកចង្កឹះ ឬ ចង្កាក់ របស់អ្នកយកទៅកៀបនឹងខ្សែអំបោះ ដើម្បីរក្សាលំនឹងឲ្យវាឈរ។
ជំហានទី២ (រង្វាល់បរិមាណទៀន)
យើងវាល់បរិមាណនៃទៀនក្រមួនដែលអ្នកត្រូវការ ដាក់ក្នុងកែវតូចមួយ ដែលដាក់បរិមាណទៀនក្រមួននោះ ២កែវ នៃកែវតូច ចូលទៅក្នុងកែវធំមួយ ដើម្បីងាយស្រួលក្នុងការរំលាយទៀននោះ។
ជំហានទី៣ (របៀបរំលាយទៀនក្រមួន)
យើងយកកូនឆ្នាំងមួយ រួចដាក់បរិមាណទឹកឲ្យស្មើនឹងពាក់កណ្តាលនៃឆ្នាំងនោះ បន្ទាប់មក យើងយកកែវដែលដាក់ទៀនក្រមួនហើយមិញនេះ យកមកដាក់ក្នុងឆ្នាំងដើម្បីធ្វើឲ្យទៀននោះរលាយ ដោយប្រើកម្តៅខ្ពស់ល្មម និងប្រើស្លាបព្រាដែកមួយដើម្បីកូរវាម្តងម្កាល ប៉ុន្តែត្រូវតែប្រាកដថាកម្រិតទឹកដែលដាក់ក្នុងឆ្នាំងមានកំរិតទាបគ្រប់គ្រាន់ ដើម្បីការពារមិនឲ្យទឹកចូលក្នុងកែវទៀន ពេលដែលវាចាប់ផ្តើមពុះ។
ជំហានទី៤ (ការដាក់ពណ៌)
ជាជំហានដែលអ្នកត្រូវសំរេចចិត្តដោយខ្លួនឯង។ ទៀនក្រមួនដែលអ្នកដាំកំពុងតែពុះនោះ គឺវាមានពណ៌សថ្លា ដូចនេះហើយ អាចបន្ថែមពណ៌ដែលអ្នកស្រលាញ់ដូចជា Color ឬក៏ ទៀនCrayon ដែលគ្មានសារធាតុពុល ចូលទៅក្នុងទៀនក្រមួនដែលកំពុងពុះនោះបាន។
បន្ទាប់ពីអ្នកបន្ថែមពណ៌ចូលហើយ ទៀនរបស់អ្នកនឹងមើលទៅឃើញពណ៌ស្រស់ និងភ្លឺត្រចះត្រចង់ ប៉ុន្តែវានឹងបែ្រជាពណ៌រាងស្រអាប់ដូចទឹកដោះគោវិញ នៅពេលដែលវាត្រជាក់។
ជំហានទី៥ (ការដាក់ក្លិន)
នៅពេលដែលទៀន និងពណ៌ ដែលអ្នកដាក់ចូល ត្រូវបានរលាយទាំងស្រុង បន្ទាប់មកអ្នកត្រូវលើកវាចុះ លើចង្រ្កាននេះ។ ដាក់ ១០ដំណក់នៃ ប្រេងក្រអូបចូលទៅក្នុងទៀន ដែលមានបរិមាណ 16FL (៤៧៣មីលីលីត្រ ឬ ០.៤៧លីត្រ)។ ជាទូទៅ ដាក់តិច ឬច្រើន គឺអាស្រ័យ ទៅលើអារម្មណ៍ និងការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ ព្រោះថាទៀនក្រអូបមួយនេះ ជាទៀនក្រអូបដែលអ្នកធ្វើវាដោយផ្ទាល់ដៃ ដែលវាសម្តែងចេញពី រសជាតិនៃក្លិនផ្ទាល់របស់អ្នក។ បន្ទាប់ពីដាក់ប្រេងក្រអូបចូលហើយ អ្នកត្រូវកូរវាឲ្យសព្វផងដែរ។
ជំហានទី៦ (ការចាក់ទៀនចូល)
បន្ទាប់ពីលាយគ្រៀងផ្សំ កូរចូលគ្នាសព្វអស់ហើយ អ្នកយកទៀនទាំងអស់នេះ ចាក់ចូលទៅក្នុងកែវកញ្ចក់ ដែលអ្នកត្រៀមរួច នៅជំហានទីមួយ ប៉ុន្តែអ្នកត្រូវតែប្រាកដថា កន្លែងដែលអ្នកដាក់កែវនោះ ជាកន្លែងមានសុវត្ថិភាព ដែលមិនត្រូវផ្លាស់ប្តូរទីតាំងក្នុងរយៈពេល៣ទៅ៤ម៉ោង។
ជំហានទី៧ (សម្ធិផល)
ក្រោយពីទុកទៀនរបស់អ្នកចោលឲ្យត្រជាក់ ៣ទៅ៤ម៉ោងហើយ ទៀនរបស់អ្នកវានឹងត្រជាក់ហើយរឹងល្អ ជាចុងក្រោយនេះ អ្នកទទួលបានទៀនក្រអូប ដ៏ស្រស់ស្អាតដែលបានធ្វើដោយដៃអ្នកផ្ទាល់៕
ប្រភព៖ បរទេស
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- របៀបគេង សម្រាប់ស្ត្រីមានផ្ទៃពោះ នៅត្រីមាសទីពី
- រឿង ៥ យ៉ាងដែលមនុស្សស្រីកត់សម្គាល់លើមនុស្សប្រុស
- មានដឹងទេថា ការងារ ក៏ជាកត្តា ដែលធ្វើ ឲ្យអ្នកឆាប់ស្លាប់ ផងដែរ ប្រសិនបើ អ្នកមិនយក ចិត្តទុកដាក់!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!