ប្រភេទរុក្ខជាតិ ដាំលម្អក្នុងគេហដ្ឋាន ដែលអាចកាត់បន្ថយភាពតានតឹង និងផ្តល់ខ្យល់បរិសុទ្ធ
បរទេស៖ យើងដឹងហើយថារុក្ខជាតិដែលមនុស្សភាគច្រើនចូលចិត្តដាំដុះ នៅជុំវិញគេហដ្ឋានរបស់ខ្លួន វាមិនត្រឹមតែផ្តល់នូវសោភណ្ឌភាពប៉ុណ្ណោះទេ តែវាថែមទាំងផ្តល់នូវក្លិន និងខ្យល់បរិសុទ្ធដល់សុខភាព ព្រមទាំងផ្លូវចិត្ត ដែលអាចធ្វើឲ្យយើងបំបាត់បាននូវភាពតានតឹង បានមួយកម្រិតផងដែរ។
យ៉ាងណាមិញ តើលោកអ្នកធ្លាប់គិតទេថា នៅពេលដែលលោកអ្នកធ្វើការចំអិន ចៀន ស្ងោរ សព្វគ្រប់បែបយ៉ាង ពេលនោះផ្សែង និងជាតិពុលច្បាស់ជាបង្កឡើងជាមិនខាន ដែលអាចបណ្តាលឲ្យយើង ឈឺភ្នែក ច្រមុះ រលាកបំពង់ក ឈឺក្បាល បញ្ហាស្បែក និងផ្លូវដង្ហើម ជាដើម។
តួយ៉ាងបើយោងតាមការសិក្សា របស់ក្រុមអ្នកវិទ្យាសាស្ត្របរទេសបានរកឃើញថា រុក្ខជាតិអាចស្រូបយក និងបំបែកសារធាតុគីមីទាំងអស់នោះតាមរយៈស្លឹករបស់វា ហើយបញ្ចេញមកវិញនូវ ប្រព័ន្ធអេកូដែលផ្តល់មកនូវសុខភាពល្អដល់ក្នុងផ្ទះ ប្រសិនបើលោកអ្នកបានដាំដុះរុក្ខជាតិទាំងនោះនៅក្នុងគេហដ្ឋានរបស់អស់លោកអ្នក។ ក្រុមអ្នកវិទ្យាសាស្រ្តបានបន្តទៀតថា “គ្រាន់តែមានរុក្ខជាតិ បីប្រភេទ ដែលដាំដុះនៅក្នុងបន្ទប់ នោះអ្នកនឹងអាចទទួលបានខ្យល់អាកាសល្អបរិសុទ្ធ ដែលវាជួយកែលម្អផ្លូវចិត្ត ឲ្យបានប្រសើរឡើង រួមទាំងពេលវេលាស្មុគស្មាញផងដែរ” ។
ការដាំដុះរុក្ខជាតិក្នុងផ្ទះ ផ្តល់ឲ្យយើងនូវសុខភាពល្អផ្នែកផ្លូវចិត្ត និងរាងកាយ។ យោងតាមក្រុមអ្នកជំនាញមកពី Royal Horticultural Society បានឲ្យដឹងដែរថា “គួរណាស់ដាំរុក្ខជាតិ នៅខាងក្នុងផ្ទះ គឺវាប្រសើរជាងដាំនៅខាងក្រៅផ្ទះ ដែលវាផ្តល់នូវអត្ថប្រយោជន៍ច្រើន កាត់បន្ថយកម្រិតស្រេ្តស បង្កើនអារម្មស្រស់ថ្លា និងច្រោះខ្យល់កង្វក់ចេញ”។
បើតាមលោក Leigh Hunt ម្នាក់ក្នុងចំណោមអ្នកនិពន្ធអត្ថបទ និងជាទីប្រឹក្សាខាងសាកវប្បកម្ម ឬសិល្បៈខាងដាំដំណាំ មានប្រសាសន៍ថា រុក្ខជាតិ Spider Plant ឬហៅថារុក្ខជាតិវល្លិ៍ (មានដៃស្ញេញស្ញាញដូចពីងពាង) គឺជាជម្រើសដ៍ល្អក្នុងការដាំដុះក្នុងគេហដ្ឋាន។ យើងដឹងហើយថា រុក្ខជាតិទាំងអស់ គឺវាស្ងប់ខ្យល់ តែវាមានហេតុផលច្បាស់លាស់ដែលនិយាយពីគុណសម្បត្តិរបស់វារៀងៗខ្លួន ចំពោះសុខភាពរបស់មនុស្ស។
ខាងក្រោមនេះ ជាប្រភេទរុក្ខជាតិគួរដាំដុះ ក្នុងគេហដ្ឋានដែលផ្តល់នូវអត្ថប្រយោជន៍៖
១. Bamboo Palm (ដើមឫស្សី)
បណ្តេញជាតិពុល ផ្តល់សំណើម និងផ្តល់ខ្យល់បរិសុទ្ធ។
២. Sansevieria
ស្រូបយកជាតិគីមីអុកស៊ីតអាហ្សូត និងជាតិពុល។
៣. Areca Palm (ដើមស្លា)
ជារុក្ខជាតិ ដែលបន្សុតខ្យល់បានល្អបំផុត ផ្តល់មកនូវខ្យល់បរិសុទ្ធ។
៤. Spathiphyllum
មានសមត្ថភាព ក្នុងការបំបាត់ក្លិនមិនល្អ ក្លិនដែលមានជាតិពុល និងសារធាតុគីមីផងដែរ។
៥. Spider Plant
វាគឺជារុក្ខជាតិមួយ ក្នុងចំណោមរុក្ខជាតិទាំងបីប្រភេទ ដែលក្រុមអ្នកវិទ្យាសាស្រ្តរកឃើញថា មានប្រសិទ្ធិភាពល្អបំផុត ក្នុងការបណ្តេញនូវសារធាតុគីមី និងជាតិពុលដែលមាននៅក្នុងខ្យល់។
៦. Golder Pothos
មានប្រសិទ្ធភាព ផ្តល់ខ្យល់បរិសុទ្ធ បណ្តេញជាតិពុល បណ្តេញសារធាតុគីមីតូលុយអែន ម៉ូណូស៊ីត និងបណ្តេញជាតិពុលគីមីជាច្រើនទៀតផងដែរ។
តើរុក្ខជាតិខាងលើណាខ្លះ ដែលមានដាំក្នុងគេហដ្ឋាន អស់លោកអ្នក?
ប្រភព៖ Asiantown
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- មូលហេតុ ៦យ៉ាង ដែលបណ្តាលឲ្យ មនុស្សចាស់ជាងវ័យ
- ហេតុផលដែលមនុស្សស្រីស្រឡាញ់បុរសវ័យចំណាស់
- គន្លឹះ គ្រប់គ្រង និងដោះស្រាយជម្លោះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!