babe អ្នក​ម្ដាយ​អាច​មិន​ដឹង៖ ​ដាក់​ទារក​​គេង​​​ជា​មួយ​អ្នក​ដទៃ ​​អាច​​ឲ្យ​កូន​តូច​​ស្លាប់​​

 
 

អ្នក​ស្រាវ​ជ្រាវ​នៅ​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ថា ការ​ដាក់​ឲ្យ​ទារក​គេង​ជាមួយ​អ្នក​ដទៃ គឺ​ជា​មូលហេតុ​ធំ​បំផុត​ដែល​បណ្ដាល​ឲ្យ​​ពួក​គេ​ស្លាប់​ភ្លាមៗ ជា​ពិសេស​គឺ​ទារក​​​​តូចៗ​ដែល​ទើប​នឹង​កើត។ យោង​តាម​របាយការណ៍​ផ្នែក​ជំងឺ​កុមារ​បាន​ឲ្យ​ដឹង​ថា ​៦៩% នៃ​ទារក​ដែល​ស្លាប់​ភ្លាមៗ គឺ​ជា​ទារក​ដែល​បាន​គេង​ជាមួយ​អ្នក​ដទៃ។

ការ​ស្រាវជ្រាវ​​ដែល​ផ្អែក​ទៅ​លើ​ទិន្នន័យ​របស់​រដ្ឋាភិបាល​នេះ​ បាន​បង្ហាញ​លទ្ធផល​ថា​​ ​ទារក ៨.២០៧ នាក់ នៅ​ក្នុង​រដ្ឋ​ចំនួន ២៤ ​បាន​ស្លាប់​ដោយសារ​ការ​គេង​រួម​គ្រែ​​ជាមួយ​អ្នក​ផ្សេង​ ពីឆ្នាំ២០០៤ ដល់​ឆ្នាំ​២០១២។ ​​​​

ការ​ស្រាវជ្រាវ​នេះ​បាន​រក​ឃើញ​ទៀត​ថា ការ​ស្លាប់​របស់​ទារក​ដែល​បង្ក​ឡើង​ដោយ​ការ​គេង​ជាមួយ​អ្នក​ដទៃ​មាន​ខុសៗ​គ្នា​ទៅ​តាម​វ័យ ដែល​ក្នុង​នោះ​ទារក​ដែល​មាន​អាយុ ៣ ខែ​ចុះ​ក្រោម (៧៣,៨ ភាគរយ) និង​ទារក​ដែល​មាន​អាយុ​ ៤ ខែ​ទៅ ១ ឆ្នាំ (៥៨,៩ ភាគរយ)។

ការ​គេង​ជាមួយ​អ្នក​ដទៃ​មាន​ន័យ​ថា ដាក់​ទារក​ឲ្យ​គេង​ជាមួយ​មនុស្ស​ពេញ​វ័យ ទាំង​នៅ​ជិត​ ឫ​ដាក់​ឲ្យ​គេង​នៅ​លើ​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត។ ភាគ​ច្រើន​នៃ​ទារក​ដែល​បាន​ស្លាប់​ពេល​កំពុង​គេង គឹ​មាន​របស់​ផ្សេងៗ​នៅ​លើ​ពោះ​របស់​ពួកគេ ដូចជា​ភួយ ខ្នើយ និង​មាន​របស់​លេង​ធ្វើ​ពី​ក្រណាត់​ផ្សេងៗ​នៅ​កន្លែង​​​​​ដែល​ពួកគេ​គេង។

វិទ្យាស្ថាន​សហរដ្ឋ​អាមេរិក​សម្រាប់​រោគ​កុមារ (AAP) បាន​ផ្ដល់​អនុសាសន៍​ថា​ គួរ​ដាក់​ទារក​ឲ្យ​គេង​នៅ​កន្លែង​ដែល​មាន​ផ្ទៃ​រឹង នៅ​ក្នុង​កូន​គ្រែ​តូច​មួយ​ជិត​ឪពុក​ម្ដាយ ឬ​អ្នក​មើល​ថែ​ទារក​នោះ តែ​មិន​គួរ​ដាក់​ឲ្យ​គេង​ជាមួយ​គ្នា​ផ្ទាល់​ទេ ជៀស​វាង​គ្រោះ​ថ្នាក់​ថប់​ដង្ហើម​ដោយ​ចៃដន្យ។ APP បាន​និយាយ​បន្ថែម​ទៀត​ថា របស់​ដែល​មិន​ចាំបាច់ ដូច​ជា​ភួយ ខ្នើយ និង​របស់​លេង​គួរ​តែ​ទុក​ឲ្យ​ឆ្ងាយ​ពី​គ្រែ​ដេក​របស់​ទារក៕


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម