ម្ទេសជួយឲ្យសម្រស់ អ្នកក្មេងជាងវ័យ ម្ទេសជួយឲ្យសម្រស់ អ្នកក្មេងជាងវ័យ

 
 

ម្ទេសមានរសជាតិហិរក្រហាយ ពិបាកទំពារពិបាកលេប តែនៅខាងក្នុងរសជាតិក្រហល់ក្រហាយនោះ មានបង្កប់ទៅដោយសារធាតុអាហារ មានប្រយោជន៍ជាច្រើន។ ជាពិសេសវាមានសារធាតុ ម្យ៉ាងជួយពន្យារជរាភាព ធ្វើឲ្យមនុស្សស្ថិតនៅក្មេងវ័យបានយូរ។

ម្ទេសជាអាហារគួរឲ្យចាប់អារម្មណ៍បំផុត ព្រោះបើទោះបីជាហិរពិបាកលេប ក៏នៅតែមានមនុស្សជាច្រើន និយមបរិភោគវាដែរ។ ម្ទេសមានសារធាតុប្រឆាំង នឹងរ៉ាឌីកាល់សេរី មានបេតាខេរ៉ួទីន និងវីតាមីនសេ ច្រើនជាងបន្លែបង្កាទូទៅ។ ម្ទេសមានអាហារសសៃដល់ទៅ ៩,៩ក្រាមក្នុង១០០ក្រាម ដែលជាបរិមាណច្រើន បំផុតក្នុងចំនោមបន្លែដទៃទៀត។

លើសពីនេះទៀតម្ទេស មានសារធាតុដ៏សំខាន់ម្យ៉ាងហៅថា Capsaicin ដែលមានតួនាទីជួយពន្យារជរាភាព ធ្វើឲ្យមនុស្សក្មេងវ័យ រារាំងអាការរលាក និងជួយរំញោចដល់ចរាចរឈាម។

ដូច្នេះការបរិភគម្ទេសមានប្រយោជន៍ ពាក់ព័ន្ធទៅនឹងរឿងសម្ផស្សដោយផ្ទាល់ គឺវាជួយធ្វើឲ្យមនុស្សមាន ភាពក្មេងវ័យបានយូរ។ ប៉ុន្តែគុណវិបត្តិរបស់វា គឺស្ថិតនៅលើរសជាតិហិរ ដែលពុំអាចឲ្យយើងបរិភោគ បានច្រើនដូចបន្លែដទៃទៀត។ ជាពិសេសសម្រាប់អ្នកដែមានជំងឺក្រពះ ប្រសិនបើបរិភោគម្ទេសវា នឹងធ្វើឲ្យផ្សារក្រពះពុំធម្មតាឡើយ។

ទោះបីជាយ៉ាងណាក្តីដោយ ការសង្កេតឃើញថា អ្នកដែលចូលចិត្តហូបម្ទេស រមែងមានអាយុវែង។ បច្ចុប្បន្ននេះម្ទេសត្រូវបានគេ ចម្រាញ់ចេញជាប្រេង សម្រាប់រឹតលាប ជាថ្នាំក្តៅសម្រាប់ការបំបាត់ការឈឺសន្លាក់ឈឺចាប់សាច់ដុំ៕

Photo by LookingTODAY

ប្រភព ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម