លក្ខណៈទាំង៣១ យ៉ាងរបស់ស្រ្តី គ្រប់លក្ខណ៍
យល់ដឹង ៖ ស្រ្តីដែលប្រកបដោយ លក្ខណៈ៣១យ៉ាង ហៅថាស្រីគ្រប់លក្ខណ៍ៈ
១. មិនចេះអេចអូច និយាយដើមគេ ។
២. ចេះគួរសមក្រោក ទទួលមាតាបិតា និងស្វាមី ។
៣. ដឹងគុណ តបគុណ មាតាបិតាញាតិសន្តាន ទាំងពីរខាង ។
៤. មិនចេះ ដេកថ្ងៃ ។
៥. មិនភ្លីភ្លើភ្លេចមុខ ភ្លេចក្រោយ ។
៦. ចេះថែទាំ របស់ទ្រព្យ ។
៧. មិនផិតក្បត់ ស្វាមី ។
៨. មិនចេះ ប្រច័ណ្ឌស្វាមី ។
៩. គ្មានកលមាយា ។
១០. មិនរំសាយសក់ ឲ្យគេឃើញ ។
១១ . មានចិត្តអត់ ធន់ធ្ងន់ធ្ងរ ។
១២. មានជើងស្រាល មិនដើរតន្ត្រំក្តុងក្តាំង ។
១៣. មិនឈរឬអង្គុយ សំញែងកាយឲ្យគេឃើញ ។
១៤. មិនដើរញ៉ិកញ៉ក់ កាច់រាង ។
១៥. ចេះសង្រួមភ្នែក មិនក្រឡេករឡេមរឡាម ។
១៦. មានដំណើរល្អ មិនគ្រលែងកាយចំទយគូទ ។
១៧. មិនបង់បោយញាក់ស្មា គ្រលែងដើមដៃ ។
១៨. មានសំឡេង តិចច្បាស់លាស់ មិននិយាយឡូឡា ។
១៩. មិនចេះឡេះឡោះ លេងសើច ។
២០. មិននិយាយផ្តោះផ្តង ចំពោះបុរសនិងស្រ្តី ។
២១. មិនទំរន់ធ្វើការណា ធ្វើទាល់តែហើយការនោះ ។
២២. ទៅទីណាឆាប់ត្រឡប់វិញ មិនញៀនអង្គុយផ្ទះគេ ។
២៣. ចេះទុកដាក់ឥវ៉ាន់ ក្នុងពេលគួរទុកដាក់ ។
២៤. ចេះរៀបចំ ផ្ទះសំបែង ។
២៥. ចេះតុបតែងគ្រឿង ឧបភោគបរិភោគ ។
២៦. ខ្លាចចិត្តស្វាមីមាតាបិតា ហើយគោរពតាមឱវាទ ។
២៧. បរិភោគចំណីអាហារ ក្រោយស្វាមីនិងមាតាបិតា ។
២៨. ឈប់បរិភោគ មុនស្វាមីនិងមាតាបិតា ។
២៩. ដេកលក់ក្រោយស្វាមី ។
៣០. ភ្ញាក់មុនស្វាមី ។
៣១. មានមេត្តាករុណា ចេះធ្វើបុណ្យទាន ។
ស្ត្រីដែលប្រកបដោយលក្ខណៈ គ្រប់ពេញទាំង៣១នេះ ហៅថាស្រីគ្រប់លក្ខណ៍ បើមិនពេញទេ មានខ្វះខាតខ្លះ ហៅថាស្រីខាតលក្ខណ៍ បើមានត្រង់នេះខ្លះត្រង់នោះ ខ្លះរដាច់រដោចហៅថាស្រី ដាច់លក្ខណ៍ ឬមីកំដាច់លក្ខណ៍ ៕
ប្រភព ប្រភព ដើមអម្ពិលមើលគួរយល់ដឹងផ្សេងៗទៀត
- ជំងឺរលាក អាងត្រគាក
- ស្ត្រីពោះធំប្រើកុំព្យូទ័របានឬទេ?
- កុមារគួរចាប់ផ្តើមហាត់ប្រាណ នៅពេលណា?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!