គោលការណ៍១០យ៉ាង នាំឲ្យចងចាំមេរៀន បានល្អ គោលការណ៍១០យ៉ាង នាំឲ្យចងចាំមេរៀន បានល្អ
យល់ដឹង ៖ ១. ត្រូវមានទឹកចិត្តស្រឡាញ់ ចំណេះដឹងៈ លុះត្រាណាតែពេញចិត្តនឹងរៀន ទើបរៀនទៅ ចងចាំមេរៀន បានល្អ បើមិនមានចិត្តរៀន ហើយពិបាកចងចាំណាស់ ។
២. ជ្រើសរើសយកគោលសំខាន់ នៃមេរៀនយកមក រៀន រួចស្វែងយល់លំអិតលើ ចំនុចធំៗនីមួយៗ ។ ចំនុចគោលធំៗ ប្រៀបដូចជាមេដែក ចំណែកឯចំនុចលំអិត ប្រៀបបានដូចជា កំទេចដែក កាល ណាយើង ចាប់បានមេដែកហើយ នោះយើងអាចស្រូបទាញ យកកំទេចដែកបាន ដោយងាយ ។ វិធី នេះជួយមិនឲ្យ ខួរក្បាលនឿយហត់ខ្លាំងពេក ពោលគឺចាប់យក តែចំនុចធំៗមកពិចារណា ។
៣. រៀនដើម្បីចេះ មិនមែនរៀនតែពេលប្រឡងទេ ដូច្នេះជានិច្ចកាលចូរខិតខំរៀន និងចងចាំខ្លឹមសារ មេរៀន ។
៤. ចេះចំណេះដឹងមូលដ្ឋាន កាន់តែច្រើនកាន់តែល្អៈ ប្រសិនបើយើងស្តាប់រឿង អ្វីមួយដែល ថ្មីស្រ ឡាង នោះយើងពិបាកចាប់បាន អត្ថន័យ ទាំងស្រុងណាស់ តែបើយើងធ្លាប់ដឹង ឬមានបទពិសោធន៍ វិញ នោះយើងនឹងចាប់ បានខ្លឹមសារដោយងាយ ។ និសិ្សតភាគច្រើនតែង យល់ច្រឡំថាការរៀនមុខ វិជ្ជា នៅឆ្នាំមូលដ្ឋាន ក្រៅ ពីជំនាញរបស់ខ្លួន គឺ ជារឿងឥតប្រយោជន៍ តាមការពិតវា ជួយឲ្យពួកគេ ងាយ ចាប់បាន ងាយ សិក្សា ជំនាញផ្សេងទៀត ។ មុខអាជីពនាពេលអនាគត តែងចាប់ផ្តើមពី ការ សិក្សា នៅឆ្នាំទី១ ។
៥. រៀបចំចំណេះដឹងឲ្យមាន របៀបរៀបរយៈ ប្រសិនបើអ្នកចង់ទិញ របស់ទាំងអស់ខាងក្រោមនេះ អ្នកប្រាកដជាពិបាកចងចាំ ទាំងអស់ណាស់ៈ សាច់ គោ ត្រសក់ ដូង ជី ល្ហុង សាច់ក្រក ដែកគោល ជក់ សៀវភៅ ត្រីងៀត ល្ពៅ ពូថៅ ប៊ិច ការ៉ុត...។ តែបើអ្នករៀបចំជាផ្នែកៗវិញ ពិតជាពុំ សូវពិបាក ចាំ ទេ ៖
បន្លែៈ ត្រសក់ ល្ពៅ ដូង ជី ល្ហុង ការ៉ុត
សាច់ៈ សាច់គោ សាច់ក្រក ត្រីងៀត
សម្ភារៈ រោងជាងៈ ដែកគោល ពូថៅ ជក់
សម្ភារៈសិក្សាៈ សៀវភៅ ប៊ិច
ចំណេះដឹងក៏មានលក្ខណៈ ប្រហាក់ប្រហែលគ្នានេះដែរ ប្រសិនបើមិនរៀបឲ្យមានរបៀបទេ មិនអាចចង ចាំបានល្អឡើយ ។
៦. ទន្ទេញៈ ដើម្បីឲ្យចងចាំបានយូរ គ្មានអ្វីប្រសើរជាងការទន្ទេញទេ ។ ចូររៀបចំមេរៀនឲ្យមាន លំ ដាប់ លំដោយ រួចហើយទន្ទេញឲ្យចាំ ។ ពេលទន្ទេញចូរអានឲ្យលឺៗ ឬសរសេរ ឬ គូសវាស ធ្វើបែប នេះ ជួយឲ្យងាយ ចងចាំបានល្អ ។
៧. សង្ខេបៈ អ្នកចិត្តវិទ្យាជឿថា ខួរក្បាលរបស់មនុស្សត្រូវការពេល ៤ វិនាទី ទៅ ១៥ វិនាទី ដើម្បី បង្រួម ព័ត៌មានដែលទទួលបាន ។ ព័ត៌មានដែលអ្នកទទួល បានពីមេរៀននីមួយៗ នៅមានសភាព ទូលាយ នៅឡើយ ដូចនេះអ្នកគួរតែរក ពេលវេលា បង្រួមសង្ខេបវាឲ្យ ងាយស្រួលចងចាំ ។ អ្នកគួរ អានមេរៀន ត្រួសៗឡើងវិញ ពេលរៀនចប់ភ្លាមៗ ដើម្បី អោយខួរ ក្បាលងាយស្រួលចងចាំទុក បើ ទន្ទេញទៀត កាន់តែប្រសើរ ។
៨. បែងចែកពេល វេលាខ្លីៗ សិក្សាៈ វិធីនេះមានប្រយោជន៍ជាង សិក្សារយៈពេលច្រើន ម៉ោងដោយ មិន សម្រាក ពីព្រោះ (១) រាងកាយនិង អារម្មណ៍បានសម្រាក (២) មានអារម្មណ៍ក្លៀវក្លាក្នុងការសិក្សា (៣) អស់បញ្ហារឿង មុខវិជ្ជា ដែលមិនចូលចិត្តរៀន ព្រោះរៀនតិចៗខ្លីៗ (៤) សន្ទុះសិក្សាកើនឡើង ខួរក្បាល បើកទូលាយចំពោះ រឿងអតីតកាល និង អនាគតកាល ។ ការរៀនដោយប្រើពេលខ្លីៗ រួម មាន ដូចជាៈ រៀនពេលចេញលេងម្តងៗ រៀនពេលដើរមកថ្នាក់រៀន ឬរៀនពេលដើរទៅ ចំណត ម៉ូតូ/ ឡាន ដែលប្រើ រយៈពេលត្រឹម ៥ នាទី ឬ ១០នាទី ។
៩. ប្រើលំនឹកគិត ឬ រូបភាពជួយដល់ការចងចាំ ដូចជាប្រើដ្រាក្រាមជាដើម ដែលធ្វើឲ្យខួរក្បាលដើរ ១០០% ។ អ្នកវិទ្យាសាស្ត្ររកឃើញថា ខួរក្បាលមនុស្សចែកជាពីរផ្នែក ខាងឆ្វេងសម្រាប់ ទទួល ព័ត៌ មាន ជា សូរសំលេង ឯ ខាងស្តាំ សម្រាប់ ទទួលព័ត៌មានជា រូបភាព(ឃើញភ្នែក) ។ ប្រសិន បើអ្នក ទន្ទេញ មេរៀន តាមតែពាក្យនោះ មានន័យថាប្រើបានតែ ចំណែកម្ខាងរបស់ ខួរក្បាលតែប៉ុណ្ណោះ ។ តែបើអ្នកទន្ទេញ ដោយប្រើពាក្យបូកផ្សំ ជាមួយនឹងរូបភាព ឬគំនូសតាង ផ្សេងៗនោះអ្នកនឹងបានប្រើ នូវ ថាមពល ពេញលេញ របស់ខួរក្បាល ។
១០. យករូបភាពឬវត្ថុតាងណាមួយ ទុកជាការចំណាំផ្ទាល់ខ្លួន ឧទាហរណ៍យកមេរៀនចាស់ ដែល យើង ចាំបានល្អហើយ មកភ្ជាប់ ជាមួយមេរៀនថ្មី ធ្វើដូច្នេះពេលណានឹកដល់មេរៀនចាស់ មេរៀនថ្មីក៏ លេច ផុស ឡើងងាយស្រួលចាំ មិនបាច់ប្រើកម្លាំងគិតច្រើន ៕
ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន
ប្រភព CamNews
មើលគួរយល់ដឹងផ្សេងៗទៀត
- គួរដឹង! វិធីដ៏ងាយ សម្រាប់ការពារ ជំងឺផ្តាសាយ ក្នុងរដូវ រងានេះ!
- ញ៉ាំគ្រឿងស្រវឹងប៉ុណ្ណា ទើបមិនខូចសុខភាព?
- វិធីការពារ និងបំបាត់ការប្រេះកែងជើង
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!