ដាក់​មន្ត​ស្នេហ៍ អោយ​មនុស្ស​ស្រី​លង់​ស្រឡាញ់​

 
 

​ការ​ណាត់​ជួប​គ្នា​ជា​លើកដំបូង ច្រើនតែ​ជា​ស្ថានភាព​ដ៏​ពិបាក​បំផុត សម្រាប់​បុរស​បញ្ជាក់​អំពី​ចម្លើយ​ចំពោះ​សំណួរ​របស់​មនុស្ស​ស្រី​។ ប៉ុន្តែ អ្នកនឹង​បានដឹងថា តើ​ធ្វើ​ដូចម្តេច​ទើប​អាច​ធ្វើអោយ​នាង​លង់​ស្រឡាញ់​អ្នក​បាន​ក្នុងពេលនោះ​។

-   ស្លៀកពាក់​អោយបាន​សមរម្យ ៖ ស្ត្រី​ភាគច្រើន​ចូលចិត្ត​បុរស​ណា​ដែល​មាន​ការ​ស្លៀកពាក់​បាន​ត្រឹមត្រូវ​។ ជាមួយគ្នានេះដែរ ចូរ​ចាំ​ថា អ្នក​បាន​ជ្រើសរើស​សម្លៀក​បំពាក់​សមស្រប​ទៅតាម​ពេលវេលា និង​ទីកន្លែង​ដែល​បាន​ណាត់ជួប​។ 
-   ពិនិត្យ​រកមើល​បញ្ហា​ក្លិន​ខ្លួន និង​ក្លិន​មាត់​។​
-   គួរតែ​ណាត់​នាង​ចេញពីផ្ទះ​តែម្តងទៅ បើសិនជា​នាង​យល់ព្រម​ហើយ​នោះ​។​
-   ​និយាយ​គ្នា ៖ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រាយ​មន្ត​ស្នេហ៍​ដាក់​មនុស្ស​ស្រី​នោះ គឺ​ការនិយាយ​ជាមួយ​នាង​ដោយ​ផ្ទាល់ៗ​។ ចូរ​សួរ​សំណួរ​នាង និង​ធ្វើអោយ​នាង​មាន​ផា​សុខភាព​ពេល​នៅ​ជាមួយ​អ្នក​។​
-   ​រក្សា​ខ្សែ​ភ្នែក​ខណៈពេល​កំពុង​តែ​ធ្វើកា​រ​ចែចង់​យ៉ាង​សុភាព​
-   ​កាន់​អំណោយ​តាម​ខ្លួន ប៉ុន្តែ ចូរ​ប្រាកដថា វា​មិនមែន​ជា​អ្វី​ដែល​ខុស​ឡើយ​។ អ្នក​នៅ​តែ​មិន​អាច​យកចិត្ត​នាង​បាន​ដដែល បើសិន​ជា​អំណោយ​ដែល​អ្នក​ជូន​នោះ​ថ្លៃ​ពេក ឬ​ធ្វើអោយ​នាង​គ្មាន​ផា​សុខភាព​ក្នុង​ខ្នួន​។ 
-   ធ្វើខ្លួន​អោយ​មាន​សីលធម៌​ចំពោះ​មនុស្ស​ស្រី ឬ​សុភាពរាបសារ ៖ ជួយ​បើកទ្វារ​ឡាន​អោយ​នាង ទាញ​កៅអី​អោយ​នាង​អង្គុយ ឬ​ជួយ​រើសរ​បស់​អោយ​នាង​ពេល​នាង​ធ្វើ​ជ្រុះ សុទ្ធតែ​ជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​រាយ​មន្ត​ស្នេហ៍​ដល់​មនុស្ស​ស្រី​ហើយ​៕

ប្រភព៖ Health


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម