យុវវ័យចេះផឹកស្រា ប្រឈមមុខនឹងបញ្ហាជីវិតកាន់តែច្រើន
ការស្រាវជ្រាវរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញថា យុវវ័យដែឡចេះផឹកស្រា ហើយប្រើប្រាស់ថ្នាំញៀនទៀត នឹងមានការកើនឡើងនូវហានិភ័យចំពោះបញ្ហាសុខភាពធ្ងន់ធ្ងរ និងការស្លាប់ទៀតផង។
អ្នកស្រាវជ្រាវបានវិភាគលើអ្នកផឹកស្រាមិនគ្រប់អាយុ (អាយុពី ១២ ឆ្នាំទៅ ២០ឆ្នាំ) ដែលត្រូវបានព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ ហើយបានរកឃើញថា ២០% នៃគ្រប់ករណីសង្គ្រោះបន្ទាន់ទាំងអស់ ដែលបានទាក់ទងទៅនឹងអ្នកផឹកស្រាដែលមិនទាន់គ្រប់អាយុនោះ បណ្តាលអោយមានលទ្ធផលនៃបញ្ហាសុខភាពធ្ងន់ធ្ងរ។
ផ្ទុយមកវិញ នៅពេលដែល ១២% នៃអ្នកដែលទាក់ទងនឹងការផឹកតែមួយមុខ នាំអោយមានលទ្ធផលធ្ងន់ធ្ងរ អត្រានៃលទ្ធផលធ្ងន់ធ្ងរក្នុងចំនោមអ្នកផឹកស្រាមិនគ្រប់អាយុដែលបានប្រើថ្នាំនោះ បានឡើងដល់ទៅ ៣៣%។
លទ្ធផលធ្ងន់ធ្ងរទាំងនោះរួមមាន ការសម្រាកនៅមន្ទីរពេទ្យ ការបញ្ចូនទៅកាន់មជ្ឈមណ្ឌលសុខភាពដទៃទៀត ក្រោយពីចូលផ្នែកសង្គ្រោះបន្ទាន់ ឬស្លាប់តែម្តងក៏មានដែរ។
វេជ្ជបណ្ឌិត ផាមីឡា ហីដ (Pamela Hyde) បាននិយាយថា ៩,៣% នៃអ្នកផឹកស្រាមិនគ្រប់អាយុជម្រុញហានិភ័យនៃសុខភាពរបស់គេ ហើយនឹងរឹតតែគ្រោះថ្នាក់ នៅពេលដែលពួកគេចេះទាំងផឹកស្រា និងប្រើថ្នាំញៀន។
គាត់បានបន្ថែមទៀតថា ការចាប់ផ្តើមនៃរដូវក្តៅ គឺជាឪកាសល្អសម្រាប់ឪពុកម្តាយ និងអ្នកដទៃទៀត ដើម្បីនិយាយទៅកាន់មនុស្សវ័យជំទង់អំពីគ្រោះថ្នាក់នៃការផឹកស្រា និងការប្រើថ្នាំលើអ្នកមិនទាន់គ្រប់អាយុ៕
ប្រភព៖ Health
មើលគួរយល់ដឹងផ្សេងៗទៀត
- ជឿអត់ថា ប៉ុន្មានវិធីនេះ អាចជួយឲ្យដៃអ្នក ទន់ភ្លឺរលោង និងសស្អាត គួរឲ្យចង់កាន់បាន?
- ការខ្សោះជាតិទឹក ចំពោះមនុស្សធំ
- នារីម្នាក់ប្រែក្លាយពីមុខ “ប៉ាចជេ” ទៅជាមុខស្អាតដូចរូបគំនូរ ក្រោយវះកាត់១៤ដងក្នុងរយៈពេល១០ឆ្នាំ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!