ជួបសង្សារចាស់ គួរធ្វើម៉េចល្អ?
ពិភពលោកនេះពិតជាចង្អៀតណាស់ ព្រោះអ្នកអាចនឹងត្រូវចូលរួមសកម្មភាពជាមួយមនុស្សទូទៅគ្រប់កន្លែង ហើយឱកាសនៃការជួបគ្នាជាមួយសង្សារចាស់ក៏មានខ្ពស់ដែរ។
ដូច្នេះ តើអ្នកនឹងមានប្រតិកម្មដូចម្តេចទៅ នៅពេលអ្នកជួបគេអញ្ចឹង?
ធ្វើខ្លួនជាមនុស្សរាក់ទាក់
ចូរធ្វើយ៉ាងណាសម្តែងអាកប្បកិរិយារាក់ទាក់ និងរីករាយចំពោះគេ។ ប៉ុន្តែ ការដែលធ្វើខ្លួនជ្រុលហួសហេតុពេកក៏មិនមែនជារឿងល្អដែរ។ អ្នកមិនបាច់ធ្វើមុខយក្សដាក់គេ និងធ្វើខ្លួនដូចជាមនុស្សអាក្រក់ម្នាក់ដែរ ព្រោះវាគ្មានប្រយោជន៍អ្វីនោះទេ។
កុំបង្ហាញអំពីការច្រណែន
មិនត្រូវធ្វើសកម្មភាព ដូចជាការប្រច័ណ្ឌ ឬចង់ឈ្នះឡើយ។ អ្នកខ្លះគិតថា ការនៅស្និទ្ធស្នាលជាមួយដៃគូពួកគេក្នុងពេលដែលមានវត្តមានសង្សារចាស់នៅនឹងមុខនោះ គឺជាសកម្មភាពអាចធ្វើអោយអ្នកផ្សេងមើលងាយបាន ប៉ុន្តែ វាមិនមែនអញ្ចឹងនោះទេ។
កុំមានអារម្មណ៍ផ្តេសផ្តាស ឬពិបាកចិត្ត
អ្នកនៅតែជាអ្នក! ទោះជាមាន ឬគ្មានវត្តមានគេម្នាក់នោះ ក៏អ្នកមិនត្រូវព្រួយបារម្ភនោះដែរ។ បើសិនជាអ្នកយល់ថា មានរឿងមិនច្បាស់លាស់កើតមាន ឬអ្នកមិនបានដោះស្រាយបញ្ហាកាលពីមុនអោយជ្រះស្រឡះនៅឡើយទេនោះ ចូរធ្វើការប្រឈមមុខនឹងរឿងនោះ ជំនួសអោយការធ្វើអោយខ្លួនគ្មានសេចក្តីសុខ ឬស្ថិតក្នុងចំណងអ្វីមួយ។
រក្សាភាពរឹងមាំរបស់អ្នក
យកល្អ អ្នកគួរតែរក្សាភាពរឹងមាំរបស់អ្នកគ្រប់ពេលដែលអ្នកជួបសង្សារចាស់។ ចូរគោរពខ្លួនឯង និងធ្វើអោយប្រាកដថា ដៃគូនាពេលបច្ចុប្បន្ននេះ ក៏ធ្វើល្អចំពោះអ្នកដែរ៕
ប្រភព៖ Health
មើលគួរយល់ដឹងផ្សេងៗទៀត
- គន្លឹះដែលធ្វើឲ្យមនុស្សស្រីមិនស្រឡាញ់អ្នកមិនបាន
- តើអាហារកំប៉ុងប៉ះពាល់ដល់សុខភាពដែរឬទេ?
- តើមានកត្តាអ្វីខ្លះ ដែលបំផ្លាញអាពាហ៍ពិពាហ៍អ្នក?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!