ធុញទ្រាន់នឹង ជីវិតរៀបការហើយមែនទេ?
រាប់ចាប់តាំងពីការងារប្រចាំថ្ងៃ ទំនួលខុសត្រូវ និងជីវិតផ្លូវភេទទៀតនោះ វាអាចនឹងមានពេលខ្លះ ធ្វើអោយធុញទ្រាន់តែម្តង ហើយពេលខ្លះ បុរស ឬស្ត្រីមួយចំនួននឹងគិតថា ចង់ស្វែងរកបរិយាកាសថ្មីៗ ប្លែកៗវិញម្តង។ ការរកថ្មី មិនមែនជាដំណោះស្រាយនៅពេលជីវិតគ្រួសាររបស់អ្នកចុះខ្សោយនោះទេ។
សម្រែកនៃភាពធុញទ្រាន់
មានវិធីសាស្ត្រច្រើនណាស់ ដែលអាចធ្វើអោយអ្នកឈប់ធុញទ្រាន់ចំពោះស្នេហា។ ដំបូងឡើយ ចូរធ្វើការណាត់ជួបជាមួយប្រពន្ធអ្នកភ្លាមៗ។ ការណាត់ជួបដែលគ្មានគម្រោងមុននេះ អាចក្លាយទៅជារឿងគួរអោយភ្ញាក់ផ្អើលបាន។ ការញ៉ាំអាហារពេលយប់នៅភោជនីយដ្ឋានជិតផ្ទះ ក៏ប្រហែលជាអ្នកមិនធ្លាប់ធ្វើពីមុនមកដែរមើលទៅ ហើយអ្នកគួរតែសាកល្បង។ ចំណែកឯការជិះឌុបគ្នាមើលទេសភាពក្នុងទីក្រុង ឬព្រះអាទិត្យរៀបលិច ក៏ជារឿងល្អមួយដែរ ព្រោះស្ថានភាពអស់ទាំងនេះនឹងក្លាយទៅជាការចងចាំដ៏ខ្លាំងក្លាបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមានកូន គួរតែទុកពួកគេអោយម្តាយមើល ឬយកទៅផ្ញើនៅផ្ទះជីដូនជីតាគេសិនទៅ។
ពង្រឹងដល់ភាពរីករាយ
ភាពរ៉ូម៉ែនទិច គឺជាកត្តាដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងស្នេហា។ បើយើងនិយាយអំពីរឿងលើគ្រែវិញ អ្នកគួរតែកុំបាច់ដោះសម្លៀកបំពាក់អោយអស់អី ហើយព្យាយាមប្រើក្បាច់ថ្មីដែលអ្នកមិនធ្លាប់សាកល្បងពីមុនសោះវិញ ពេលនោះដៃគូអាចនឹងពេញចិត្តចំពោះជីវិតរៀបការរួចរបស់អ្នកជាមិនខាន។ ដើម្បីអោយគូស្នេហាទទួលបានជីវិតរៀបការរួចប្រកបដោយភាពសប្បាយរីករាយរយៈពេលយូរនោះ អ្នកទាំងពីរត្រូវតែមានភាពចុះសម្រុងគ្នាខាងផ្លូវភេទជានិច្ច។
ផ្តល់ពេលវេលាសម្រាកពីគ្នា
មិនត្រូវតោងដៃគូជាប់ដូចស្ករតាំងម៉ែនោះទេ។ ចូរផ្តល់សិទ្ធិសេរីភាពដល់ប្តី ឬប្រពន្ធរបស់អ្នកអោយកម្សាន្តតែម្នាក់ឯងខ្លះទៅ ជាពិសេសការជួបជុំមិត្តភក្តិរបស់គេតែម្តង។
មានភាពកំប្លែង
មិនត្រូវភ្លេចការប្រើប្រាស់ភាពកំប្លែង និងសើចដាក់គ្នាទៅវិញទៅមកទេ។ មនុស្សគ្រប់គ្នា មិនថាខ្ញុំ ឬគេទេ សុទ្ធតែចូលចិត្តមនុស្សណាដែលយល់ស្របថាខ្លួនឯងមានកំហុស និងសើចលេងចំពោះរឿងនោះណាស់។
ការសើចសប្បាយ គឺជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីចៀសផុតពីភាពនៅដាច់ដោយលែកពីគេ និងបំបាត់ភាពធុញទ្រាន់ចំពោះជីវិតរៀបការរួច៕
ប្រភព៖ Health
មើលគួរយល់ដឹងផ្សេងៗទៀត
- អាថ៌កំបាំងក្នុងការដោះស្រាយនឹងអតិថិជនដែលពិបាកៗ
- ថែទាំសុខភាព «ភ្នែក» របស់អ្នក ដោយគ្រាន់តែ ធ្វើលំហាត់ប្រាណភ្នែកងាយៗ សាមញ្ញៗ
- មនុស្សប្រុសប្រភេទណា ដែលអ្នកសាកសមរៀបការជាមួយ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!