ចំណាយ ១៥នាទី​រាល់ថ្ងៃ ដើម្បី​ឱ្យជើង បាន​ស្រ​ឡូ​ន​ស្អាត

 
 

បណ្ដា​កាយវិការ​ហាត់ប្រាណ​ដែល​នឹង​ណែនាំ​ក្នុង​អត្ថបទ​នេះ នឹង​ជួយ​ធ្វើឱ្យ​សាច់ដុំ​បាន​រឹងមាំ ព្រម​ទាំង​ជួយ​ដុត​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ។ ដោយ​គ្រាន់តែ​ចំណាយពេល ១៥នាទី​រៀងរាល់ថ្ងៃ សម្រាប់​ហាត់ នោះ​អ្នក​នឹងមាន​រូបរាង​ស្រ​ឡូ​ន ទាក់ទាញ​មិន​ខាន ក្រោយ​ពីមួយ​រយៈពេល​ខ្លី។

Alli McKee គ្រូបង្វឹក​ផ្នែក​កាយសម្បទា​ដ៏​ល្បីឈ្មោះ​នៅ Baltimore ឱ្យដឹងថា ៖ “លំ​ហាត់ប្រាណ​គឺជា​វិធី​លឿន​បំផុត​ដើម្បី​បង្កើត​ភាព​មាំ​មួយ​ដល់​ផ្នែក​ខាងក្រោម​នៃ​រាងកាយ ដោយសារតែ​វា​ជួយ​ដុត​កំទេច​ជាតិ​ខ្លាញ់​សល់​ក្នុង​រាងកាយ និង​ជួយ​ឱ្យ​សាច់ដុំ​បាន​រឹងមាំ” ។

ក្បាច់​ហាត់ប្រាណ​ខាងក្រោម​នេះ ត្រូវបាន Alli McKee អនុវត្ត​សម្រាប់​សិស្ស​ទាំងឡាយ​របស់​អ្នកស្រី ហើយ​បាន​នាំមក​នូវ​លទ្ធផល​យ៉ាង​គាប់ប្រសើរ។

កាយវិការ​ទី ១


ឈរ​ត្រង់​ខ្លួន ជាមួយ​ខ្សែ​កៅស៊ូ រឹប​ជើង​ទាំងពីរ នៅក្រោម​ជង្គង់ និង​បន្ទន់​ទ​ង្គ​ង់​បន្ដិច។ រក្សា​ខ្សែ​កៅស៊ូ​ឱ្យ​តឹង បោះ​ជើងឆ្វេង​ទៅខាង​ជា​រាង​អក្សរ A រួច​ដក​ជើង​មកវិញ បន្ទាប់មក​ប្ដូរ​មក​ជើង​ស្ដាំ​វិញ​ម្ដង។ បញ្ចេញ​កាយវិការ​បែបនេះ ឱ្យបាន​ពី ៣០ ទៅ ៤០ដង។ នៅក្នុងពេល​ហាត់ អ្នក​ត្រូវ​ប្រាកដថា ខ្សែ​កៅស៊ូ​នេះ ត្រូវបាន​រក្សា​ឱ្យ​តឹង និង​នៅ​កន្លែង​ដដែល។

កាយវិការ​ទី ២


បោះ​ជើង​ស្ដាំ​ទៅមុខ​មួយ​ជំហាន​ធំ រួច​បន្ទន់​ជង្គង់​ទាំងពីរ ដូច​ក្នុង​រូប​ខាងលើ។ បន្ទាប់មក ក្រោកឈរ និង​ដក​ជើង​ស្ដាំ​មកវិញ។ អនុវត្ដ​កាយវិការ​នេះ ឱ្យបាន​ពី ១០ ទៅ ១២ដង ទើប​បន្ដ​ដោយ​ប្ដូរ​ជើង។

កាយវិការ​ទី ៣


ក្នុង​ក្បាច់​នេះ អ្នកនឹង​ហាត់​ជាមួយ​ដុំ​ដែក។ បោះ​ជើង​ទាំងពីរ​មក​សងខាង​ឱ្យ​ធំ​ល្មម ចុងជើង​ត្រូវ​ងាក​ចេញ​ក្រៅ​បន្ដិច ដោយ​ក្នុង​ដៃ​ត្រូវ​កាន់​ដុំ​ដែក ដូច​ក្នុង​រូប​ខាងលើ។ បន្ទន់​ជង្គង់​កាន់តែ​ទាប កាន់តែ​ល្អ។ ពេល​បន្ទន់​ជង្គង់ ត្រូវដាក់​ទម្ងន់​ទៅលើ​កែងជើង ហើយ​ពេល​ក្រោកឈរ​ត្រង់ ត្រូវដាក់​ទម្ងន់​ទៅលើ​ម្រាមជើង។ អនុវត្ត​កាយវិការ​នេះ ឱ្យបាន​ពី ១៥ ទៅ ២០ដង។

កាយវិការ​ទី ៤

 
ដេក​ផ្ងារ​នៅលើ​ឥដ្ឋ និង​ដាក់​ជើង​ទៅលើ​បាល់​ធំ​មួយ លើក​ដងខ្លួន​ត្រង់​ពី​ស្មា​ដល់​កែងជើង។ ក្រោយ​មក បត់​ជង្គង់ លើកខ្លួន​ឡើង ដោយ​រំកិល​បាល់​មក​ក្បែរ។ អនុវត្ត​ឱ្យបាន​ពី ១៥ ដល់ ២០ដង។

ប្រភព ៖ womenshealthmag

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម