ធ្វើយ៉ាងណាទើបអ្នកមានភាពរីករាយនឹងការងាររបស់អ្នក?
មុនពេលដែលអ្នកចាប់ផ្តើមអាន នូវអត្ថបទនេះ ចូរអ្នកធ្វើការសួរខ្លួនឯងថា តើអ្នកពិតជាមានភាពរីក រាយនឹងការងាររបស់អ្នក មែនដែរឬទេ ឬក៏អ្នក គ្រាន់តែព្យាយាមបន្លប់ការពិតនោះ ? ប្រសិនបើអ្នកមិន មានអារម្មណ៍រីករាយនឹង ការងារដែលអ្នកកំពុងធ្វើ ហើយអ្នកកំពុងតែជាប់គាំង ជាមួយនឹងការងារប្រភេទ នេះ នោះវិធីពីរបីខាងក្រោមនេះ គឺវានឹងអាចជួយអ្នកអោយមានភាពរីករាយឡើងវិញបាន។ ពួកយើងដឹង ហើយថា សុភមង្គលកើតមានចេញពីផ្នែកខាងក្នុងខ្លួនយើង ប៉ុន្តែវាក៏ជា ការព្យាយាមមួយ ដែលតម្រូវ អោយអ្នកធ្វើវាអោយបាន នូវផ្នែកនៃកត្តាខាងក្រៅផងដែរ។ ដូច្នេះ គន្លឹះទាំងពីរខាងក្រោមនេះ គឺជាអ្វី ដែលអ្នកអាចធ្វើបាន ដើម្បីដាស់សតិសម្រាប់អ្នក នៅពេលដែលអ្នកមានអារម្មណ៍ថាទុក្ខព្រួយ និង មិន ចូលចិត្តខ្លួនអ្នក និង កាលៈទេសៈនៃការងាររបស់អ្នក។
១. ព្យាយាមដោយមិនធ្វើការត្អូញត្អែរ
វាជាកត្តាផ្នែកផ្លូវចិត្តមួយ។ រាល់ពេលដែលអ្នករអ៊ូរទាំ មិនថាអ្នករ៉ាយរ៉ាប់ពីបញ្ហាអ្វីមួយ វានឹងធ្វើអោយ ស្ថានភាពកាន់តែអាក្រក់ឡើង កើតមាននៅក្នុងការគិតរបស់អ្នក ជាងពេលដែលអ្នកមិនបានត្អូញត្អែរពី វាទៅទៀត។ ពាក្យតំអូញតំអែរ គឺអាចធ្វើអោយអ្នកងាយទន់ខ្សោយនៅផ្នែកខាងក្នុង និង បង្កើននូវ អារម្មណ៍នៃការគិតក្នុងផ្លូវ អវិជ្ជមាន។ ដូច្នេះ អ្នកគ្រាន់តែធ្វើការគ្រប់គ្រងខ្លួនឯង ដោយធ្វើការគិតនូវ រឿង រ៉ាវអ្វីដែលរីករាយ ឬ ព្យាយាមទប់មាត់របស់អ្នក នៅពេលដែលអ្នកចង់ត្អូញត្អែរប្រាប់អ្នកដទៃនោះ ។ នៅពេលណាដែល អ្នកបញ្ឈប់វាបាន នោះអ្នកនឹងសម្គាល់ឃើញថា ខ្លួនអ្នកជាការពិត អាចធ្វើការផ្តោត អារម្មណ៍បាន ទៅលើបញ្ហា និង ចាប់ផ្តើមស្វែងរកបាននូវដំណោះស្រាយ សម្រាប់ពួកវា។ វាជាការ លំបាកមួយ ប៉ុន្តែប្រសិនបើអ្នកពិតជាព្យាយាមមែន នោះយើងប្រាកដថា យ៉ាងហោចណាស់ក៏អ្នកអាច កាត់បន្ថយបាននូវ ភាពញឹកញាប់នៃការត្អូញត្អែរនេះបានដែរ ។
២. ឈប់មានអារម្មណ៍ថា ខ្លួនឯងមិនបានការ និង ចាប់ផ្តើមចូលរួមនូវសកម្មភាពផ្សេងៗ
ប្រសិនបើអ្នកជាមនុស្សម្នាក់ ស្ថិតនៅក្នុងចំណោម មនុស្សដែលតែងតែអង្គុយស្ងៀមនៅ តុ ការិយាល័យពេញមួយថ្ងៃ ដោយមិនបានចាប់អារម្មណ៍ នឹងអ្វីដែលកំពុងកើតមានជុំវិញខ្លួននោះ ប៉ុន្តែបែរ ជាអង្គុយរង់ចាំតែពេល ចៅហ្វាយនាយហៅណែនាំ គ្រប់រាល់អ្វីៗនោះ ដូចនេះ អ្នកគប្បីត្រូវតែចាកចេញ ពីស្ថានភាពបែបនេះអោយបានជាបន្ទាន់ នឹង ត្រូវចូលរួមនូវសកម្មភាពផ្សេងៗជាមួយនឹងអ្នកដទៃ។ ព័ត៌មាននៅក្នុងបន្ទប់ ការិយាល័យគឺធ្វើដំណើរលឿនណាស់ តែវាសម្រាប់តែមនុស្សណាដែលចង់ ទទួលបាននូវ ដំណឹងទាំងនេះប៉ុណ្ណោះ។ អ្នកត្រូវឧស្សាហ៍អាន នូវព័ត៌មានផ្សេងៗដែលមានបិទនៅ កន្លែង ផ្សព្វផ្សាយដំណឹង អោយបានជារៀងរាល់ថ្ងៃ ឬ ២ដង ក្នុងមួយថ្ងៃ និង ប្រាកដថា អ្នកបានរក្សាទំនាក់ទំនងជាមួយនឹង ប្រធានរបស់អ្នកអោយបានជាប្រចាំ ។ វិធីនេះ គឺអាចជួយអោយ ប្រធាន របស់អ្នក នឹងយល់បានថា អ្នកជា មនុស្សដែលចង់ចេះចង់រៀន និង មានចំណាប់អារម្មណ៍ចំពោះ ការងារ ដែលវាអាចជាឱកាសមួយនឹងជួយបើកផ្លូវ អោយអ្នក ឆាប់ឈានទៅរកភាពជោគជ័យក្នុង អាជីព ការងាររបស់អ្នក បាន ៕
ប្រភព៖ Health
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីការពារ ការរមួលក្រពើ
- មនុស្សស្រី ចង់បានបុរសប៉ិនកំប្លែងធ្វើជាសង្សារ
- ផ្លែទំពាំងបាយជូរអាច ព្យាបាលជំងឺរលាកថ្លើម និង រលាកសន្លាក់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!