អត្ថប្រយោជន៍ នៃការងូតទឹកត្រាំផ្កា

 
 


សប្បាយជាមួយនឹងការ ម៉ាស្សាខ្លួន បាតជើង ស្ប៉ា ស្ទីម ឬត្រាំទឹកផ្កាជាដើម ដើម្បីឱ្យខ្លួនប្រាណ មានសភាពស្រស់ថ្លា និងមានអារម្មណ៍ ស្រស់ស្រាយ ។ សុភាពនារីគឺបាន ទទួលស្គាល់ពី អត្ថប្រយោជន៍ពីការស្ប៉ា ជាពិសេសគឺការ ងូតទឹកត្រាំផ្កា ដែលបានផ្ដល់នូវ អារម្មណ៍ដ៏ស្រស់ស្រាយ បន្ទាប់ពីបានត្រាំរួច ។

លោកស្រី ជា ពុទ្ធាសត្យា អ្នកគ្រប់គ្រងនៃ ឡាបែលឡាស្ប៉ា និងសាឡន បានធ្វើការបកស្រាយ ពីផលប្រយោជន៍ នៃការត្រាំទឹកផ្កានេះ ជូនសុភាពនារី ទាំងឡាយដែលមិនទាន់ បានសាកល្បង ។

ងូតទឹកបន្ថែម ភាពក្រអូប

ដើម្បីបន្ថែមសោភ័ណភាព ចំពោះសម្រស់ស្បែក លោកអ្នកអាចធ្វើការសាកល្បង ជាមួយការងូត ទឹកត្រាំផ្កា ពេលនោះលោក អ្នកនឹងទទួលបាននូវ លទ្ធផលគួរជាទីពេញចិត្ដ ។ ការងូតទឹកត្រាំផ្កា លោកអ្នកអាច ជ្រើសរើសក្លិន ដូចជាក្លិនទឹកដោះគោ ឬក្លិនជាតិរ៉ែធម្មជាតិ ដោយមានលាយអំបិល ផ្កា និងក្រូចសើចផងដែរ ។ ការត្រាំទឹកផ្កានេះ លោកអ្នកអាចធ្វើបាន នៅតាមបណ្ដាហាងស្ប៉ា មួយចំនួន តែបើលោកអ្នកចង់ធ្វើ ការសាកល្បងដោយខ្លួនឯងនៅផ្ទះ គឺមិនមានការ ពិបាកសាកល្បង នោះទេ ។ ក្នុងការត្រាំទឹកផ្កានេះវត្ថុ រួមផ្សំមានដូចជាទឹកមួយ អាងល្មម ទឹកដោះគោមួយកែវ ទឹកធម្មតា អំបិលមួយក្ដាប់ និងមានផ្កាក្រអូបៗ ដូចជាផ្កាម្លិះ ឬផ្កាកូលាបជាដើម ។ តែត្រូវចៀសវាង ជ្រើសរើសផ្កាណា ដែលមានលម្អង ព្រោះវាអាចមានកម្ទេចលម្អង ចូលក្នុងទឹកធ្វើឱ្យស្បែករោល ឬរមាស់ជាដើម ។ ត្រាំទឹកផ្កាអាចប្រព្រឹត្ដ ទៅយ៉ាងយូរគឺរយៈពេល ៣០នាទីប៉ុណ្ណោះ បើត្រាំយូរពេកក៏ អាចបណ្ដាលឱ្យ យើងអស់កម្លាំង និងស្បែកប្រែជា ស្រពោនស្ងួតទៅវិញ ។

សារៈប្រយោជន៍នៃការងូតទឹកត្រាំផ្កា

ការងូតទឹកត្រាំផ្កា គឺជួយសម្រស់ស្បែក ឱ្យកាន់តែស្អាតតាម លក្ខណៈ ធម្មជាតិ និងបានទទួល អារម្មណ៍ធូរស្រាល ស្រស់ស្រាយ ព្រមទាំងជួយបំបាត់ ការនឿយហត់ពីការងារ ទាំងឡាយទៀតផង ។ ការត្រាំទឹកផ្កាប្រៀប ដូចជាឱសថមួយ ដែលជួយរាល់ពេល ដែលលោកអ្នកមាន អារម្មណ៍អស់ កម្លាំង ស្ដ្រេសនឹងការងារច្រើន ឬឈឺក្បាលជាដើម គឺនៅពេលបានងូតទឹកក្ដៅ ឧណ្ហៗប្រែជាត្រជាក់ បន្ដិចម្ដងជាមួយផ្កាដ៏ ក្រអូប លោកអ្នកនឹង ទទួលបានអារម្មណ៍ថ្មី ស្រឡាងស្រស់ស្រាយ និងមានអារម្មណ៍ស្រួលខ្លួន ។

ដំបូន្នានអ្នកជំនាញ

បើសិនជាលោកអ្នក ដែលមានអាងត្រាំទឹកប្រចាំខ្លួន រៀងរាល់ពេលទំនេរ អាចសាកល្បងងូតទឹក ត្រាំផ្កានេះបាន ពេលនោះ លោកអ្នកនឹងបានជ្រាប ពីសារៈប្រយោជន៍ ដែលជួយទៅសម្រស់ស្បែក និងមានអារម្មណ៍ស្រស់ថ្លា ជាក់ជាមិនខាន ។ ការថែរក្សាសម្រស់ស្បែក តាមលក្ខណៈធម្មជាតិ ដែលទទួលបាន នូវលទ្ធផលគួរជាទី ពេញចិត្ដ គឺជាក្ដីបំណងប្រាថ្នា ចំពោះសុភាពនារីគ្រប់ៗរូប។

ប្រភព: lookingtoday.com


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម