វិធី៥ដែលជួយ​​ឲ្យអ្នក មានសុខ​​ភាពល្អ

 
 

ដើមអម្ពិល, ការរស់នៅប្រចាំថ្ងែ ពិតជាមានភាព​​មមាញឹកណាស់ សម្រាប់​​មនុស្សម្នាក់ៗ ។ ដូចនេះការចេះថែទាំ សុខភាព​​ឲ្យបានល្អ ពិតជាមានសារៈសំខាន់ ណាស់សម្រាប់​​មនុស្សយើង ដើម្បីជួយឲ្យ​​យើងមាន រាងកាយ​​មាំមួន ប្រាជ្ញាឆ្លាសវៃ និង​ជៀសផុតពីជំងឺផ្សេងៗ ព្រមទាំង​​កាត់បន្ថយ ការចំនាយថវិកា​​ជាច្រើន ក្នុងការព្យាបាលជំងឺ ។ ខាងក្រោមនេះ ជាវិធី៥យ៉ាងដែល​​ជួយឲ្យ ទទួលបាននូវ​​សុខភាពល្អ ៖

១. ការអនុវត្តនូវការ ហូបអាហារ​​សុខភាព និងធ្វើ​​លំហាត់ប្រាណ

ដើម្បីទទួលបានសុខភាពល្អ អ្នកមិន​​គួរខ្ជិល ឬមិនធ្វើអ្វីសោះ សម្រាប់ជា​​ប្រយោជន៍ ដល់សុខភាពរបស់ អ្នកនោះទេ ។ ដូចនេះអ្នកត្រូវចេះ ធ្វើលំហាត់ប្រាណ និងបរិភោគ​​អាហារណា ផ្ដល់នូវថាមពល ព្រមទាំងជួយ ដល់ការលូតលាស់ រាងកាយរបស់អ្នក ។

២. ការរក្សាតុល្យាភាព នៃទំងន់

ការចេះរក្សាទំងន់ឲ្យនៅថេរ វាក៏ជាកត្តា​​មួយដ៏ចាំបាច់ ដែលធ្វើឲ្យអ្នកទទួល​​បាននូវសុខភាពល្អ ប៉ុន្តែប្រសិន បើអ្នកគឺជាអ្នកលើស​​ទម្ងន់ ហើយធាត់អ្នកអាច ប្រឈមខ្ពស់​​ទៅនឹង បញ្ហាសុខភាព ។

៣. របបអាហារ

អាហារដែលអ្នកគួរ ទទួលទាន​​ជាប្រចាំត្រូវមាន បន្លែ ផ្លែឈើ ត្រី គ្រាប់ធញ្ញជាតិ សាច់ដែលគ្មានជាតិ ខ្លាញ់ និងកុំភ្លេចពិសាទឹក ឲ្យបាន៨កែវ​​ក្នុងមួយថ្ងែ ព្រមទាំងជៀសវាងការ ហូបអាហារ​ណាដែលខូច ។

៤. ជ្រើសរើសពេលវេលា សម្រាប់​​ការហាត់ប្រាណ

អ្នកគួរធ្វើលំហាត់ប្រាណ ឲ្យបាន៥ដង​​ក្នុងមួយអាទិត្យ រាងរាល់​​ពេលព្រឹក ឲ្យបានទៀងទាត់ ព្រោះវាអាច ជួយឲ្យអ្នកមាន អារម្មណ៍ស្រស់ស្រាយ និងមានរាងកាយ​មាំមួន ។

៥. គិតអ្វីដែល វិជ្ជមាន

អ្នកគួរជម្រះចេញនូវ គំនិតអវិជ្ជមានពី​​ចិត្តរបស់អ្នក ដោយការងាកមក រកអ្វីដែលល្អៗសម្រាប់​​ជីវិត ជំនួសឲ្យភាពហ្មងសៅ ព្រោះក៏អាច​ជាកត្តាមួយ ដែលជួយឲ្យ​​អ្នកមាន សុខភាពល្អផងដែរ ៕


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម