អស្ចារ្យណាស់! ធ្លាប់ដែលឃើញ សត្វខ្យងបញ្ចេញពង ដែរឬទេ? (មានវីដេអូ)

 
 

បរទេស៖ តើមានមនុស្សប៉ុន្មាននាក់ ដែលបានឃើញ សត្វខ្យងបញ្ចេញពង​នោះ? ហើយមានមនុស្សប៉ុន្មាននាក់ ដែលបានឃើញថា តើវាបញ្ចេញពង ដោយរបៀបណា? ពេលនេះដែរ យើងនឹងនាំអារម្មណ៍របស់ប្រិយមិត្ត ទាំងអស់គ្នា ឲ្យមកទស្សនា ពីរបៀបដែល សត្វនេះបញ្ចេញពងរបស់វា។


រូបភាព ពេលខ្យងកំពុងពង

ឃ្លីបវីដេអូមួយ មានរយៈពេលប្រហែលមួយនាទី ត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ២២ ធ្នូ កន្លងទៅនេះ មានអ្នកចុចមើលច្រើនលើសលុប រហូតដល់ជាង ៥.៥លានដងឯណោះ។ វាជាដំណើរការ នៃការបញ្ចេញពងរបស់សត្វខ្យង ដោយវាបានបញ្ចេញពង ម្តងមួយៗ តាមរន្ធតូចមួយ នៅផ្នែកម្ខាងនៃរាងកាយដែលមានរាងពយធំនោះ។

បើយោងតាមប្រភពបរទេសមួយ ឲ្យដឹងដែរ សត្វខ្យងភាគច្រើន គឺជាប្រភេទខ្យងខ្ទើយ ដែលមានន័យថា វាមានទាំងសរីរាង្គបន្តពូជឈ្មោល និងសរីរាង្គបន្តពូជញី ក្នុងខ្លួនតែមួយ ដូច្នេះសត្វខ្យងមួយគូ អាចប្រើសរីរាង្គបន្តពូជឈ្មោលរបស់ពួកវា ក្នុងការផលិតពងឲ្យគ្នាទៅវិញទៅមក។ មិនត្រឹមប៉ុណ្ណោះ វាអាចមានសមត្ថភាពបញ្ចេញពង រហូតដល់ទៅ ១០០ពង ឯណោះ។

គេដឹងទៀតថា នៅពេលដែលពងញាស់ ក្លាយជាកូនខ្យងហើយនោះ កូនខ្យងនឹងខំរកជាតិកាល់ស្យូម ដើម្បីជួយដល់សម្បក ដែលទន់ខ្សោយរបស់វា ដោយស៊ីសំបកពងរបស់ខ្លួន ហើយស៊ីសូម្បីតែពងកូនខ្យងដែលមិនទាន់ញាស់ ដទៃទៀតផងដែរ៕

តោះ! ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត 


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម