ជំនឿ៣យ៉ាងដែលបុគ្គលជោគជ័យប្រកាន់ខ្ជាប់
គេនិយាយថា មនុស្សដែលមានភាពជឿជាក់លើខ្លួនឯងរមែងមានទំនុកចិត្តខ្ពស់ក្នុងការសម្រេចគោលដៅរបស់ខ្លួន។ លក្ខណៈសម្បត្តិមួយនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមូលដ្ឋានគ្រឹះមួយក្នុងចំណោមមូលដ្ឋានគ្រឹះសំខាន់ៗផ្សេងៗទៀតសម្រាប់កសាង និង អភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ តែដើម្បីដឹងថា ជំនឿរបស់បុគ្គលជោគជ័យអាចសម្គាល់ដឹងតាមរយៈអ្វីខ្លះនោះ សូមតាមដានជាមួយ Sabay ខាងក្រោមទាំងអស់គ្នា។
១) មានភាពជឿជាក់ និង បង្កើតជម្រើសសម្រាប់ខ្លួនឯង
បុគ្គលជោគជ័យតែងបង្កើតជម្រើសជានិច្ចសម្រាប់ខ្លួនក្នុងការសម្រេចចិត្តលើកិច្ចការអ្វីមួយដោយជឿជាក់ និងមិនចាំបាច់ស្វែងរកជំនួយពីអ្នកដទៃនោះឡើយ។ បុគ្គលប្រភេទនេះ តែងធ្វើអ្វីៗជាមួយមហិច្ឆតាខ្ពស់ដោយភាពវ័យឆ្លាតស្របតាមទេពកោសល្យ និង ការផ្ដួចផ្ដើមរបស់ខ្លួនជាជាងរង់ចាំការត្រួសត្រាយផ្លូវបើកភ្លើងខៀវពីអ្នកដទៃ។
២) ជឿលើហេតុផល តែមិនជឿលើកម្មផល
បុគ្គលជោគជ័យយល់ឃើញថា គោលដៅបរាជ័យកើតចេញពីសកម្មភាពរបស់ខ្លួន ពោលគឺភាពខ្វះចន្លោះលើសមត្ថភាព ជំនាញ ចំណេះដឹង កំហុស និងកាលៈទេសៈមួយចំនួនទៀត តែមិនមែនកើតមកពីកម្មផលនោះឡើយ។ បុគ្គលប្រភេទនេះមានជំនឿថា ជោគជ័យមិនស្លាប់នោះឡើយ ហើយថ្ងៃណាមួយវានឹងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ខ្លួនជាក់ជាមិនខានជាមួយនឹងការរៀបចំគម្រោង និង ទស្សនវិស័យច្បាស់លាស់ចេញពីការប្រឹងប្រែងអស់ពីសមត្ថភាព។
៣) បម្រើអ្នកដទៃបំបាត់ភាពអាត្មានិយមខ្លួនឯង
ចំណុចមួយទៀតដែលជាជំនឿបុគ្គលជោគជ័យ គឺជឿជាក់ថា ការបណ្ដុះវប្បធម៌ចែករំលែកដល់អ្នកដទៃនឹងធ្វើឲ្យខ្លួន និងអ្នកដទៃកាន់តែជោគជ័យ។ ដូច្នេះ គ្មានអ្វីដែលខ្លួនត្រង់បង្អែបង្អង់បំបាត់ភាពអាត្មានិយមរបស់ខ្លួននោះឡើយ ហើយធ្វើការចែករំលែកចំណេះដឹងដោយសុទិដ្ឋិនិយមទៅអ្នកដទៃកាន់តែច្រើនឡើង៕
មើលគួរយល់ដឹងផ្សេងៗទៀត
- ចង់ញ៉ាំស្ពៃហ្គីទី (Spaghetti) តើត្រូវទៅញ៉ាំនៅ កន្លែងណា ដែលឆ្ងាញ់ ?
- ធ្លាក់ត្របកភ្នែក ពេលណាដែលត្រូវជួប នឹងគ្រូពេទ្យ?
- រោគសញ្ញាគួរប្រុងប្រយ័ត្ន នៃជំងឺដាច់សរសៃឈាមខួរក្បាល
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!