វិធី​ការពារ​ទារក មិនអោយ​លើស​ទម្ងន់​ ​

 
 

ប្រសិនបើ​អ្នក​មាន​ការព្រួយបារម្ភ​អំពី​ទម្ងន់ ឬ​សមាសធាតុ​រាងកាយ​របស់​ទារក ដូច​ជា​ការ​មាន​ជាតិ​ខ្លាញ់​ច្រើនពេក អ្នក​ត្រូវតែទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​អោយបាន​ទៀងទាត់​។​

ការលូតលាស់ ការវិវត្ត និង​ទម្ងន់ គឺជា​ប្រធានបទ​ដ៏​ល្អ​មួយ ដើម្បី​ពិភាក្សា​ក្នុង​អំឡុង​ពេល​ជួប​នឹង​គ្រូពេទ្យ​ម្តងៗ​។ ត្រូវ​ចាំ​ទុក​ផង​ដែរ​ថា ទារក​ត្រូវការ​របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ដើម្បី​ទ្រទ្រង់​ដល់​ដំណើរ​លូតលាស់​ក្នុង​អំឡុង​ពេល​ជា​ទារក​។​

​ជា​ការពិត​ណាស់ ទារក​ដែល​បំបៅ​ដោយ​ដោះ​ម្តាយ អាច​ទទួល​បាន​ប្រហែលជា​ពាក់កណ្តាល​នៃ​កាឡូរី​ប្រចាំថ្ងៃ​របស់​គេ​ពី​ជាតិ​ខ្លាញ់​ដែល​មាន​នៅក្នុង​ទឹកដោះ​ម្តាយ​នោះ​។ ការ​លើស​ជាតិ​ខ្លាញ់ និង​កាឡូរី​នៅតែ​អាច​ជា​ការព្រួយបារម្ភ​មួយ​។ ឧទាហរណ៍ ការ​ធាត់​ពេក​អាច​ពន្យា​ពេល​នៃ​ការចេះ​វៀរ និង​ដើរ ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការវិវត្ត​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​ទារក​។

ដើម្បី​ជួយ​ការពារ​ទារក​ពី​ការ​លើស​ជាតិ​ខ្លាញ់​អ្នក​គួរតែ ៖ 
•​    ​តាមដាន​ការឡើង​ទម្ងន់​របស់​អ្នក ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ៖ ការឡើង​ទម្ងន់​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​បង្កើន​ទម្ងន់​ទារក​ពេល​កើត​បាន​។ ការស្រាវជ្រាវ​បាន​បង្ហាញថា ការ​លើស​ទម្ងន់​ពេល​កើតកូន​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ធាត់​ទៅលើ​កុមារ​។ 
•​    ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ អោយ​បាន​យូរ​តាម​ដែល​អាច​ធ្វើទៅបាន ៖ បំបៅកូន​ដោយ​ដោះ​ម្តាយ ហាក់បីដូចជា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ធាត់​នៅ​កុមារភាព​បាន​។ នៅក្នុង​ការសិក្សា​មួយ ទារក​ដែល​បៅ​ទឹកដោះគោ ហាក់ដូចជា​បៅ​ច្រើន​ជាង​ទារក​ដែល​បៅដោះ​ម្តាយ​។ ការសិក្សា​ផ្សេងទៀត​មាន​លទ្ធផល​ស្រដៀង​គ្នា​នេះ​ដែរ ដែល​បង្ហាញ​ថា​កុមារ​ដែល​បៅដោះ​ម្តាយ ដូចជា​អាចឆ្លើយតប​នឹង​ការ​ឃ្លាន និង​អាច​បញ្ឈប់​ការ​ញ៉ាំ​នៅពេលដែល​ពួកគេ​ឆ្អែត បាន​ប្រសើរ​ជាង​កុមារ​បៅ​ទឹកដោះគោ​។ 
•​    ​ចូរ​ចាំ​ថា ទឹក​មិន​មែន​ជា​របប​អាហារ​ចាំបាច់​របស់​ទារក​នោះទេ ៖ សូម​កុំ​ផ្តល់នូវ​ទឹក​ចាប់ពី​កើត​ដល់​អាយុ ៦ ខែ​លុះត្រាតែ​ត្រូវការ​ចំ​បាច់ ដើម្បី​ព្យាបាល​ការ​ទល់លាមក​។ ប្រសិនបើ​អ្នក​ចង់​អោយ​ទឹក​បន្ទាប់​ពី​អាយុ ៦ ខែ​សូម​ដាក់​វា​នៅ​ក្នុង​មួយ​ពែង​ជាជាង​ក្នុង​ដប ហើយ​កំណត់​វា​ត្រឹម ១១៨ មី​លី​លីត្រ​ក្នុង​មួយថ្ងៃ​។ 
•​    ​មាន​វិធី​ជាច្រើន​ដើម្បី​កាត់បន្ថយ​ការ​ធាត់​របស់​ទារក ៖ សូម​កុំ​ទម្លាប់​អោយ​បៅដោះ ឬ​ទឹកដោះគោ​នៅពេល​ដែល​ទារក​យំ ព្រោះ​ពេល​ខ្លះ​ទីតាំង​ថ្មី  បរិស្ថាន​ស្ងប់ស្ងាត់ ឬ​ការ​ថ្នាក់ថ្នម​ទន់ភ្លន់​គឺជា​អ្វី​ដែល​ទារក​ត្រូវការ​។​

នៅពេល​ដែល​កូន​ធំ​បន្តិច សូម​បន្ត​ទៅ​ជួប​គ្រូពេទ្យ​ពិភាក្សា​អំពី​ទម្ងន់ និង​អាហារ​រូបត្ថ​ម្ភ​។ សម្រាប់​ការណែនាំ​បន្ថែម អ្នក​អាច​ពិគ្រោះ​ជាមួយ​អ្នកឯកទេស​ខាង​ចំនីអាហារ​ទើប​ជា​ការប្រសើរ​៕

ប្រភព៖ Health


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម