ផ្លូវភេទ ៖ បុរស និងស្ដ្រីខុសគ្នា១០យ៉ាង
បុរសច្រើនតែបណ្ដែតអារម្មណ៍ទៅរកស្ដ្រីផ្សេងក្នុងពេលរួមភេទ រីឯស្ដ្រីស្មោះត្រង់គិតតែមួយទល់នឹងមួយ។ បុរសចូលចិត្ដសម្លឹង រីឯស្ដ្រីចូលចិត្ដស្ដាប់ជាង។ តើទាំងនេះជាការពិតឬយ៉ាងណា?
រូបភាពទស្សនាវដ្តីសុខភាព
1. កាមារម្មណ៍ ៖ បុរសមិនសូវផ្ដោតនោះទេ ច្រើនតែរវើរវាយ
កាមារម្មណ៍ដែលជាការអណ្ដែតអណ្ដូង ឬគិតស្រមៃនៅពេលរួមភេទ គឺជាសេនារីយ៉ូស្រមើស្រមៃដែលធ្វើឱ្យមានការស្រើប ស្រាល និងបង្កើនការត្រេកត្រអាល។ ប៉ុន្ដែប្រធានបទដែលស្រមើស្រមៃនោះខុសគ្នារវាងបុរស និងស្ដ្រី។
- ចំពោះស្ដ្រី ៖ កាមារម្មណ៍គឺជាមនោសញ្ចេតនា ភាពរ៉ូមែនទិក និងជាការស្រើបអារម្មណ៍ដែលកើតមានបន្ដិចម្ដងៗ ឈានទៅរកភាពត្រេកត្រអាលខ្លាំង។ ស្ដ្រីស្រមៃគិតតែបុរសជាដៃគូតែម្នាក់គត់ គឺបុរសដែលជាដៃគូជាប្រចាំរបស់ពួកគេ។
- ចំពោះបុរស ៖ បុរសច្រើនតែមានគំនិតស្រមើស្រមៃទៅរកទំនោរមានដៃគូច្រើន ស្ថានភាពផ្លូវភេទប្លែកៗ ជាពិសេសមាន អារម្មណ៍ស្រើបស្រាលកើតឡើងភ្លាមៗ តែឆាប់បាត់ទៅវិញ។ ចង់និយាយថា បុរសចង់ឈានទៅដល់សេចក្ដីសុខស្រួលដល់កំពូលលឿន បំផុតដែលគាត់ចង់បាន។ ស្ដ្រីដែលគាត់មានកាមារម្មណ៍ជាមួយ មិនមែនសុទ្ធតែជាស្ដ្រីដៃគូនៃកម្មសិទ្ធិរបស់គាត់ជាប្រចាំនោះទេ អាចជាស្ដ្រីដែលគាត់ធ្វើការជាមួយ ឬអាចជាស្ដ្រីដែលគាត់ឃើញដើរតាមផ្លូវជាដើម។
2. បុរសចូលចិត្ដសម្លឹង រីឯស្ដ្រីចូលចិត្ដស្ដាប់
សោតៈវិញ្ញាណ ចក្ខុវិញ្ញាណ កាយវិញ្ញាណ ជីវ្ហាវិញ្ញាណ។ល។ សុទ្ធតែចូលរួមក្នុងការរួមភេទទាំងអស់។ វិញ្ញាណទាំងនេះកាលបើត្រូវបានដាស់ឱ្យកម្រើកកាន់តែខ្លាំង តម្រេកតណ្ហាក៏កាន់តែកើនឡើង។
- ចំពោះស្ដ្រី ៖ ពាក្យសំដីថ្នមផ្អែមៗនៅក្បែរត្រចៀក និងការបបោសអង្អែលថ្នមៗជួយឱ្យស្ដ្រីមានអារម្មណ៍ថាទទួលការ ស្រឡាញ់ និងបើកចំហតម្រេកត្រអាលផ្លូវភេទយ៉ាងខ្លាំងក្លាបំផុត។
- ចំពោះបុរស ៖ អ្វីៗទាំងអស់កើតមានតាមការសម្លឹង។ នៅពេលជួបគ្នាលើកដំបូងក៏ដូចជាជួបគ្នាជាប្រចាំថ្ងៃដែរ សតិអារម្មណ៍របស់បុរសបាញ់ឆ្ពោះតែទៅលើការសម្លឹង ឬការឃើញរបស់ពួកគាត់តែប៉ុណ្ណោះ។ ជាអាទិបុរសចូលចិត្ដសម្លឹងឃើញស្ដ្រី ចេញអាការៈត្រេកត្រអាលនៅពេលរួមភេទ លើសពីនេះបុរសក៏ត្រេកត្រអាលផងដែរ ដោយសារសម្លៀកបំពាក់សិចស៊ីរបស់ស្ដ្រី ដូចជា រ៉ូបរាត្រី សំពត់ហ្សីប ស្រោមជើងបារ អាវទ្រនាប់ ខោទ្រនាប់ជាដើម។
3. សុខស្រួលដល់កំពូល ៖ ស្ដ្រីអាចកើតមានច្រើនដងភ្លាមៗ តែមិនមែនបុរសទេ
- ចំពោះស្ដ្រី ៖ សេចក្ដីសុខស្រួលដល់កំពូលអាចកើតមានសាចុះសាឡើងច្រើនដង ចំពោះស្ដ្រីក្នុងពេលរួមភេទតែម្ដង ឬមួយ លើកជាមួយគ្នា។ តើមកពីហេតុអ្វីទៅ? ពីព្រោះថាជាលិកាស្រើបស្រាលនៃគ្លីតូរីស និងទ្វារមាសទទួលបានការស្រើបស្រាល ឬត្រេក ត្រអាលរយៈពេលយូរ។ ជាក់ស្ដែង ស្ដ្រីអាចឈានទទួលសេចក្ដីសុខស្រួលឬស្ថានភាពត្រេកត្រអាលជាថ្មីដូចពេលលើកទី១វិញ នៅប៉ុន្មានជាកន្លះម៉ោងក្រោយ។
- ចំពោះបុរស ៖ ខុសពីស្ដ្រី បុរសមិនកើតមានសេចក្ដីសុខស្រួលដល់កំពូលវិញភ្លាមនោះទេ។ ក្រោយពីសេចក្ដីត្រេកត្រអាល ឈានដល់សេចក្ដីសុខស្រួលហើយ(តាមរយៈការបាញ់ចេញនៃទឹកកាម) ឈាមបានហូរចេញពីជាលិកាស្រើបស្រាលដែលធ្វើឱ្យលិង្គ ឡើងរឹងតែរយៈប៉ុន្មានវិនាទីតែប៉ុណ្ណោះ។ ការឡើងរឹងនៃលិង្គ និងចំណង់តម្រេកតណ្ហាត្រូវបានកាត់បន្ថយភ្លាមៗដែរ។ ដំណាក់កាល នេះអាចមានគម្លាតខ្លីឬវែងទៅតាមវ័យរបស់បុរស អ្នកខ្លះប៉ុន្មាននាទីតែប៉ុណ្ណោះ តែអ្នកខ្លះត្រូវចំណាយពេលរាប់ថ្ងៃ។ ហេតុនេះហើយ ដែលបុរសវ័យចំណាស់ច្រើនតែត្អូញត្អែរថាខ្លួនយូរៗទើបមានការរួមភេទម្ដង។ បុរសវ័យក្មេងអាចរួមភេទបាន៣ឬ៤ដងក្នុងពេល១ថ្ងៃ បន្ដបន្ទាប់គ្នា ប្រៀបនឹងបុរសវ័យកណ្ដាលដែលអាចបានតែ១ដងឬ២ដងតែប៉ុណ្ណោះ។
4. ផ្លូវភេទ ៖ ស្ដ្រីអាចអត់បាន តែបុរសមិនអាចទេ
- ចំពោះស្ដ្រី ៖ ការគ្មានការរួមភេទ(មួយរយៈ) ឬគ្មានទំនាក់ទំនងផ្លូវភេទមួយរយៈណាមួយ មិនជាបញ្ហាធំដុំរបស់ស្ដ្រីនោះ ទេ។ ដោយសារហេតុផលនេះ ទើបធ្វើឱ្យស្ដ្រីមានចំណង់រួមភេទ មានដំណើរការស្មុគស្មាញ ពិបាកនឹងគាស់ជួនកាល។ ទី១ ស្ដ្រីត្រូវតែ ទទួលអារម្មណ៍ថា បានទទួលការស្រឡាញ់ និងត្រេកត្រអាលជាមុនសិន។ ទី២ ស្ដ្រីមិនត្រូវទទួលការបដិសេធនោះទេ បើមិនដូចនេះ ស្ដ្រីនឹងលែងខ្វាយខ្វល់ពីរឿងទាំងនោះ។ ទី៣ ស្ដ្រីដែលសរីរាង្គកាយរបស់គាត់ទទួលការរុកគួនពីអ័រម៉ូន(ការមករដូវ មានផ្ទៃពោះ អស់រដូវ) ជាហេតុនាំឱ្យប៉ះពាល់ទៅដល់ចំណង់តណ្ហា។
- ចំពោះបុរស ៖ គ្មានរឿងដែលមិនអាចនោះទេ។ ជាធម្មតា រឿងផ្លូវភេទសម្រាប់បុរស គឺជាមធ្យោបាយសម្ដែងមនោសញ្ចេតនាប្រាប់ទៅស្ដ្រីជាដៃគូថា គាត់មានទំហំនៃការស្រឡាញ់ទៅលើនាងប៉ុណ្ណា និងគឺជាការកាត់បន្ថយចំណង់ ឬការត្រេកត្រអាលផ្លូវភេទ។
5. ពេលស្រើបស្រាល ៖ ស្ដ្រីសម្ដែងចេញ បុរសលាក់លៀម
នៅក្នុងក្របខ័ណ្ឌសិទ្ធមនុស្ស យើងតែងតែឮពាក្យថា យើងមានសេរីភាពក្នុងការធ្វើអ្វីៗគ្រប់យ៉ាង។ យើងតែងតែនិយាយ ថា ប្រសើរបំផុតត្រូវសម្ដែងអារម្មណ៍ទាំងអស់របស់ខ្លួនចេញមក។ គឺជាការពិត ករណីរឿងផ្លូវភេទក៏គួរស្ដែងចេញផងដែរ។ ប៉ុន្ដែគួរឱ្យ សោកស្ដាយណាស់ សម្រាប់បុរសៗដែលច្រើនតែស្ថិតនៅក្នុងស្ថានភាពស្ងៀមស្ងាត់នៅពេលមានសេចក្ដីសុខស្រួលដល់កំពូល។
- ចំពោះស្ដ្រី ៖ ស្ដ្រីសម្ដែងចេញពេញទំហឹងនៅពេលសុខស្រួលដល់កំពូល។ នេះជាប្រការល្អខ្លាំងណាស់។ ជួនកាលស្ដ្រីខ្លះ អាចស្ដែងចេញខ្លាំងក្លាដល់ទៅទ្វេដងឯណោះ។
- ចំពោះបុរស ៖ ទាំងការត្រេកត្រអាល ទាំងសេចក្ដីសុខស្រួលដល់កំពូល ជាទូទៅបុរសនៅស្ងៀមស្ងាត់។ តើហេតុអ្វីទៅ? ពីព្រោះថា បុរសតែងតែគិតថា ការស្ដែងចេញដើម្បីត្រេកត្រអាលផ្លូវភេទ គឺសម្រាប់តែស្ដ្រីភេទតែប៉ុណ្ណោះ។ នេះជាការគិតខុសរបស់បុរស។ តាមពិតការសម្ដែងចេញជាសម្លេងនូវសេចក្ដីសុខស្រួលផ្លូវភេទ គឺរឹតតែធ្វើឱ្យបុរសនោះទទួលបានសេចក្ដីសុខស្រួលកាន់តែខ្លាំងក្លា។
By healthcambodiaមើលគួរយល់ដឹងផ្សេងៗទៀត
- ការស្រាវជ្រាវបាននិយាយថា ហានិភ័យពីការចាក់ថ្នាំស្ពឹកនៅឆ្អឹងខ្នង គឺទាប
- មនុស្សស្រី ក្នុងខ្សែភ្នែកបុរស ត្រូវតែ ...
- បញ្ហានៃការគេង អំឡុងពេលមានផ្ទៃពោះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!