មើលអត្តចរិត និងជោគវាសនា មនុស្សតាម រយៈទម្រង់មុខ
មនុស្សជា ច្រើននិយាយថា ការក្រឡេកមើល មុខមួយភ្លែតដំបូង អាចឲ្យដឹងពី អត្តចរិតរបស់ មនុស្សម្នាក់បាន ប៉ុន្តែនេះប្រហែល ជាមានជាប់ពាក់ព័ន្ធ ច្រើនទៅនឹង ទម្រង់មុខរបស់ ពួកគេហើយ។
យោងទៅតាមគេហទំព័រព័ត៌មាន មួយបានបង្ហាញឲ្យដឹងថា ទម្រង់មុខរបស់ មនុស្សអាចបង្ហាញ ពីអត្តចរិតរបស់ ពួកគេបាន ហើយក៏អាចជួយ ឲ្យយើងស្គាល់ខ្លួន ឯងច្បាស់ដែរ។ ឧទាហរណ៍ ចំពោះមនុស្ស ដែលមានទម្រង់ មុខរាងត្រីកោណ គឺជាមនុស្សមាន ទេពកោសល្យ មានគំនិតច្នៃប្រឌិត និងជាមនុស្ស ដែលមានជោគជ័យ ខ្ពស់នៅក្នុង ជីវិតរបស់ពួកគេ។ ចង់ដឹងថាការ វាយតម្លៃបែបនេះ ត្រឹមត្រូវរឺទេ លោកអ្នកអាច ផ្ទៀងផ្ទាត់អត្តចរិតមនុស្ស នឹងទម្រង់មុខ ផ្សេងៗទៀតខាងក្រោម៖
១. ទម្រង់មុខ រាងគ្រាប់ពេជ្រ
ជាទម្រង់មុខ ដែលគេចំណាំ ដោយមានថ្ងាស និងចង្ការស្រួច។ មនុស្សដែលមាន ទម្រង់មុខប្រភេទនេះ ភាគច្រើនគឺជាមនុស្ស ដែលងប់នឹងការងារ ហើយមានទំនុក ចិត្តលើខ្លួនឯងខ្ពស់។
២. ទម្រង់មុខ រាងបេះដូង
ទម្រង់មុខនេះ គឺសំដៅទៅលើ មនុស្សដែលមាន ថ្ងាសទូលាយ និងចង្ការស្រួច។ ទម្រង់មុខប្រភេទ នេះសំដៅទៅលើមនុស្ស ដែលមានគំនិតជ្រៅ និងឈ្លាសវៃ។ ពួកគេជាប្រភេទ មនុស្សដែលមិន ពូកែក្នុងការណែនាំ បង្ហាញពីខ្លួនឯងនោះទេ។
៣. ទម្រង់មុខ រាងពងក្រពើ
មនុស្សដែលមាន ទម្រង់មុខបែបនេះ គឺសំដៅទៅលើ មនុស្សដែល មានថ្គាមតូច។ ពួកគេគឺជា ប្រភេទមនុស្សដែល ងាយទទួលបាន ជោគជ័យ និងមានភាព បិុនប្រសប់ក្នុង ឆាកជីវិត។
៤. ទម្រង់មុខ រាងត្រីកោណ
ថ្គាមទូលាយ និងចង្ការស្រួច គឺជាទម្រង់មុខរាងត្រីកោណ។ ចំពោះអ្នកដែល មានទម្រង់ មុខបែបនេះ គឺជាប្រភេទមនុស្សដែល កើតមកជាមួយ នឹងទេពកោសល្យ។ ពួកគេគឺជា មនុស្សដែលមាន គំនិតច្នៃប្រឌិត មានសិល្បៈ ក្នុងខ្លួន ហើយក៏ជាមនុស្ស ដែលមានជោគជ័យ បំផុតក្នុងចំណោម ប្រភេទមនុស្ស ដទៃទៀត។ មនុស្សដែល មានទម្រង់មុខបែបនេះ មានចរិត ធម្មជាតិឆាប់ខឹង។
៥. ទម្រង់មុខ រាងបួនជ្រុង
ទម្រង់មុខដែល មានចុងថ្គាម ទាំងសងខាង ស្រួចទូលាយ និងថ្ងាសទូលាយ គឺជាទម្រង់ មុខរាងបួនជ្រុង។ មនុស្សដែលមាន ទម្រង់មុខ ប្រភេទនេះ ពូកែក្នុងការ បង្ហាញពីខ្លួន ឯងខ្លាំងណាស់។
៦. ទម្រង់មុខ រាងចតុកោណ
មនុស្សដែលមាន ថ្ងាសរាងបួនជ្រុង និងមានចង្ការ រាងបួនជ្រុង គឺជាមនុស្ស ដែលមានទម្រង់ មុខរាងចតុកោណ។ មនុស្សប្រភេទ នេះឆាប់ខឹងបន្តិច ហើយមានចរិត ពីធម្មជាតិស្ងប់ស្ងាត់ និងមានការខ្មាស អៀនច្រើន។ ពួកគេជាមនុស្សដែល រៀបចំគម្រោង បានច្បាស់លាស់ ណាស់មុនពេល សម្រេចចិត្ត ធ្វើអ្វីមួយ។
ចុះប្រិយមិត្ដ ស្ថិតក្នុងចំណោម ទម្រង់មុខមួយណា?
ប្រភព៖ Singaporeseen
កែសម្រួលដោយ៖ នរី
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- កូនយល់សប្តិអាក្រក់ គួរកែទម្លាប់គេង
- មូលហេតុដែលនាំឱ្យប្រពន្ធមានសហាយ
- ទំនាក់ទំនងអវិជ្ជមាន រវាងឪពុកម្តាយ និងកូន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!