ការសិក្សាថ្មីបង្ហាញថា ផ្លែចេក អាចនឹងផុតពូជ ពីលើលោកយើងនេះ នាពេលឆាប់ៗខាងមុខ!
បរទេស៖ កាលពីពេលថ្មីៗនេះ មនុស្សជាច្រើនមានការ ភ្ញាក់ផ្អើល និងព្រួយបារម្ភចំពោះរបាយការណ៍ សិក្សាថ្មីមួយរបស់ក្រុម អ្នកវិទ្យាសាស្ត្រដោយក្នុងនោះ គឺបានបង្ហាញថា នាពេលខាងមុខ មិនយូរប៉ុន្មាននោះទេ ផ្លែចេកនឹងអាច ផុតពូជពីលើលោកយើងនេះ ហើយយើងក៏លែងមាន ផ្លែចេកសម្រាប់បរិភោគ ទៀតនោះដែរ។
យោងតាមប្រភព របាយការណ៍សិក្សានៅក្នុងសារព័ត៌មានវិទ្យាសាស្ត្រ PLOS Pathogens បានធ្វើការទស្សន៍ទាយថា ផ្លែចេក អាចនឹងត្រូវផុតពូជ នាពេលឆាប់ៗខាងមុខនេះ ដោយសារតែមាន ការរីកដុះដាលនៃ ប្រភេទពពួកផ្សិតមេរោគ Panama ដែលត្រូវបានគេឲ្យឈ្មោះថា Tropical Race 4។
ចេក ជាផ្លែឈើដ៏ពេញនិយមមួយ សម្រាប់មនុស្សជាច្រើន ទូទាំងពិភពលោក
ពពួកផ្សិតមេរោគ Tropical Race 4 នេះបានលេចឡើង នៅក្នុងផែនដីយើង ក្នុងអំឡុងទសវត្សឆ្នាំ ១៩៦០ ដែលវាចាប់ផ្តើមដំបូង នៅក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ យ៉ាងណាមិញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាក៏បានសាយភាយឆ្លងកាត់ទ្វីបជាច្រើនទៀត ដែលនេះមានន័យថាមិនយូរមិនឆាប់ នោះវានឹងរាលដាលទៅដល់ តំបន់អាមេរិកឡាទីន ជាទីកន្លែងដែល មានការដាំដុះផ្លែចេក ធំជាងគេបំផុតក្នុងពិភពលោក ហើយពេលនោះផ្លែចេក ក៏អាចនឹងត្រូវផុតពូជ ពីលើលោកយើងនេះផងដែរ ក៏ព្រោះតែមកទល់ពេលនេះ គឺមិនមានវិធីណា លុបបំបាត់ ឬក៏កាត់បន្ថយឥទ្ធិពល នៃពពួកផ្សិតមេរោគនោះឡើយ។
លោក Gert Kema អ្នកជំនាញខាងការ ដាំដុះផ្លែចេក នៅឯសាកលវិទ្យាល័យ និងមន្ទីរពិសោធន៍ Wageningen របស់ប្រទេសហូឡង់ បាននិយាយថា “ដើមកំណើតនៃ ពពួកផ្សិតមេរោគ Tropical Race 4 គឺមានមកពីប្រទេស ឥណ្ឌូនេស៊ី ហើយវាបានសាយភាយ ទៅដល់កោះតៃវ៉ាន់ ប្រទេសចិន និងប្រទេសឯទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ហើយអ្វីដែលជា រឿងដ៏អាក្រក់បំផុតនោះ គឺថានៅពេលដែលវា បានចូលទៅដល់ទឺកដីកោះតៃវ៉ាន់ ក្នុងអំឡុងទសវត្សឆ្នាំ ១៩៦០រួចមក ពពួកផ្សិតមេរោគ Tropical Race 4 នេះក៏បានបំផ្លាញនូវដំណាំចេក យ៉ាងរង្គាលទូទាំងកោះតៃវ៉ាន់ ដល់ទៅជាង៥៥ឆ្នាំ ហើយមកទល់ពេលនេះ កោះតៃវ៉ាន់ អាចនាំចេញផ្លែចេក ទៅក្រៅប្រទេស ត្រឹមតែ២%ប៉ុណ្ណោះ បើធៀបទៅនឹងការនាំចេញមុនឆ្នាំ១៩៦០”។
ទាំងនេះគឺជាការ សិក្សាថ្មីមួយទៀត របស់ក្រុមអ្នកវិទ្យាសាស្ត្រ ទាក់ទងទៅនឹងពពួកផ្សិតមេរោគ ដែលអាចបំផ្លិចបំផ្លាញ ទៅដល់ផ្លែចេក ដែលជាផ្លែឈើមួយប្រភេទ មានអត្ថប្រយោជន៍ដល់មនុស្ស ហើយក៏មានអ្នកចូលចិត្ត ទទួលទានវាមិនតិចនោះដែរ។ ទោះយ៉ាងណាក៏ដោយ រឿងរ៉ាវនេះបាន កំពុងតែទទួលបាន ការព្រួយបារម្ភ និងការចាប់អារម្មណ៍ យ៉ាងខ្លាំងហើយជាពិសេសនោះ គឺក្រុមអ្នកវិទ្យាសាស្ត្រ ផ្ទាល់តែម្តង៕
ដំណាំចេក ដែលត្រូវបំផ្លិចបំផ្លាញដោយ ពពួកផ្សិតមេរោគ Tropical Race 4
ប្រភព៖ Yahoo!
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធី៨យ៉ាងដើម្បីចងជើងភរិយា
- ពេលណា កុមារអាចផឹកទឹកដោះគោបាន?
- ស្ត្រីមានផ្ទៃពោះ ត្រូវតែចាក់វ៉ាក់សាំងជំងឺផ្តាសាយ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!