ចង់រកស្នេហាថ្មី គួរធ្វើដូចម្តេច?
ក្រោយពីស្នេហាចាស់របស់អ្នកក្លាយទៅជាទឹកឃ្មុំដែលមានភាពល្វីងជូរចត់ហើយនោះ ការចាប់ផ្តើមស្នេហាថ្មីមួយទៀត តែងតែធ្វើអោយអ្នកមានភាពប្រុងប្រយ័ត្នជាមិនខាន។ មនុស្សយើងមានប្រតិកម្មខុសៗគ្នា ទៅតាមស្ថានភាពគ្រប់បែបយ៉ាង។ ខណៈពេលអ្នកខ្លះធ្លាក់ក្នុងអន្ទាក់ណាមួយហើយ វានឹងធ្វើអោយពួកគេមានការយល់ដឹងកាន់តែច្បាស់ ព្រមទាំងប្រុងប្រយ័ត្នខ្លាំង ដើម្បីកុំអោយវាកើតឡើងចំពោះខ្លួនឯងម្តងទៀត ជាពិសេសការបង្កើតស្នេហាថ្មីមួយទៀតតែម្តង។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រខ្លះៗដែលអាចជួយអោយអ្នកចាប់ផ្តើមស្នេហាថ្មីមួយទៀតបានយ៉ាងល្អ។
ឈប់រំលឹកមនុស្សអតីតទៀត
នៅពេលអ្នកបានសម្រេចចិត្តចេញឆ្ងាយពីគេហើយ ចូរចៀសវាងការរំលឹកដល់មនុស្សកាលពីមុនទៀត បើសិនជាមិនចាំបាច់ទេ។ មនុស្សអតីត ប្រៀបបានដូចជាត្រីដែលស្អុយរលួយមួយអញ្ចឹង ដែលអ្នកមិនចាំបាច់លើកយកមកពិចារណាអ្វីទាំងអស់ឡើយ។
ចៀសវាងមនុស្សដែលខ្វះសច្ចធម៌
នៅពេលដែលអ្នកទទួលបានបទពិសោធន៍មួយចំនួនពីមនុស្សដែលធ្វើអោយស្នេហាអ្នកក្លាយទៅជាល្វីងជូរចត់នោះ ចូរប្រើវាសម្រាប់ជាគុណសម្បត្តិរបស់អ្នកទៅ។ បើសិនជាអ្នកត្រូវបានគេយកចិត្តទុកដាក់ ប៉ុន្តែ បុរសនោះខ្វះសច្ចធម៌វិញ ចូរកុំអោយគេចូលក្នុងចិត្តអ្នកអោយសោះ។
ចំពោះការរួមភេទ អាចរង់ចាំបាន
ដំបូន្មានដ៏ល្អមួយគឺថា ធ្វើយ៉ាងណាអោយស្នេហាថ្មីរបស់អ្នកមានផ្លែផ្កាល្អសិន មុនពេលឈានទៅរកការរួមភេទ៕
ប្រភព៖ Health
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីសាស្ត្រ រក្សាទម្ងន់ ដែលមានសុខភាពល្អ
- អត្ថប្រយោជន៍នៃការប្រព្រឹត្តរឿងក្តៅសាច់ដោយខ្លួនឯង
- មូលហេតុដែលនាំឱ្យប្រពន្ធមានសហាយ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!