យុទ្ធសាស្ត្រ ៧យ៉ាង អាចជួយអ្នក កាត់បន្ថយហានិភ័យ នៃជម្ងឺ ដាច់សរសៃឈាមខួរក្បាលបាន

 
 

ជម្ងឺដាច់សរសៃឈាមខួរក្បាល អាចគំរាមកំហែងដល់អាយុជីវិតរបស់អ្នកបាន។ នៅពេលដែលឈាម ហូរចូលទៅក្នុងខួរក្បាល មានភាពរាំងស្ទះ បណ្តាលឲ្យកោសិកានៅក្នុងខួរក្បាល ស្ទើរតែចាប់ផ្តើមស្លាប់ភ្លាមៗទៅតាមនោះដែរ។ នេះហើយជាហេតុផលសំខាន់ ដែលអ្នកត្រូវកាត់បន្ថយ ការប្រឈមមុខជាមួយជម្ងឺដាច់សរសៃឈាមខួរក្បាល។

ខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រទាំង៧ ដើម្បីកាត់បន្ថយហានិភ័យនៃជម្ងឺដាច់សរសៃ ឈាមខួរក្បាល៖




រូបភាពតំណាង ការដាច់សរសៃឈាមខួរក្បាល

១. បែងចែករយៈពេល ២០នាទី ដើម្បីធ្វើសកម្មភាពផ្សេងៗ

ប្រសិនបើអ្នកអនុវត្តលំហាត់ប្រាណងាយៗ យ៉ាងហោចណាស់ ២០-៣០នាទី ឲ្យបាន៥ដង ក្នុងមួយសប្តាហ៍ នោះអ្នកអាចកាត់បន្ថយ ហានិភ័យនៃជម្ងឺដាច់សរសៃឈាមខួរក្បាល បានជាក់ជាមិនខាន។

២. ជ្រើសរើសអាហារឲ្យបានប្រុងប្រយ័ត្នបំផុត

កូឡេស្តេរ៉ូល គឺជាសត្រូវរបស់អ្នក ដូច្នេះសូមប្រុងប្រយ័ត្នរាល់អ្វី ដែលអ្នកបរិភោគ។ ធ្វើការពិនិត្យមើលឲ្យ បានទៀងទាត់ ដូចជាកំរិតជាតិកូឡេស្តេរ៉ូលឡើងខ្ពស់  ដែលអាចខូចខាតធ្ងន់ធ្ងរដល់សរសៃឈាមរបស់អ្នកបាន។

៣. ការជក់បារី អាចបំផ្លាញសរសៃ អារទែ

ធ្លាប់ដឹងទេថា ការជក់បារីអាចប៉ះពាល់ដល់សរសៃអារទែរ និងសរសៃឈាមរបស់អ្នកផងដែរ។ មិនត្រឹមប៉ុណ្ណោះ វាអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ទៀតផង។

៤. ការកាត់បន្ថយទម្ងន់

កំរិតជាតិខ្លាញ់ខ្ពស់នៅក្នុងរាងកាយ ក៏អាចចូលរួមឲ្យមានហានិភ័យ នៃការដាច់សរសៃឈាមខួរក្បាលបានដែរ ដូចជាការធាត់ខ្លាំង មានផលអាក្រក់ដល់សម្ពាធឈាម បញ្ហាបេះដូង និងកម្រិតកូឡេស្តេរ៉ូល។

៥​. សម្ពាធឈាមឡើងខ្ពស់

ប្រសិនបើការពិនិត្យសម្ពាធឈាមទៅឃើញថា សម្ពាធឈាមឡើងខ្ពស់នោះ គឺជាកត្តាសំខាន់ដែលគួរឲ្យ ភ័យខ្លាចហើយ។

៦. គ្រប់គ្រងចំណង់

ចូរធ្វើការញ៉ាំបន្លែ និងផ្លែឈើ ហើយជៀសឲ្យឆ្ងាយ ពីអាហារកែច្នៃ អាហារសម្រន់ ដែលមានជាតិផ្អែម និងជាតិប្រៃពេក៕​

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម