​របៀប​ចែចង់​មនុស្ស​ប្រុស តាម​ទូរស័ព្ទ​

 
 

​ជាដំបូង អ្នក​ប្រហែលជា​យល់​ថា វា​គឺជា​រឿង​គួរអោយ​ខ្មាស់អៀន ឬ​ពិបាក​ក្នុងការ​និយាយ​ទូរស័ព្ទ​ជាមួយ​មនុស្ស​ប្រុស​។ ការ​និយាយ​ពី​ចំណង់​ចំណូលចិត្ត​ដែល​ដូចគ្នា គឺជា​រឿង​គួ​អោយ​ចាប់អារម្មណ៍​សម្រាប់​មនុស្ស​ប្រុស ព្រោះ​វា​នឹង​អាចជួយ​អោយ​អ្នក​ទាំង​ពីរ​បន្ត​ការសន្ទនា​កាន់តែ​រលូន​ទៅមុខ​។ ប៉ុន្តែ​ខាង​ក្រោម​នេះ គឺជា​វិធីសាស្ត្រ​ខ្លះៗ​ដែល​អាច​ជួយ​មនុស្ស​ស្រី​និយាយ​ទូរស័ព្ទ​ជាមួយ​មនុស្ស​ប្រុស​បាន​យ៉ាង​ល្អ និង​កាន់តែ​រីករាយ ។ 

គិត​សិន​
មុន​ពេល​ទូរស័ព្ទ​ទៅ​គេ ចូរ​ចំណាយ​ពេល​ពីរ​បី​នាទី ដើម្បី​គិត​អំពី​ចំណង់​ចំណូលចិត្ត​របស់​គេ​សិន​។ បើសិនជា​គេ​ចង់​និយាយ​អំពី​កីឡា ឬ​សៀវភៅ​ដែល​គេ​ចូលចិត្ត អ្នក​គួរតែ​គិត​រឿងនេះ​ពីរ​បី​សំណួរ​សិន​ដើម្បី​កុំ​អ្នក​ស្ងាត់​មាត់​គ្មាន​អី​និយាយស្តី​។ ចូរ​ស្វែងរក​នូវ​ព័ត៌មាន​មួយ​ចំនួន​អំពី​ចំណូលចិត្ត​របស់​គេ ថា​គេ​ចូលចិត្ត​អ្វី ឬ​មិន​ចូលចិត្ត​អ្វី​។ 

អ្វីខ្លះ​ដែល​អ្នក​គួរ​សួរ​?
នៅ​ពេល​អ្នក​ចាប់ផ្តើម​សន្ទនា និង​ចង់​ស្វែងយល់​ពី​គេ​កាន់តែ​ច្រើន​នោះ អ្នក​គួរតែ​បង្កើត​ជា​តារាង​សំណួរ​អោយ​បាន​ច្រើន​សិន ដូចជា “​តើ​អ្នក​ចូលចិត្ត​ពណ៌​អ្វី​? អាហារ​អ្វី​? ឬ​តួកុន​មួយ​ណា​ដែរ​?” ដែល​សំណួរ​ទាំងនេះ​នឹង​គ្រប់គ្រាន់​ហើយ​សម្រាប់​ការជជែក​គ្នា​។ ហើយ​អ្នក​គួរតែ​សួរ​បន្ថែម​ទៀត​ដែរ ដូចជា “​តើ​អ្នក​ចូលចិត្ត​ចិញ្ចឹមសត្វ​អ្វី​? តើ​អ្នក​ចូល​ចិត្ត​ធ្វើ​អ្វី​ដើម្បី​អោយ​សប្បាយចិត្ត​? តើ​អ្នក​ចង់​បាន​ស្នេហា​មួយ​ដូចម្តេច​ដែរ​?”​។​

ធ្វើជា​អ្នក​ស្តាប់​ដ៏​ល្អ​ម្នាក់​
ដើម្បី​ទទួលបាន​ការសន្ទនា​ដ៏​ល្អ​មួយ យក​ល្អ​អ្នក​គួរតែ​ធ្វើខ្លួន​ជា​អ្នក​ស្តាប់​អោយបាន​ច្រើន​ដូច​ការ​ដែល​អ្នក​និយាយ​ដែរ​។ ទុកពេល​អោយ​ខាង​ប្រុស​និយាយ​ម្តង ហើយ​អ្នក​គួរតែ​ស្តាប់​គេ​និយាយ​អោយបាន​ច្រើន​ដោយ​មិន​ត្រូវ​និយាយ​កាត់ ឬ​ធ្វើអោយ​គេ​សាំ​ចិត្ត​ឡើយ​។ ចូរ​ចាំ​ថា បើសិន​ជា​អ្នក​មាន​រឿង​ច្រើន​ត្រូវ​និយាយ​នោះ គេ​ក៏​ប្រហែលជា​មាន​រឿង​ច្រើន​និយាយ​ប្រាប់​អ្នក​ដែរ​។​

យកចិត្តទុកដាក់​ចំពោះ​មនុស្ស​ប្រុស​
ចូរ​ព្យាយាម​ស្វែងយល់ និង​ឆ្លើយ​សំណួរ​របស់​មនុស្ស​ប្រុស​។ បើសិនជា​គេ​និយាយ​អ្វី​មួយ​គួរអោយ​អស់សំណើច​នោះ ចូរ​ផ្តល់​ជាការ​សើច​ដើម្បី​លើកទឹកចិត្ត​គេ​ផង​។ ការ​សើច​ទាំងអស់​គ្នា​នឹង​ជួយ​អោយ​អ្នក​ទាំង​ពីរ​កាន់តែ​ស្និទ្ធស្នាល​ជាង​មុន ហើយ​បើសិនជា​គេ​កំពុងតែ​ធ្វើអោយ​អ្នក​សើច​នោះ មានន័យ​ថា​គេ​នឹង​មាន​អារម្មណ៍​ធូរស្រាល និង​ចង់​និយាយ​ជាមួយ​អ្នក​បន្ត​ទៀត​ជាមិនខាន​៕

ប្រភព៖ Health


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម