​ស្នេហា​រីកចម្រើន​ទៅ​មុខ ដោយសារ​អ្វី​?

 
 

​ជាមួយ​នឹង​តម្រូវការ​ជីវិត​ជា​ប្រចាំ​ថ្ងៃ វា​អាច​នឹង​ពិបាក​ក្នុង​ការចងចាំ​នូវ​រឿង​ធម្មតាៗ​មួយចំនួន ដែល​ជួយ​អោយ​ស្នេហា​អ្នក​មាន​ភាពរឹងមាំ​។ ប៉ុន្តែ បើសិនជា​អ្នក​យក​សកម្មភាព​ថែរក្សា​គ្នា​ជា​អាទិភាព​នោះ វា​នឹង​ក្លាយទៅជា​ទម្លាប់​មួយ​ដែល​នាំអោយ​ទទួលបាន​ដៃ​គូ​ស្នេហា​យ៉ាង​សប្បាយចិត្ត និង​មាន​សុភមង្គល​កាន់តែ​ឆាប់​។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ខ្លះៗ​ដែល​អាច​ជួយ​ដល់​អ្នក​បាន​។ 

ចំណាប់​អារម្មណ៍​ខាងក្រៅ​
យើង​មិនមែន​និយាយ​អំពី​ការចាប់អារម្មណ៍​លើ​មនុស្ស​ណា​ម្នាក់​ផ្សេង​ឡើយ​។ ផ្ទុយ​មកវិញ ការចាប់អារម្មណ៍​ខាងក្រៅ​មានន័យ​ថា ជា​ទម្លាប់​ពេលទំនេរ សកម្មភាព ឬ​មិត្តភក្តិ​ទៅវិញ​ទេ​។ អ្នក​អាច​ប្រើ​ការចាប់អារម្មណ៍​ទាំងនេះ​មក​អនុវត្ត​ទាំងអស់គ្នា​បាន (​ដើរ​កម្សាន្ត ចូល​រៀន​ថ្នាក់​គូរ​គំនូរ ឬ​ចូល​ក្លិប​រាំ​លេង​កម្សាន្ត​)​។ មិន​ខ្វល់​ថា​អ្នក​ស្រឡាញ់​គ្នា​ខ្លាំង​ប៉ុណ្ណា​ទេ ការចំណាយ​ពេលវេលា​នៅ​ជាមួយ​គ្នា​កាន់តែ​យូរ​កាន់តែ​ទទួល​បាន​ស្នេហា​ដ៏​ល្អ​មួយ​។ 

បង្កើត​បរិយា​កាស​
ទាំង​បុរស និង​ស្ត្រី​សុទ្ធតែ​ចូលចិត្ត​ការ​ដើរលេង​កម្សាន្ត ការភ្ញាក់ផ្អើល និង​ការរំភើប​រីករាយ​។ ការ​អង្គុយ​លើ​សា​ឡុង​ដោយ​មិន​និយាយ​រក​គ្នា​ទៅវិញទៅមក​នោះ មិន​អាច​បង្កើត​ជា​ស្នេហា​ដ៏​គួរអោយភ្ញាក់ផ្អើល និង​រីករាយ​ក្នុង​រង្វង់​ស្នេហា​រស់នៅ​រាល់ថ្ងៃ​បាន​ឡើយ ដូច្នេះ អ្នក​គួរតែបង្កើត​បរិ​កាស​ប្លែកៗ​ជាមួយគ្នា​។​

ប្រើ​ពេលវេលា​ក្នុង​ថ្ងៃ​ឈប់សម្រាក​
ទម្លាប់​ដ៏​សំខាន់​មួយ​ផ្សេងទៀត គឺ​ការ​ប្រើ​ពេលវេលា​នៅ​ជាមួយគ្នា​។ គូ​ស្វាមីភរិយា​ខ្លះ​ប្រើ​ពេលវេលា​មួយ​នេះ ក្នុង​ថ្ងៃ​ឈប់សម្រាក​របស់​គេ​តែម្តង​។ អ្នកខ្លះ​ទៀត​បែរជាយក​ពេលវេលា​នេះ​ទៅ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​នៅ​ស្រុកកំណើត ម៉ាស្សា ឬ​ចូល​ស្ប៉ា ជាមួយ​គ្នា​ក៏មានដែរ​។ ប៉ុន្តែ មិន​ខ្វល់​ថា​ជម្រើស​អ្នក​មាន​លក្ខណៈ​បែបណា​ទេ អោយ​តែ​វា​ជា​ពេលវេលា​ដែល​អ្នក​ទាំង​ពីរ​នៅ​ជាមួយគ្នា​មាន​សេចក្តីសុខ​ទៅ គឺ​បាន​ហើយ​។ 

ជូន​កាដូ​
ដៃគូ​ដែល​ស្រឡាញ់គ្នា​យូរហើយ ច្រើន​តែ​ធ្លាប់​ជូន​កាដូ​គ្នា​ទៅវិញទៅមក ដូចជា កាដូ​នៅ​ថ្ងៃ​បុណ្យ​ណូអែល ខួបកំណើត ឬ​ខួប​អាពាហ៍ពីពាហ៍​។​ល​។ យ៉ាងណាមិញ ការជូន​កាដូ​ដោយ​គ្មាន​ហេតុផល ឬ​មិនមែន​ជា​ថ្ងៃ​ពិសេស​អ្វី ក៏​ជា​ជម្រើស​ល្អ​ផងដែរ​។ នៅ​ពេល​អ្នក​ធ្វើ​បែប​នេះ​បាន មានន័យ​ថា​អ្នកនឹង​ផ្តល់​ជា​ការភ្ញាក់ផ្អើល​តិចតួច​ដល់​ដៃគូ និង​បន្ត​ការស្រឡាញ់គ្នា​កាន់តែខ្លាំង​ដែរ​៕

ប្រភព៖ Health 


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម