វិធី ៥​យ៉ាង​ដើម្បី​បង្កើន​ការច្នៃប្រឌិត​

 
 

​ការច្នៃប្រឌិត​គឺជា​សមត្ថភាព​ក្នុងការ​ធ្វើ​អោយ​ហួស​ព្រំដែន​នៃ​ក្បូន​ដែល​ធ្លាប់ធ្វើ​, គំនិត ឬ​ទំនាក់ទំនង ព្រមទាំង​បង្កើត​បាន​អ្វីមួយ​ដែល​ថ្មី​។ ខណៈពេល​ដែល​ការបង្កើត​ថ្មី​គឺ​ជា​គុណភាព​បែប​ធម្មតា​របស់​មនុស្ស​មួយចំនួន​នោះ តែ​វា​ក៏​អាច​ក្លាយទៅជា​រឿង​ធ្វើ​កុំអោយ​ស្ទះ​ដល់​ការងារ និង​បំបាត់​បញ្ហា​ស្ត្រេ​ស​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​បាន​។ មាន​វិធី​ច្រើនណាស់​ក្នុង​ការបង្កើន​ភាព​ច្នៃប្រឌិត​របស់​អ្នក​បាន​ដូចជា​៖

ហាត់ប្រាណ​លើ​ចិត្តគំនិត​
ការ​ហាត់ប្រាណ​លើ​ចិត្ត​គំនិត​របស់​អ្នក​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​បង្កើន​ភាព​ច្នៃប្រឌិត​។ វា​មិន​ខុសគ្នា​ពី​រាងកាយ​ឡើយ ចិត្ត​អ្នក​ក៏​ត្រូវការ​ហាត់ប្រាណ​ដើម្បី​ធ្វើការ​លើ​សាច់ដុំ​ច្នៃប្រឌិត និង​បង្កើន​ប្រសិទ្ធភាព​វា​កាន់តែ​ខ្លាំង​ទៅ​មុខ​ទៀត​ដែរ​។ ការ​ហាត់ប្រាណ​ខួរក្បាល​អាច​ធ្វើបាន​តាម​រយៈ​ការសិក្សា​លើ​អ្វី​ដែល​ថ្មីៗ​, ការចូលរួម​ទៅក្នុង​កិច្ចពិភាក្សា​អំពី​គោលនយោបាយ​, ការនិយាយ​អំពី​ការច្នៃប្រឌិត និង​មនុស្ស​ឆ្លាត​វៃ​ផ្សេងៗ​ទៀត​។ សកម្មភាព​អស់ទាំង​នេះ​នឹង​ជួយ​ភ្ញោ​ច​ទៅលើ​ខួរក្បាល និង​ជម្រុញ​អោយមាន​លំហូរ​ច្នៃប្រឌិត​កើត​មាន​ជាមិនខាន​។​

មាន​តណ្ហា​
ទស្សនៈ​មួយ​របស់​ការច្នៃប្រឌិត​នោះ​គឺ​មាន​តណ្ហា​។ ជាធម្មតា មនុស្ស​ម្នាក់​នឹង​ពូកែ​ខាង​មុខ​វិជ្ជា​ដែល​គេ​ប្រាថ្នា ឬ​មាន​តណ្ហា​ចង់​រៀន​តាំងពីដើម​។  ដើម្បី​បង្កើត​ការច្នៃប្រឌិត​ថ្មី ចូរ​ភ្ជាប់​ទំនាក់ទំនង​ឡើង​វិញ​ជាមួយ​នឹង​ប្រធានបទ​ដែល​វា​ធ្វើអោយ​អ្នក​ចូលចិត្ត​ទាំង​ចិត្ត​ទាំង​កាយ​។ ចូរ​ស្វែងរក​ការលើកទឹកចិត្ត​ពី​ខាងក្នុង និង​ធ្វើ​ទៅ​តាម​តណ្ហា​របស់​អ្នក​ទៅ​ដើម្បី​បង្កើន​ភាព​ច្នៃប្រឌិត​បាន​។​

ផ្លាស់ប្តូរ​ទម្លាប់​
ជាធម្មតា ការច្នៃប្រឌិត​អាចជា​អ្វីៗ​ដែល​អាច​ត្រូវបាន​រំខាន​ដោយសារតែ​អារម្មណ៍​នៃ​ភាព​ធុញទ្រាន់ និង​ទម្លាប់​ដដែលៗ​ពេក​។ មនុស្ស​យើង​ភាគច្រើន​រស់នៅ​ដោយ​អាស្រ័យ​ទៅ​តាម​កាលវិភាគ​អូ​តូ​ម៉ា​ទិច​ដូចជា ពេលវេលា​ភ្ញាក់ពីដេក​, ទម្លាប់​នៃ​ការធ្វើការ​, អាន​សៀវភៅ​, មើល​ទស្សនា​វ​ដ្តី​, អាន​សារព័ត៌មាន​, ញ៉ាំ​អាហារ​, និង​មើល​ទូរទស្សន៍​ជាដើម​។ ដើម្បី​បង្កើន​ការច្នៃប្រឌិត​បាន ចូរ​ពិចារណា​ផ្លាស់​ប្តូរ​ពី​សមាសធាតុ​មួយ​ទៅ​សមាសធាតុ​ពីរ​នៃ​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក​។ បើសិន​ជា​អ្នក​កំពុងតែ​ធ្វើការ​ក្នុង​គម្រោង​មួយ ចូរ​ពិចារណា​ដោយ​បញ្ឈប់​គម្រោង​មួយ​នោះ​ទៅ​ធ្វើ​គម្រោង​មួយទៀត​ដោយ​មាន​គម្លាត​ពេលវេលា​ទៀងទាត់​ជា​ថ្ងៃ ឬ​សប្តាហ៍​វិញ​។​

អាន​
ខណៈពេល​ដែល​ការអាន​ផ្តល់​ជា​អត្ថប្រយោជន៍​នៃ​ភាព​ឆ្លាត​វៃ​ច្រើន​នោះ វា​ក៏​មាន​ប្រយោជន៍​ដល់​ការច្នៃប្រឌិត​, ហាត់ប្រាណ​ខួរក្បាល និង​ផ្តល់​គំនិត​ជា​ការច្នៃ​អ្វីៗ​ដែល​ថ្មី​ផងដែរ​។ ចូរ​អាន​សៀវភៅ​អោយបាន​ច្រើន​តាមតែ​អាចធ្វើ​បាន​អំពី​ប្រធានបទ​ផ្សេងៗ​អោយបាន​ច្រើន​។ ចូរ​អាន​អំពី​អ្វី​ដែល​អ្នក​មិន​ចាប់​អារម្មណ៍​ព្រោះ​វា​អាច​នឹង​ផ្តល់​នូវ​ចំណាប់​អារម្មណ៍​បែប​ច្នៃប្រឌិត​បាន​៕

ប្រភព៖ Health


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម