គន្លឹះសំខាន់ៗសម្រាប់ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព
ការស្តាប់
រឿងដ៏សំខាន់បំផុតដែលអ្នកគួរតែសិក្សាពីអត្ថបទមួយនេះគឺថា ដើម្បីអោយក្លាយទៅជាអ្នកធ្វើទំនាក់ទំនងដ៏អស្ចារ្យ អ្នកត្រូវតែធ្វើខ្លួនអោយក្លាយទៅជាអ្នកស្តាប់គេនិយាយដ៏អស្ចារ្យ ដែរ។ ការទំនាក់ទំនងដ៏មានប្រសិទ្ធភាពគឺមានរឿងច្រើនណាស់ដែលត្រូវធ្វើ ជាមួយនឹងការស្តាប់ចៀសជាងរឿងអ្វីផ្សេង។ រឿងនេះយើងចង់មានន័យថា ការស្តាប់ដ៏ពិតប្រាកដគឺជាការយកចិត្តទុកដាក់ ទៅលើតម្រូវការរបស់អ្នកផ្សេងទៀត ដូច្នេះ អ្នកត្រូវតែប្រាកដថា សារដែលអ្នកត្រូវផ្តល់អោយគេនោះ មានភាពទាក់ទងគ្នា និងអោយពួកគេទទួលយកបានដោយក្តីសង្ឃឹម។
ការស្តាប់ដ៏សកម្មមួយគួរតែមានការត្រង់ត្រាប់ស្តាប់ច្រើនជាង អ្វីដែលគេនិយាយគ្រប់មាត់ ព្រមទាំងអោយច្រើនជាងអ្វីដែលអ្នកបានលឺសម្រាប់អ្វីមួយដែលទាក់ទង នឹងរឿងណាមួយដែលអ្នកចង់ប្រាប់អោយគេដឹងវិញ។ ការស្តាប់ដ៏សកម្មមួយបង្ហាញអោយដឹងថា អ្នកពិតជាមានការយកចិត្តទុកដាក់អំពីអ្វីដែលមនុស្សម្នាក់ទៀត ឬអារម្មណ៍ ឬការគិតរបស់អ្នកស្តាប់ ហើយអ្នកអាចនឹងអះអាងរឿងនេះបានតាមរយៈការធ្វើរឿងដូចខាងក្រោមនេះ៖
- ចូរផ្តល់ជាសម្លេង និងឃ្លាធានាអោយគេដូចជា “ខ្ញុំដឹងហើយ, ហ្នឹងហើយ, អូ!! អញ្ចឹងហើយ”
- ចូរសួរសំណួរដើម្បីបញ្ជាក់អោយកាន់តែច្បាស់ ព្រមទាំងបង្ហាញនូវចំណាប់អារម្មណ៍របស់អ្នកផង។
- និយាយបញ្ហានោះម្តងទៀតដើម្បីអោយប្រាកដថា អ្នកបានយល់ត្រឹមត្រូវ ព្រមទាំងបង្ហាញថានេះគឺជារឿងសំខាន់ចំពោះអ្នក។
ភាសាកាយវិការ
បើសិនជាអ្នកកំពុងតែព្យាយាមធ្វើខ្លួនអោយក្លាយទៅជាអ្នកនិយាយប្រកប ដោយភាពទុកចិត្តលើខ្លួនឯង តែដៃនៅតែញ័រ, សម្លេងនិយាយបិបឹ ហើយភ្នែកមើលចុះឡើយនោះ អ្នកគួរតែលះបង់ទម្លាប់បែបនេះចោលជាមួយនឹងភាសាកាយវិការដែលស្របគ្នា នឹងការនិយាយវិញទៅ។
ជាមួយគ្នានេះដែរ បើសិនជាអ្នកកំពុងតែព្យាយាមធ្វើរឿងខ្លួដែលស្តាប់ទៅពិតជាសាហាវ តែអ្នកមើលទៅថាអ្នកប្រហែលជាធ្វើអោយមនុស្សសើចបាន ខណៈពេលដែលយកម្រាមដៃមូលច្បូនសក់ដូចក្មេងអាយុ ៧ឆ្នាំនោះ វាពិតជាគ្មាននរណាម្នាក់យល់ថាអ្នកនិយាយដូចមែនទែនោះទេ។
ដូច្នេះចូរប្រាកដថា កន្លែងផ្សេងៗទាំងអស់របស់រាងកាយអ្នកកំពុងតែផ្តល់ជាសារដូចគ្នានឹង អ្វីដែលចេញពីមាត់របស់អ្នកដែរទៅ។ ហើយនៅពេលអ្នកជាមនុស្សម្នាក់កំពុងតែស្តាប់គេនិយាយវិញ ហើយអាចមើលឃើញមនុស្សម្នាក់ទៀតដែលកំពុងតែនិយាយ ក៏គួរតែមានការយកចិត្តទុកដាក់អោយបានល្អចំពោះការនិយាយរបស់គេផង។ មនុស្សម្នាក់នោះកំពុងតែបញ្ជូននូវគន្លឹះជាច្រើនដែលល្អក្នុងការជួយ អោយអ្នកបើកបង្ហាញនូវការពិតនៅពីក្រោយរឿងដែលអ្នកកំពុងតែនិយាយដែរ។
ការចាប់អារម្មណ៍តាមរយៈផ្លូវចិត្ត
វាគឺជារឿងសំខាន់ណាស់ដែលធ្វើខ្លួនអោយមានាករចាប់អារម្មណ៍ខាង ផ្លូវចិត្ត និងឥរិយាបថដែលមនុស្សម្នាក់កំពុងតែបង្ហាញនៅពេលស្ថិតក្នុងវត្តមាន របស់មនុស្សម្នាក់ទៀតដែរ។ តើអ្នកមានអារម្មណ៍ថាភ័យដែរទេ? តើអ្នកគ្រាន់តែលឺនូវអ្វីដែលធ្វើអោយអ្នកខឹង ឬកើតទុក្ខដែរទេ? តើវាកំពុងតែប៉ះពាល់នូររបៀបដែលអ្នកកំពុងតែផ្តល់ជាសារអោយអ្នកដទៃ ដែរទេ?
នេះមិនមែននិយាយអំពីការធ្វើមុខមាំដូចពេលលេងបៀផែក្នុងពេលនិយាយ សន្ទនាគ្នាទាំងស្រុងនោះទេ។ វាគឺជារឿងដែលត្រូវដឹងអំពីការគិត និងអារម្មណ៍របស់អ្នក ដូច្នេះអ្នកពិតជាដឹងថាពួកគេមិនបានស្ថិតក្នុងរបៀបនៃសារដែលអ្នក កំពុងតែព្យាយាមធ្វើទំនាក់ទំនងទេ។
វាពិតជាមិនអីនោះទេ ក្នុងការនិយាយអំពីរឿងពិសេសណាមួយដែលធ្វើអោយអ្នកកើតទុក្ខ និងហូរទឹកភ្នែកបន្តិចបន្តួចនោះ ប៉ុន្តែបើសិនជាអ្នកកំពុងតែស្រែកខ្លាំងដោយមិនអាចគ្រប់គ្រង ខ្លួនឯងបាន អ្នកដទៃប្រហែលជាមានការបារម្ភកាន់តែខ្លាំងក្នុងការបញ្ឈប់អ្នកជងអ្វី ដែលអ្នកនិយាយទៅទៀត។ ហេតុដូច្នេះហើយ មិនត្រូវធ្វើអោយពួកគេបែកអារម្មណ៍នូវអ្វីដែលអ្នកគិតថាវាពិតជា រឿងសំខាន។
ភាសាសាមញ្ញ
ការសាកល្បងសួរចំៗទៅកសិករជនជាតិអ៊ីតាលីដោយនិយាយតែភាសាអង់គ្លេស ហើយកសិករនោះចេះតែនិយាយភាសាអ៊ីតាលី វាពិតជាមានបញ្ហាមួយយ៉ាងពិតប្រាកដណាស់។ ប៉ុន្តែពេលខ្លះ អ្នកទាំងពីរអាចនិយាយជាភាសាដូចគ្នាមួយហើយ ប៉ុន្តែនៅតែមិនអាចយល់អំពីពាក្យសម្តីគ្នាទៅវិញទៅមកដដែល។
ដូច្នេះចូរប្រាកដថា អ្នកគ្រាន់តែប្រើប្រាស់ពាក្យគ្រាមភាសា ឬ ពាក្យសាមញ្ញាបែបជំនាញ បើសិនជាអ្នកច្បាស់ ១០០ភាគរយថាមនុស្សគ្រប់រូបដែលកំពុងតែស្តាប់ (ឬអាន)អាចយល់នូវពាក្យរបស់អ្នក។ ជាមួយគ្នានេះដែរ បើសិនជាអ្នកប្រើប្រាស់ការសង្កត់សម្លេងខ្លាំងៗមួយដែលមិនមានលក្ខណៈ ដូចគ្នានឹងមនុស្សនៅជុំវិញខ្លួនទេ ចូរព្យាយាមនិយាយវាអោយបានយឺតៗបន្តិច ហើយចូរបញ្ឈប់ការនិយាយ និងសួរវិញថាតើមានអ្វីខុសប្រក្រតីបើសិនជាអ្នកចាប់ផ្តើមទទួលបាន នូវការសម្លឹងមើលមុខប្រកបដោយភាពអាថ៌កំបាំង។
បង្ហាញការគោរព
ចូរធ្វើអោយម្តាយអ្នកមានមោទនៈភាពចំពោះអ្នកទៅ ព្រមទាំងផ្តល់អាកប្បកិរិយាដ៏ល្អមួយចំនួននៅពេលអ្នកនិយាយ និងនៅពេលអ្នកស្តាប់។
ចូរព្យាយាមអោយអស់ពីសមត្ថភាពក្នុងការដែលមិនត្រូវទៅរំខាន, និយាយកាត់, ស្រែកគំហក, ឬធ្វើរឿងចំអកដល់មនុស្សផ្សេងៗទៀតឡើយ។
អ្នកនឹងមានភាពភ្ញាក់ផ្អើលពេលដឹងថាមានមនុស្សប៉ុន្មាននាក់ដែល មិនបានណែនាំអំពីរឿងទាំងនេះក្នុងសកម្មភាពជាក់ស្តែង។ ដូច្នេះចូរប្រើប្រាស់ជំនួយដ៏មានប្រយោជន៍ខាងក្រោមនេះដើម្បីរក្សា នូវការយល់ដឹងអំពីរបៀបទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព៖
- រកអោយឃើញពីរបៀបបង្កើតការនិយាយដ៏តូចមួយ
- សិក្សាអំពីវិធីសាស្ត្រខ្លះៗដើម្បីពង្រឹងដល់ជំនាញទំនាក់ទំនងរបស់អ្នក
- តើខ្ញុំអាចទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនបានទេ?
- តើខ្ញុំអាចដោះស្រាយជាមួយមនុស្សដែលពិបាកនិយាយគ្នាដូចម្តេចទៅ?
ចំណុចគន្លឹះដ៏សំខាន់ដើម្បីអោយមានការទំនាក់ទំនងប្រកបដោយ ប្រសិទ្ធភាពនោះគឺការស្តាប់ទាំងកាយនិងចិត្ត។ ការស្តាប់នូវអ្វីដែលមនុស្សផ្សេងទៀតនិយាយ ប៉ុន្តែក៏ដើម្បីជាជំនួយថាផ្តល់នូវភាពច្បាស់លាស់ដល់ការគិត និងអារម្មណ៍របស់ពួកគេដូចគ្នានឹងការបញ្ជាក់ជាភាសាកាយវិការ ឬការប្រើសម្លេងផងដែរ។ ជាមួយគ្នានេះដែរ ចូរស្តាប់ទៅលើខ្លួនឯង និងទៅអ្វីដែលអ្នកពិសោធន៍បានខណៈពេលកំពុងតែធ្វើទំនាក់ទំនងគ្នា។
តាមរយៈការធ្វើខ្លួនជាមនុស្សដែលមានការស្តាប់យ៉ាងសកម្មអាចជួយ កាត់បន្ថយភាពយល់ច្រឡំ និងពង្រឹងដល់ឱកាសនៃការនិយាយផងដែរ៕
ប្រភព៖ Health
មើលគួរយល់ដឹងផ្សេងៗទៀត
- គន្លឹះសំខាន់ៗ អាចជួយអោយអ្នក ស្វែងរកបុរសល្អឥតខ្ចោះ បានទៅថ្ងៃអនាគត
- ដឹងអត់ថា Bill Gates ចូលចិត្តអានសៀវភៅណាជាងគេទេ? (វីដេអូ)
- អត្ថប្រយោជន៍នៃ “ការធ្វើការងារជាក្រុម” ក្នុងសាលារៀន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!