មនុស្សស្រីចាប់អារម្មណ៍លើអ្វីខ្លះ ពេលណាត់ជួបគ្នា?
អ្នកត្រូវតែយល់ថា បើសិនជាអ្នកអាចទាក់ទាញនារីម្នាក់នៅពេលជួបគ្នាជាលើកដំបូង នោះអ្នកនឹងមានឱកាសកាន់តែច្រើន ដើម្បីអាចទទួលបាននាងជាសង្សារ។ ប៉ុន្តែ មនុស្សស្រីចូលចិត្តសម្គាល់មើលរឿងច្រើនណាស់របស់មនុស្សប្រុស ក្នុងពេលណាត់ជួបគ្នា ហើយបើសិនជាអ្នកអាចផ្តល់ការចាប់អារម្មណ៍ដល់នាងបានមែន វាពិតជារឿងល្អមួយជាមិនខានទេ។ ខាងក្រោមនេះ គឺជាចំណុចបីយ៉ាងដែលមនុស្សស្រីតែងតែកត់សម្គាល់ពេលណាត់ជួបគ្នា។
ការស្លៀកពាក់
នេះគឺជារឿងដំបូងដែលមនុស្សស្រីនឹងកត់ចំណាំទុកនៅថ្ងៃណាត់ជួបគ្នា។ នេះមិនមែនមានន័យថា អ្នកត្រូវស្លៀកពាក់អោយលូយឆាយជ្រុលពេកនោះទេ ប៉ូន្តែ អ្នកគួរតែធ្វើយ៉ាងណាអោយមានភាពសមរម្យបន្តិច និងធម្មតាៗ គឺទៅបានហើយ។
មនុស្សស្រីច្រើនចូលចិត្តបុរសស្លៀកពាក់សមរម្យ ព្រោះវាគឺជាចំណាប់អារម្មណ៍ដំបូង និងល្អមួយសម្រាប់នាង។ ជាការពិតណាស់ បុគ្គលិនលក្ខណៈ អត្តចរិក ឬអាការៈខាងក្នុងរបស់មនុស្សគឺជារឿងសំខាន់ជាង ប៉ុន្តែ សម្រស់រាងកាយ គឺជាកត្តាដ៏សំខាន់មួយសម្រាប់មនុស្សទាំងពីរភេទ និងមិនអាចមិនខ្វះបានឡើយ។ ដូច្នេះ ដើម្បីទាក់ទាញអារម្មណ៍របស់មនុស្សស្រី បុរសត្រូវតែស្លៀកពាក់អោយបានសមរម្យ។
ឬកពារ
ជាថ្មីម្តងទៀត បុរសម្នាក់ដែលមានចរិកឬកពារល្អ គឺជាកត្តាសំខាន់ណាស់សម្រាប់ក្លាយទៅជាការពិចារណាដ៏ល្អមួយសម្រាប់មិត្តស្រីរបស់ខ្លួន។ ដូច្នេះ សូមប្រុងប្រយ័ត្នផងនៅពេលអ្នកហៅអាហារមកញ៉ាំ ការបង្ហាញអំពីទស្សនៈ និងមិនត្រូវសាងអោយមានកំហុសកើតឡើងឡើយ។ ឬកពាររបស់អ្នកត្រូវតែក្លាយទៅជាចំណុចសម្គាល់មួយ ហើយវានឹងធ្វើនាងមានផាសុខភាពកាន់តែខ្លាំង ចំពោះការណាត់ជួបរបស់នាងទៀតផង។
ទំនុកចិត្តរបស់អ្នក
តាមរយៈរឿងនេះដែរ យើងចង់មានន័យថា ចរិកលក្ខណៈទាំងមូលរបស់អ្នក យ៉ាងហោចណាស់ក៏អាចអោយមានក្នុងខ្សែភ្នែកនាងដែរ។ ទំនុកចិត្តបង្ហាញអោយឃើញក្នុងភាសាកាយវិការរបស់អ្នក របៀបដែលអ្នកបង្ហាញខ្លួនឯង ចរិកដែលអ្នកបង្ហាញចំពោះបញ្ហាផ្សេងៗ ការសន្ទនាដែលអ្នកមានចំពោះនាងជាដើម។ ពេលខ្លះ មនុស្សយើងអាចយល់ដឹងអំពីកម្រិតនៃទំនុកចិត្តរបស់អ្នក បានតាមរយៈរបៀបដែលអ្នកអង្គុយតែម្តង។ ទំនុកចិត្ត គឺជារឿងជាក់ស្តែងមួយដែលបុរសគ្រប់រូបគួរតែមានចំពោះខ្លួន។ ការដែលធ្វើខ្លួនជាមនុស្សអៀនខ្មាស់ មិនអាចជួយអ្វីបានឡើយ។
ប្រភព៖ Health
មើលគួរយល់ដឹងផ្សេងៗទៀត
- ប្រការគួរយល់ដឹង មុននឹងសុខចិត្តរៀបការ
- វិធីធ្វើឱ្យស្បែកភ្លឺថ្លា និងស្រស់ស្អាត
- តើគួរធ្វើអ្វីខ្លះ ដើម្បីឱ្យចៅហ្វាយនាយ មើលឃើញពីសមត្ថភាពអ្នក?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!