ហេតុផលសំខាន់ ៣យ៉ាង ដែលអ្នកមិនគួរ គេងទាំងសក់សើម
ការគេងទាំងសក់សើម មិនមែនមានន័យថាមិនមានបញ្ហា ដូចអ្នកទាំងអស់គ្នា ធ្លាប់ជឿជាក់នោះទេ។ ហេតុផល ៣យ៉ាង ដែលអ្នកគួរហាលសក់ឲ្យស្ងួតសិន មុនពេលគេង មានដូចខាងក្រោម៖
រូបភាពតំណាងនៃការគេងទាំងសក់សើម
1. ការឈឺក្បាល៖ សីតុណ្ហភាពរាងកាយរបស់អ្នក កើនឡើងនៅក្នុងតំណាក់កាលគេងលក់ស្កប់ស្កល់។ កម្តៅក្នុងខ្លួននឹងកើនឡើង ហើយបើសិនជាអ្នក គេងដោយប្រើកន្សែងពោះគោរុំសក់ នោះសំណើមក្បាល អាចបង្កឲ្យទៅជាការឈឺក្បាលផងដែរ។
2. ការបង្ករោគ៖ ខ្នើយ គឺជាកន្លែងដែលបាក់តេរី អាចរីកលូតលាស់បាន ព្រោះពួកវាស្រូបយក ជាតិញើស កោសិកាដែលងាប់ៗ និងស្បែកមានជាតិខ្លាញ់ ដែលជាប់លើក្បាលរបស់អ្នក។ សក់ដែលសើម អាចផ្តល់សំណើមដល់ខ្នើយរបស់អ្នក ហើយជាមួយគ្នានោះដែរ វាក៏អាចបង្កើតធូលី ដែលបង្ករោគថែមទៀតផង។
3. សក់ផុយស្រួយ ឆាប់ដាច់៖ សក់របស់អ្នក នឹងប្រេះបែកយ៉ាងងាយស្រួយ ដោយសារអ្នកគេងទាំងសក់សើម។ ហេតុដូចនេះហើយ ចូរកុំទាន់ចូលគេង បើសិនជាសក់អ្នកមិនទាន់ស្ងួតនៅឡើយ ព្រោះវាជាកត្តានាំឲ្យកើតមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកផងដែរ។
ទាំង ៣ចំនុច នេះ ជាហេតុផល មិនគួរគេងទាំងសក់សើម ដែលដកស្រង់ពីប្រភពបរទេស បានចែករំលែក នៅលើអនឡាញ៕
ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- បុរស៣ប្រភេទដែលនារីត្រូវការ
- ធ្វើម៉េចទើបសក់មានភាពរលោងទៅ?
- ធ្វើល្អសម្រាប់អ្នកដទៃជាគន្លឹះមួយសម្រាប់ជោគជ័យជីវិត
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!