ជឿអត់ថា ប៉ុន្មានវិធីនេះ អាចជួយឲ្យដៃអ្នក ទន់ភ្លឺរលោង និងសស្អាត គួរឲ្យចង់កាន់បាន?
តាមពិតទៅ ពណ៌សម្បុរដៃ និងជើងក៏មានសារៈសំខាន់ដូចជាមុខអញ្ចឹងដែរ។ ជាញឹកញាប់ ស្បែកនៅតំបន់ នេះរបស់យើង តែងតែប៉ះពាល់នឹងកាំរស្មី UV ដែលធ្វើឲ្យវាប្រែទៅជាពណ៌ទៅជាខ្មៅស្រអាប់បាន។ ដូច្នេះប្រសិនបើអ្នកចង់កម្ចាត់បញ្ហាស្បែកខ្មៅស្រអាប់នេះ ហើយចង់ឲ្យដៃជើងរបស់អ្នកសស្អាតឆាប់រហ័សនោះ សូមអនុវត្តតាមវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖
រូបតំណាងដៃដែលទន់ ភ្លឺរលោង
ក្រូចឆ្មា និងអំបិល៖ អំបិលអាចជួយកម្ចាត់កោសិកាចាស់ៗដែលងាប់ ចំណែកក្រូចឆ្មាវិញក៍ជាភ្នាក់ងារ កម្ចាត់ស្នាមអុជខ្មៅបានយ៉ាងល្អបំផុតដែរ។ អ្នកគ្រាន់តែរោយអំបិលដាក់លើដៃ និងជើងរបស់អ្នក បន្ទាប់មកយកក្រូចឆ្មាមកដុសៗពីលើ។ ក្រោយមក អ្នកនឹងឃើញស្បែក ប្រែពណ៌ភ្លឺថ្លា និងសជាងមុនជាពុំខាន។
ទឹកដោះគោឆៅ៖ ម៉ាស្សាដៃ និងជើងរបស់អ្នកជាមួយទឹកដោះគោឆៅ អាចទទួលបាន លទ្ធផលគួរឲ្យភ្ញាក់ផ្អើលជាមិនខាន។
ទឹកដោះគោ និងសំបកក្រូចស្ងួត៖ យកសំបកក្រូចស្ងួតធ្វើជាម្សៅ ហើយលាយជាមួយទឹកដោះគោ កូរចូលគ្នាឲ្យសព្វ ទៅជាល្បាយ រួចយកវាទៅបិទនៅលើផ្ទៃមុខ រួចទុកចោលឲ្យបាន ២០នាទី សឹមលាង សម្អាតចេញជាការស្រេច។
ត្រសក់ ឬប្រទាលកន្ទុយក្រពើ៖ យកប្រទាលកន្ទុយក្រពើ ឬត្រសក់ មកត្រដុសនៅលើស្បែកដែលខ្មៅ ស្រអាប់នោះ ឲ្យបាន១០នាទី បន្ទាប់មកលាងសម្អាតចេញវិញ។
វិធីសាស្ត្រខាងលើនេះ អ្នកអាចជ្រើសរើសមួយណាក៏បាន ប្រសិនបើអ្នកគិតថាងាយស្រួល ហើយវាមានប្រសិទ្ធិភាពដូចគ្នា៕
ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- អាហារ សម្រាប់អ្នកមានបញ្ហា “បាក់ទឹកចិត្ត”
- អ្នកជំនាញ៖ មុនឆ្នាំ២០៥០ មនុស្សជិតកន្លះ ភពផែនដី នឹងត្រូវការវ៉ែនតា ជាចាំបាច់បំផុត
- កំពូលអាហារ ជួយឱ្យខួរក្បាលមានសុខភាពល្អ រឹងមាំ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!