បង្កើនទំនាក់ទំនងល្អក្នុងគ្រួសារ
ទំនាក់ទំនងល្អក្នុងគ្រួសារដើរតួនាទីដ៏សំខាន់ក្នុងការបង្កើត និងលើកទឹកចិត្តក្នុងគ្រួសារ។ ទំនាក់ទំនងដ៏ល្អរវាងប្តី និងប្រពន្ធ ឪពុកម្តាយ និងកូន បងប្អូន និងបងប្អូន អាចពង្រឹង និងជម្រុញអោយមានក្តីស្រឡាញ់ ការជឿជាក់ និងគោរពគ្នាកាន់តែល្អ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រខ្លះៗដែលអាចពង្រឹងដល់ទំនាក់ទំនងក្នុងគ្រួសារអ្នកបាន។
រៀនស្តាប់
ការសិក្សាពីរបៀបស្តាប់ គឺជាផ្នែកមួយដ៏សំខាន់ដើម្បីអាចយល់អំពីមនុស្សជាទីស្រឡាញ់អ្នកបាន។ ចូរចំណាយពេលមួយភ្លេតដើម្បីឈប់ធ្វើការងាររបស់អ្នក ហើយមកស្តាប់គេនិយាយវិញ។ ចូរបិទទូរទស្សន៍ ឬវិទ្យុ ឈប់អានសៀវភៅសិនទៅ បន្ទាប់មកចូរស្តាប់នូវអ្វីដែលកូន ឬប្តីប្រពន្ធនិយាយ និងព្យាយាមយល់អំពីអារម្មណ៍ពួកគេផង។
គិតសិន
ការទំនាក់ទំនងក្នុងគ្រួសារអាចនឹងធ្វើឡើងដោយការផ្លាស់ប្តូរពាក្យសម្តីច្រើន។ យកល្អគួរតែគិតសិនមុនពេលនិយាយអ្វីគ្រប់យ៉ាង។ អ្នកគួរតែសញ្ជឹងគិតអោយបានប្រុងប្រយ័ត្ននូវពាក្យសម្តីដែលគួរនិយាយ។ បើសិនជាអ្នកខឹង មិនសប្បាយចិត្ត ឬត្រូវការអារម្មណ៍ធូរស្រាលវិញ ចូរប្រាកថា អ្នកប្រើពាក្យ “ខ្ញុំ” ជានិច្ច។ ចូរបង្ហាញអំពីអារម្មណ៍របស់អ្នក តាមរយៈការបង្ហាញអំពីអារម្មណ៍អ្នកដោយភាសាកាយវិការ ព្រោះរឿងនេះនឹងជួយបន្ធូរបន្ថយកំហឹងអ្នកបាន។ នៅពេលអ្នកបានបញ្ជាក់អំពីអារម្មណ៍ខ្លួនឯងហើយ ចូរអោយគេស្តាប់អ្នកនិយាយម្តង។
បង្ហាញការចាប់អារម្មណ៍
ស្ថិតក្នុងទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់ យើងទំនងជាបង្ហាញការចាប់អារម្មណ៍លើអ្វីដែលយើងគួរតែនិយាយប៉ុណ្ណោះ។ រឿងនេះគួរតែចៀសវាង ហើយយើងគួរតែបង្ហាញការចាប់អារម្មណ៍ដោយស្មោះត្រង់នូវអ្វីដែលអ្នកដទៃនិយាយ។ ឪពុកម្តាយដែលបង្ហាញការចាប់អារម្មណ៍ចំពោះអ្វីដែលកូន ឬប្តីប្រពន្ធនិយាយ អាចធ្វើអោយទំនាក់ទំនងក្នុងគ្រួសារកាន់តែល្អជាងមុនបាន។ ផ្តល់ការយកចិត្តទុកដាក់ចំពោះមនុស្សជាទីស្រឡាញ់អ្នករយៈពេលខ្លី គឺល្អជាងចំណាយពេលយូរនៅជាមួយគ្នាទៅទៀត។
យកចិត្តទុកដាក់លើការលើកដាក់សម្លេងរបស់អ្នក
វាគឺជារឿងសំខាន់ដូចគ្នាក្នុងការយកចិត្តទុកដាក់ការលើកដាក់សម្លេង។ គេនិយាយថា មនុស្សម្នាក់គួរតែបង្ក្រាបអណ្តាតរបស់ខ្លួន ដើម្បីចៀសវាងនូវពាក្យសម្តីធ្វើអោយគេឈឺចាប់។ ដូចគ្នានេះដែរ ពាក្យសម្តីល្អៗ ការលើកដាក់សម្លេងមានភាពផ្អែមល្ហែម និងចេះគិតគូរនោះ តែងតែបង្ហាញនូវភាពស្និទ្ធស្នាល និងផ្តល់ភាពរីករាយតាមផ្លូវចិត្តទៀតផង។ មិនត្រូវយកចិត្តទុកដាក់តែអ្វីដែលអ្នកនិយាយទេ តែរបៀបដែលអ្នកនិយាយ និងការបង្ហាញខ្លួនឯងចំពោះគ្រួសារក៏គួរតែធ្វើអោយបានល្អដែរ។
ធ្វើខ្លួនអោយក្លាយជាមនុស្សគួរទុកចិត្ត និងមានទំនុកចិត្តលើខ្លួនឯង
ការជឿជាក់តែងតែជាធាតុផ្សំដ៏សំខាន់មួយចំពោះទំនាក់ទំនងស្នេហាគ្រប់ប្រភេទ។ វាក៏ដើរតួនាទីជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើទំនាក់ទំនងក្នុងគ្រួសារដែរ។ ចូរមានភាពជឿជាក់ចំពោះគ្រួសារអ្នក និងបង្ហាញប្រាប់ដល់គ្រួសារអ្នកផង។ ចូរក្សាការសន្យា និងធ្វើអោយរឿងនេះក្លាយជាការពិតចំពោះពួកគេជានិច្ច។ ចូរក្សាទំនុកចិត្តលើខ្លួនឯង ព្រោះវាជានិន្នាការជម្រុញអោយមានការជឿជាក់ និងប្តេជ្ញាចិត្តរវាងអ្នក និងគ្រួសារ។
ស្វែងរក និងបង្កើតពេលវេលាដ៏ល្អសម្រាប់គ្រួសារអ្នក
វាគឺជារឿងសំខាន់ណាស់ដែលគ្រួសារនីមួយៗស្វែងរក និងបង្កើនពេលវេលាសម្រាប់គ្រួសារអោយបានល្អ។ ពេលវេលាសម្រាប់គ្រួសារ គឺជារបស់ដែលមានតម្លៃឥតខ្ចោះមួយសម្រាប់ការសប្បាយទាំងអស់គ្នា និងបញ្ជូលនូវសកម្មភាពទាំងឡាយណា ដែលអោយពួកគេកាន់តែស្និទ្ធស្នាលនឹងគ្នា។ វាក៏អាចប្រើសម្រាប់ការមើលកុន ដើរលេង ឬលេងកីឡាជាគ្រួសារបានដែរ។ ពេលវេលារីករាយបន្តិចបន្តួចអាចជួយអោយគ្រួសាររីករាយជាមួយគ្នាកាន់តែខ្លាំង៕
ប្រភព៖ Health
មើលគួរយល់ដឹងផ្សេងៗទៀត
- គួរតែទិញចិញ្ចៀនភ្ជាប់ពាក្យ និងរៀបការបែបណាទៅ?
- ពេលកើតជំងឺទឹកនោមផ្អែម ប្រភេទទី ២ មានអ្វីកើតឡើងខ្លះទៅ? - See more at: http://health.com.kh/newdetail.php?newid=12398&catid=7#sthash.CkolayyM.dpuf
- ទំនាក់ទំនងមិនល្អ រវាងឪពុកម្តាយ និងកូន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!