អាហារទាំង ៧ ដែលផ្ទុកវីតាមីន D ច្រើនជាងគេ
តើអ្នកទទួលបានបរិមាណវីតាមីន D គ្រប់គ្រាន់ហើយឬនៅ? ដោយផ្អែកទៅលើការសិក្សា ពីពាក់កណ្ដាលនៃ ចំនួនប្រជាជន ដែលមិនបាន ទទួលជាតិវីតាមីន D គ្រប់គ្រាន់នោះ បានឲ្យដឹងថា កង្វះវីតាមីន D បង្កឲ្យមានគ្រោះថ្នាក់ និងបង្កើតហានិភ័យ ចំពោះជម្ងឺបេះដូង លើសទំងន់ ជម្ងឺធ្លាក់ទឹកចិត្ត ជម្ងឺទឹកនោមផ្អែម និងជម្ងឺពុកឆ្អឹងផងដែរ។
ជាការពិតណាស់ វីតាមីន D ត្រូវបានរកឃើញយ៉ាងទូលំទូលាយនៅក្នុងពន្លឺព្រះអាទិត្យ ប៉ុន្តែពន្លឺព្រះអាទិត្យ តែម្យ៉ាង វាមិនអាច ផ្គត់ផ្គង់វីតាមីន D បានគ្រប់គ្រាន់តាម តម្រូវការរបស់ មនុស្សម្នាក់ៗនោះទេ ដូច្នេះជម្រើស បន្ទាប់គឺ ម្ហូបអាហារ តែមានប្រភពម្ហូបអាហារ តិចតួចណាស់ ដែលសំបូរវីតាមីន D នោះ។
ខាងក្រោមនេះ នឹងបង្ហាញអ្នកពីប្រភេទអាហារដែលសំបូរទៅដោយវីតាមីន D៖
ផ្សិត៖ គឺជាប្រភពដែលសំបូរវីតាមីន D ច្រើនបំផុត ព្រោះវាសំយោគ ជាមួយពន្លឺព្រះអាទិត្យ និងផលិតវីតាមីន D ផងដែរ។ ជាងនេះទៅទៀត ផ្សិត ក៏សំបូរជាតិសង្ក័សី និងប្រូតេអ៊ីន ហើយក៏អាចជួយ បញ្ចុះសម្ពាធឈាមខ្ពស់ និងក្នុងការបញ្ចុះ ទម្ងន់បានផងដែរ។
ទឹកដោះគោ៖ វាក៏ជាប្រភព ដែលសំបូរវីតាមីន D ដែល ទឹកដោះគោមួយកែវ ផ្ទុកនូវសារធាតុ ចិញ្ចឹមសំខាន់ ដែលត្រូវបំពេញ សម្រាប់រាងកាយ ហើយមិនតែប៉ុណ្ណោះទេ វាក៏មានផលប្រយោជន៍ ក្នុងការប្រឆាំងភាពចាស់ផងដែរ។
ស៊ុតលឿង៖ ស៊ុតលឿង ជួយផ្តល់មួយភាគដប់ នៃកំរិតវីតាមីន D ប្រចាំថ្ងៃ។ វាធ្វើឲ្យប្រព័ន្ធសរសៃប្រសាទ មានលំនឹង និងល្អសម្រាប់ បេះដូងផងដែរ។
ឈីស៖ ឈីសមិនត្រឹមតែជាប្រភពវីតាមីន D ដ៏សំខាន់ប្រចាំថ្ងៃនោះទេ ហើយវាក៏ជួយក្នុងការពង្រឹងសុខ ភាពឆ្អឹង និងការពារឆ្អឹង ពុកបានយ៉ាង ល្អថែមទៀតផង។
ថ្លើម៖ ថ្លើម ក៏ជាប្រភេទអាហារដែលមានបរិមាណវីតាមីន D ល្អផងដែរ។ វីតាមីន D ត្រូវបានរកឃើញ យ៉ាងទូលំទូលាយនៅក្នុង ថ្លើមគោ។ វាពិតជាល្អខ្លាំងណាស់ សំរាប់ឆ្អឹង ហើយក៏អាចជួយ ឲ្យស្បែក និង សក់មានសុខភាពល្អផងដែរ។
ត្រីសាល់ម៉ុន៖ វាក៏សំបូរបរិមាណវីតាមីន D ខ្ពស់ដែរ។ វាជួយឲ្យមុខងាររបស់ខួរក្បាលមានការប្រសើរ ឡើង ហើយវាក៏ដើរ តួយ៉ាងសំខាន់ ក្នុងការប្រឆាំង ការធ្លាក់ទឹកចិត្ត បានយ៉ាងល្អផងដែរ។
ត្រីធូណា៖ ត្រីធូណាសំបូរទៅដោយវីតាមីន D ហើយវាក៏ជួយការពារស្បែក ប្រឆាំងការរលាក ដោយសារពន្លឺព្រះអាទិត្យ និងមហារីកស្បែក មិនតែប៉ុណ្ណោះ វាក៏ជួយផ្តល់សំណើម ដល់ស្បែកផងដែរ៕
ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- ៥យ៉ាង ព្យាបាលកំចាត់ជំងឺឈឺក្រពះ បានភ្លាមៗ ដោយធម្មជាតិ
- ធ្វើម៉េចទៅ បើចេះតែឃ្លានរហូតអញ្ចឹង?
- រោគសញ្ញា ជំងឺមហារីកស្រទាប់ខាងក្នុងនៃស្បូន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!