អាហារជួយប្រឆាំង ជំងឺមុន
វាលែងជាអាថ៌កំបាំងទៀតហើយ ដែលថារបបអាហារសម្បូរទៅដោយផ្លែឈើ បន្លែ មានជាតិស្ករទាប និងអាមីដុងអាចជួយកាត់បន្ថយទំហំចង្កេះអ្នកបាន ប៉ុន្តែ ការស្រាវជ្រាវនាពេលបច្ចុប្បន្នបានអោយដឹងថា វាក៏ជួយកាត់បន្ថយការកើតមុនងដែរ។ ដូច្នេះ តើមានអាហារអ្វីខ្លះដែលអាចជួយប្រឆាំងនឹងជំងឺមុនបានទៅ?
ត្រី
អ្នកស្រាវជ្រាវបានវិភាគទៅលើសមត្ថភាពរបស់ខ្លាញ់ត្រីក្នុងការប្រឆាំងនឹងការរលាក ហើយវាក៏ជាហេតុផលដ៏សំខាន់មួយក្នុងការបន្ថយការប្រឈមនឹងជំងឺសរសៃឈាមបេះដូងដែរ។ សមត្ថភាពសារធាតុ Herculean របស់សាច់ត្រី គឺជាមូលហេតុសំខាន់មួយសម្រាប់ជួយដល់ការបង្ការជំងឺមុន។ ពពួកត្រីសម្បូរខ្លាញ់ដូចជា ត្រីសាលម៉ុង និងត្រីហឺឌីងផ្ទុកទៅដោយជាតិអូមេហ្គាបីច្រើនបំផុត។ ប៉ុន្តែ ការទទួលទានអាហារបំប៉នប្រភេទខ្លាញ់ត្រីក៏មានប្រយោជន៍ដែរ។
ទឹកដោះគោ និងអាហារធ្វើពីទឹកដោះគោ
ការសិក្សាជាច្រើនបានសន្និដ្ឋានឃើញថា ទឹកដោះគោប្រហែលជាដើរតួនាទីដ៏សំខាន់មួយចំពោះជំងឺមុន ព្រោះវាក៏ផ្ទុកទៅដោយជាតិអ័រម៉ូនដែរ។ អ័រម៉ូន គឺជាអ្នកភ្ញោចទៅលើក្រពេញជាតិខ្លាញ់ ដែលជាហេតុនាំអោយកើតជាដុំពកតូចៗដូចមុនលើស្បែកបាន។
អាហារសម្រន់ និងភេសជ្ជៈមានជាតិស្ករ
ការសិក្សាបានរកឃើញថា អាហារសម្រន់ និងភេសជ្ជៈនានាដូចជា នំស្រួយ នំខេក ទឹកផ្លែឈើ និងទឹកក្រូចកំប៉ុង ធ្វើអោយកម្រិតស្ករ និងអាំងស៊ុយលីន កើនឡើងដែរ ដូច្នេះ វានឹងមានឥទ្ធិពលចំពោះការកើតមាន និងភាពធ្ងន់ធ្ងររបស់ជំងឺមុន។ ជាតិស្ករខ្លះក៏អាចនាំអោយមានបញ្ហាលើសចំនួនអាំងស៊ុយលីនក្នុងឈាមដែរ ៕
ប្រភព៖ Health
មើលគួរយល់ដឹងផ្សេងៗទៀត
- “បរាជ័យ” អាចនឹងកើតមាន ប្រសិនបើអ្នកមានភាពភ័យខ្លាច
- វិធី ៥យ៉ាងដើម្បីបង្កើនការច្នៃប្រឌិត
- អំណោយដ៍ពិសេសដែលអ្នកគួរតែជួនភរិយានៅរាត្រីដំបូង
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!