តិចនិចពិសេស ក្នុងការរក្សាក្លិនទឹកអប់ ឲ្យជាប់លើខ្លួន បានយូរយ៉ាងស្រួួល

 
 

អ្នកប្រហែលជាចង់រក្សាក្លិនក្រអូប ឲ្យនៅជាប់នឹងខ្លួនអ្នកពេញមួយថ្ងៃ ហើយតើមែនទេ?​ ជំនួសនៃការបាញ់ ក្លិនជាច្រើនដង ខាងក្រោមនេះ អ្នកនឹងដឹងពីតិចនិច នៃការរក្សាទឹកអប់ឲ្យជាប់ខ្លួនបានយូរ។ ក្នុងអត្ថបទនេះដែរ បង្ហាញអ្នកឲ្យបានដឹងអំពីការរក្សាក្លិនទឹកអប់ ឲ្យនៅជាប់ខ្លួនបានយូរ៖

១. ការផ្តោតសំខាន់ទៅលើចំនុចជីពចរ

នេះគឺជាគន្លឹះចាស់គំរិលបន្តិច ហើយក៏ជារឿងធម្មតា ក្នុងការប្រើវាផងដែរ។ ប្រសិនបើអ្នកចង់ឲ្យក្លិនទឹកអប់ ជាប់នឹងខ្លួនរបស់អ្នកបានយូរនោះ អ្នកគ្រាន់តែបាញ់ទឹកអប់នោះ បន្តិចទៅលើ .ក ដៃ ផ្នែកខាងក្រោយត្រចៀក និងជង្គង់ រួមទាំងកជើង របស់អ្នកផងដែរ។

២. ការប្រើជែលផ្តល់សំណើមដល់ស្បែក

មុនពេលអ្នកបាញ់ក្លិនក្រអូប ទៅលើខ្លួនរបស់អ្នក អ្នកគួរតែលាប ផលិតផលប្រភេទជែល ផ្តល់សំណើមដល់ស្បែកបន្តិច ទៅលើកន្លែងនោះជាការស្រេច។ ធ្វើបែបនេះ ដើម្បីបង្កើតស្រទាប់ស្តើងមួយនៅលើស្បែក ហើយអាចជួយ ផ្តល់សំណើមដល់ស្បែក​ និងជួយសង្កត់ក្លិនឲ្យនៅជាប់ បានយូរថែមទៀតផង។

៣. ការជ្រើសរើសក្លិនដែលល្អ

ដើម្បីរក្សាក្លិនទឹកអប់ឲ្យជាប់ខ្លួនបានយូរ អ្នកគួរគិតឲ្យបានច្បាស់លាស់ ក្នុងការជ្រើសរើសក្លិនដែលល្អ និងក្រអូប ដូចជា វ៉ានីឡា ក្លិនក្រូចឆ្មា និងក្លិនក្រអូបធម្មជាតិជាដើម ដែលជាជម្រើសល្អបំផុតសម្រាប់អ្នក។

៤. កុំប៉ាតវា

បន្ទាប់ពីអ្នកលាបក្លិនក្រអូបនៅលើខ្លួនរបស់អ្នក ជាពិសេសត្រង់ចំណុចជីពចររួចហើយ ចូរអ្នកកុំប៉ាតវានៅ លើតំបន់នោះឲ្យសោះ។ ទុកឲ្យទឹកអប់នោះស្ងួតដោយខ្លួនឯង វានិងរក្សាក្លិនក្រអូបនោះបានយូរជាក់ជា មិនខាន។

៥. ធ្វើឲ្យសក់របស់អ្នកមានក្លិនល្អ

ប្រសិនបើសក់របស់អ្នកមានក្លិនល្អ នោះខ្លួនរបស់អ្នកក៏មានក្លិនល្អ ដោយស្វ័យប្រវត្តិផងដែរ។ ចូរបាញ់ទឹកអប់ទៅលើក្រាស់សិតសក់របស់អ្នក ហើយសិតវា។ ធ្វើបែបនេះ ក្លិននោះ នឹងនៅជាប់ជាមួយសក់របស់អ្នក ហើយធ្វើឲ្យវាមានក្លិនក្រអូប។

៦. រក្សាចំងាយការបាញ់

ជាគន្លឹះមួយក្នុងចំណោមគន្លឹះសំខាន់ៗ ដែលអ្នកគួរចងចាំនោះគឺ រក្សាចំងាយពីដបទឹកអប់ ទៅរាងកាយអ្នក ក្នុងពេលកំពុងបាញ់ទឹកអប់។ ជៀសវាងការបាញ់ក្លិនក្រអូបដោយជិតផ្ទាល់ពេក ទៅលើរាងកាយអ្នក ព្រោះវា អាចធ្វើឲ្យស្បែករបស់អ្នកមានការបង្ករោគ។

៧. បាញ់ដាក់ខ្យល់ជុំវិញអ្នក

បន្ទាប់ពីអ្នកស្លៀកពាក់ រួចរាល់ហើយនោះ អ្នកបាញ់ទឹកអប់ទៅក្នុងខ្យល់ ប្រហែល ៥អ៊ិញ (១២សង់ទីម៉ែត្រ) ឆ្ងាយពីមុខរបស់អ្នក ហើយដើរតាមខ្យល់នោះយ៉ាងលឿន។ ធ្វើអញ្ចឹង ២-៣ដង ដើម្បីឲ្យក្លិនក្រអូបជាប់ បានយូរ។

៨. ដែលត្រឹមត្រូវ គឺបន្ទាប់ពីងូតទឹករួច

នេះជាវិធីដែលល្អបំផុតមួយ ក្នុងចំណោមវិធីផ្សេងៗទៀត ដើម្បីរក្សាក្លិនទឹកអប់ ឲ្យបានយូរនិងត្រឹមត្រូវ គឺគ្រាន់តែបាញ់ទឹកអប់នៅលើខ្លួនប្រាណអ្នក បន្ទាប់ពីអ្នកងូតទឹករួច។ ធ្វើបែបនេះ រន្ធញើសរបស់អ្នក នឹងស្រូបក្លិននោះបានល្អជាងមុន៕

ប្រភព៖ បរទេស

កែសម្រួលដោយ ឌី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម