នៅ​​ពី​ក្រោយ​សុភមង្គល​គ្រួសារ​​​​តើ​បុរស​​​ផ្ដោត​លើ​​​ ​​ភាព​បរិសុទ្ធ​​ឬ​​ទឹកចិត្ត​​នារី​​ម្នាក់​​​​មុន​សម្រេច​រៀប​ការ?

 
 

គេ​ថា​ប្រុស​​ដូច​មាស​ទឹក​ដប់​​ធ្លាក់​ភក់​រើស​លាង​ទឹក​វិញ​ ស្អាត​ដូច​ដើម​។ ឯ​ស្រី​ប្រៀប​​​​​សំពត់​​ស ​ភ្លាត់​​ប្រឡាក់​ស្នាម​​ខ្មៅ​ ​ពិបាក​​​លុបលាង​។ ​តើ​ភាព​​បរិសុទ្ធ​របស់​នារី​ម្នាក់​​​​ ជា​​​​សុភមង្គល​​​ពិត​ប្រាកដ​​ ដែល​​​បុរស​ភាគ​ច្រើន​ត្រូវ​ការ​​​នៅ​ពេល​​ពិចារណា​យក​​នារី​នោះ​ ធ្វើ​​គូ​អនាគត​​ឬ​ក៏​យ៉ាង​ណា? ​

​ភួង វ៉ាន់ឌី ​និស្សិត​​ឆ្នាំ​ទី​៣​​​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​​ថា​ ភាព​​បរិសុទ្ធ​មុន​រៀបការ​​​របស់​​នារី​ណា​​ម្នាក់ ​គឺ​​​ជា​​តម្លៃ​របស់​នាង ប៉ុន្តែ​​វា​​ពុំ​មែន​​​​​ជា​ផ្នែក​​​​​ចាំ​បាច់​​​អត់​មិន​បាន​សម្រាប់​​​សុភមង្គល​​ប្ដី​ប្រពន្ធ​​​នោះ​ទេ​​។  ​វ៉ាន់ឌី ​យុវជន​វ័យ​​២៣​ឆ្នាំ​​បន្ត​ពំនោល​៖ “​​​​​​មែន​ទែន​ទៅ វា​ជា​កំហុស​របស់​នារី​នោះ ​ព្រោះ​​​​​នាង​បាន​​កន្លង​ប្រពៃណី ​​ប៉ុន្តែ​​​​ចំពោះ​ខ្ញុំ​​​គិត​ថា​​គ្មាន​​សុភមង្គល​ទេ បើ​​បាន​ប្រពន្ធ​គ្មាន​គំនិត​ ទោះ​ជា​នាង​នៅ​​បរិសុទ្ធ​មុន​ការ​ឬ​បែប​​ណា​ក៏​ដោយ។ ​និយាយ​ឲ្យ​ខ្ញុំ​ថា​ សំខាន់​លើ​​ចរិត​​”។

​រី​ឯ​ស្ត្រី​​​​មេផ្ទះ​វ័យ​​២៨​ឆ្នាំ​ សុធុន​ ​ដែល​មាន​ស្រុក​កំណើត​មក​ពី​​កំពត​ ​ថា​មិន​​មែន​​ប្រុស​ទាំង​អស់​ទេ តែ​ថា​ភាគ​ច្រើន​ប្រុសៗ​​ឲ្យ​តម្លៃ​ខ្ពស់​​ស្ត្រី​បរិសុទ្ធ​​នៅ​ពេល​ពួក​គេ​សម្រេច​​ជ្រើស​រើស​គូស្រករ។ ​​កំពុង​​ផ្ទៀង​​ដោត​​​ម្ជុល​​ម៉ាស៊ីន​ដេរ​សំលៀក​បំពាក់​​ផង ​​សុធុន​ ​បន្ត​ដោយ​ញញឹម​៖ ​”​​មុន​ខ្ញុំ​មាន​ប្ដី ខ្ញុំ​មិន​​ដែល​​​​ឲ្យ​ប្រុស​កាន់​ដៃ សូម្បី​សង្សារ​ក៏​មិន​ធ្លាប់​មាន​។ ​ខ្ញុំ​គ្មាន​អី​ត្រូវ​លាក់​បាំង​គាត់​​​ទេ តែ​បើ​​​ខ្ញុំ​ធ្លាប់​ខូច​​ខ្ញុំ​ថា​នឹង​មាន​​រឿង​​ប្រឈម​មុខ​នឹង​គាត់​មិន​ខាន ក្រោយ​ការ​ហើយ​​ បើ​ខ្ញុំ​ព្យាយាម​​លាក់​គាត់​កាល​ពី​ដំបូង ​ហើយ​​គាត់​ក៏​ជា​អ្នក​ប្រកាន់​រឿង​អីចឹង​ៗ​ទៀត​នោះ​​”។

​វិល​ទៅ​​​យុវជន​ បូរ៉ាត់ មក​ពី​ខេត្ត​សៀម​រាប​​​វិញ ថា​ចង់​មិន​ចង់​​ ប្រសិន​បើ​មាន​​នារី​ពីរ​នាក់​​មាន​គុណសម្បត្តិ​ប្រហាក់​ប្រហែល​គ្នា​ តែ​ទាស់​​រឿង​​ភាព​បរិសុទ្ធ​ហ្នឹង​ មនុស្ស​ប្រុស​​​​​ជា​ចុង​ក្រោយ​ប្រាកដ​​​ជា​​រារែក​ចិត្ត​ទៅ​រក​អ្នក​​​បរិសុទ្ធ​មិន​ខាន។ ប៉ុន្តែ​ បូរ៉ាត់ ថា​មិន​មាន​ន័យ​ថា​​ នារី​បរិសុទ្ធ​​មុន​ការ​​គឺ​ល្អ​ជាង​​អ្នក​​ខូច​ខ្លួន​ទេ​។​​ បូរ៉ាត់ ​ពន្យល់​ពី​អ្វី​ដែល​ខ្លួន​​យល់​​ឃើញ​​៖​ “​​​ការ​ដែល​​នារី​​ណា​ម្នាក់​រង​គ្រោះ​ គឺ​មាន​លក្ខណៈ​ផ្សេង​គ្នា។ ​​យើង​គួរ​ស្វែង​រក​​​​ថា​​តើ​គាត់​ក្លាយ​ជា​បែប​ហ្នឹង​ដោយ​​សារ​​ចរិត​ភ្លើតភ្លើន ឬ​គាត់​ចាញ់​បោក​ ឬ​រង​គំនាប​អី​ម្យ៉ាង។ ​ចំពោះ​ខ្ញុំ​ យក​ប្រពន្ធ​គឺ​​ខ្ញុំ​សម្លឹង​មើល​រឿង​ល្អ​​របស់​គេ​ច្រើន​ជាង​​ អតីតកាល​គ្រាន់​ជា​​ស្រមោល។ ​បើ​​​​​គេ​​ជា​​មនុស្ស​ចិត្ត​មិន​បាន ​​ទោះ​​បរិសុទ្ធ​ឬ​អត់​ក៏​យើង​​គង់​​​នឹង​ពិបាក​​ថ្ងៃ​ក្រោយ”។



 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម