កង្វះជាតិកាល់ស្យូមចំពោះស្ត្រី មានផ្ទៃពោះ

 
 

កាល់ស្យូម គឺជាសារធាតុ​​ ដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់មនុស្សគ្រប់រូប។​ ច្រើនជាង ៩៩%នៃជាតិកាល់ស្យូមត្រូវ បានផ្ទុកក្នុងឆ្អឹង និងធ្មេញ ដែលមានមុខងារទ្រទ្រង់ សារពាង្គកាយ ទាំងមូល ចំណែកឯសារជាតិកាល់ស្យូម ១% ទៀតស្ថិតនៅក្នុងឈាម សាច់ដុំ និងសារធាតុរាវនៅ ចន្លោះកោសិកា ផ្សេងៗ។ សារពាង្គកាយត្រូវការជាតិកាល់ស្យូម ដើម្បីឲ្យសាច់ដុំ អាចកន្ត្រាក់បាន ធ្វើឲ្យឈាម សរសៃឈាមមាន ចលនាស្រួល និងសម្រួលក្នុងការបញ្ចេញ អ័រម៉ូន និងអង់ស៊ីម ហើយក៏ជំនួយក្នុងការ បញ្ជូនព័ត៌មានទៅ ប្រព័ន្ធសរសៃប្រសាទផងដែរ។

ដូចនេះប្រសិនបើយើងមិន​បានបរិភោគជាតិកាល់ស្យូមឲ្យបានគ្រប់គ្រាន់ទេនោះ វានឹងបង្កឲ្យ មានបញ្ហាប៉ះពាល់ដល់សុខភាព របស់យើង ដែលបញ្ហាទាំងនោះមានដូចជា កំហាប់របស់ ឆ្អឹងថយចុះ (Osteopenia) និងប្រឈមមុខយ៉ាងខ្លាំងចំពោះ ជំងឺពុកឆ្អឹង (Osteoporosis) និងបាក់ឆ្អឹង។ រោគសញ្ញាធ្ងន់ធ្ងរ បណ្តលមកពី កង្វះជាតិកាល់ស្យូមរួមមាន៖ ស្ពឹកស្រពន់ ឈឺចាប់ត្រង់ម្រាមដៃ និងចង្វាក់បេះដូងលោត ខុសប្រក្រតី ដែលអាចបណ្តាល ឲ្យបាត់បង់ជីវិតបាន ប្រសិនបើមិន មានការព្យាបាល។

កាល់ស្យូមមានសារៈសំខាន់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសគឺស្ត្រីមានផ្ទៃពោះតែម្តង។ នៅអំឡុង ពេលមានផ្ទៃពោះ ទារកនៅក្នុង ផ្ទៃត្រូវការជាតិកាល់ស្យូម ដែលមិនត្រឹមតែ សម្រាប់ការ លូតលាស់ឆ្អឹង និងធ្មេញប៉ុណ្ណោះទេ តែក៏ដើម្បីធ្វើឲ្យចង្វាក់ បេះដូងមាន ភាពប្រក្រតី និងលទ្ធភាពធ្វើឲ្យ ឈាមកកបាន ល្អផងដែរ។ ជាមួយគ្នានេះ អង្គការស្បៀង អាហារពិភពលោក (FAO) បានបង្ហាញថា “ពុំមានកម្រិតតួលេខ ជាក់លាក់ ណាមួយដែលកំណត់តម្រូវការនៃជាតិ កាល់ស្យូមរបស់យើង ឬកម្រិតណាមួយ ដែលអាចបណ្តាល ឲ្យមានកង្វះជាតិ កាល់ស្យូមនោះទេ។” តែទោះបីជាយ៉ាង ណាក៏ដោយ ប្រសិនបើស្រី្តមានផ្ទៃពោះ មានជាតិកាល់ស្យូម តិចតួចពេក ឬមិនបានទទួលទានអាហារ ដែលមានជាតិកាល់ស្យូម គ្រប់គ្រាន់ពីរបបអាហាររបស់គាត់ នោះទារកក្នុងផ្ទៃ របស់គាត់នឹងស្រូបយកជាតិកាល់ស្យូម ពីឆ្អឹងរបស់គាត់ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ ដល់សុខភាពម្តាយ និងទារកនាពេលអនាគត។ បញ្ហាចម្បង មួយទៀតនោះ គឺភាពទន់ខ្សោយ សុខភាពនៃមាតានិងទារក និងរបបអាហារ នៅតែជាកត្តា ដែលគួរឲ្យកត់ សំគាល់ ដែលនាំឲ្យមាន ជំងឺធ្ងន់ធ្ងរ និងអត្រាមរណៈភាពមាតា។ ជំងឺក្រិស (Rickets) គឺជាជំងឺបង្អាក់ការលូតលាស់ សារពាង្គកាយរបស់ទារក បណ្តាលមកពី កង្វះសារជាតិ កាល់ស្យូម វីតាមីនដេ និង ផូស្វាត ។ ជំងឺនេះ បណ្តាលឲ្យឆ្អឹងរបស់មាតា និងទារកមានភាពទន់ និងខ្សោយ។

យោងតាមអង្គការសុខភាពពិភពលោកបានបង្ហាញថា នៅអំឡុងពេល ៣ខែចុងក្រោយ នៃការពពោះ រាងកាយរបស់ម្តាយត្រូវការ ជាតិកាល់ស្យូមច្រើន ជាងមុន ដោយសារតែទារក ក្នុងផ្ទៃក៏ត្រូវការសារជាតិនេះ ដើម្បីការលូតលាស់ឆ្អឹង និងធ្មេញផងដែរ។ ប្រសិនបើ គ្មានការផ្គត់ផ្គង់នូវជាតិ កាល់ស្យូមប្រចាំថ្ងៃ ដល់មាតានោះទេ ជាតិកាល់ស្យូម និងត្រូវបានទាញចេញ ពីឆ្អឹងរបស់ម្តាយ ដែលជាលទ្ធផល ធ្វើឲ្យឆ្អឹងខ្សោយ និងវិវត្តន៍ទៅ ជាជម្ងឺពុកឆ្អឹងសម្រាប់ម្តាយ។ ជំងឺពុកឆ្អឹង (Osteoporosis) បានកើតឡើងលើមនុស្ស រាប់លាននាក់ក្នុង មួយឆ្នាំៗ ហើយវាជាប្រភេទជំងឺម្យ៉ាង ដែលបណ្តាលឲ្យ កំហាប់របស់ឆ្អឹង និងគុណភាពឆ្អឹង មានការថយចុះ ឈានទៅ ដល់ភាពទន់ខ្សោយនៃឆ្អឹង ហើយបង្កើននូវឱកាស គ្រោះថ្នាក់នៃការ ប្រេះស្រាំនៃឆ្អឹង និង ជំងឺមួយទៀតនោះគឺ កង្វះកាល់ស្យូមនៅក្នុងឈាម (Hypocalcemia)។ ដូចគ្នានេះដែរ  កង្វះជាតិកាល់ស្យូមចំពោះស្ត្រីមាន ផ្ទៃពោះ​អាចបង្កភាព ប៉ះពាល់ដល់សុខភាពទាំងម្តាយ និងទារកក្នុងផ្ទៃដូចជា ​  ជំងឺពុកឆ្អឹង ការញ័រ ការស្ពឹកស្រពន់ រមួលក្រពើ និងជំងឺតេតាណូសជាដើម។

អ្នកអាចស្វែងរកជាតិកាល់ស្យូមបានតាមរយៈផលិតផលទឹកដោះគោ និងមិនមែន ទឹកដោះគោ ដូចជាត្រីខកំប៉ុង និងអាហារសម្បូរ ទៅដោយជាតិកាល់ស្យូម ដូចជា ធញ្ញជាតិ ទឹកផ្លែឈើ ទឹកសណ្តែក បាយ ភេសជ្ជៈកំប៉ុង នំប៉័ង និង អាហារូបត្ថម្ភដែល សំបូរជាតិកាល់ស្យូម ជាដើម។

ដូច្នេះតើអ្វីដែលអ្នកអាចធ្វើទៅបាន? មានផលិតផលជាច្រើនដែលមានជាតិកាល់ស្យូម ដែលអាចជួយ និងរក្សានូវកម្រិតកាល់ស្យូម របស់អ្នកឲ្យ បានត្រឹមត្រូវ។ បើយោងតាមអង្គការ សុខភាពពិភពលោក (WHO) ការសិក្សាស្រាវជ្រាវជាច្រើន បានបង្ហាញថាការ ទទួលទានអាហារ បំប៉នមានជាតិកាល់ ស្យូមផ្តល់នូវសារៈប្រយោជន៍ ជួយកាត់បន្ថយនូវ អត្រាគ្រោះថ្នាក់ពីការ ឡើងសម្ពាធឈាម នៅអំឡុងពេលពពោះ។ ទន្ទឹមនឹងនេះ គេហទំព័រ The Cambodia Herald ក៏បានបញ្ជាក់ថាស្ត្រី មានផ្ទៃពោះដែលទទួលទាន អាហារបំប៉ន មានជាតិកាល់ស្យូម ទទួលបាននូវការកាត់បន្ថយ ការបឺតស្រូបនៃ សំណទៅក្នុងឈាម (ដែលអាច បណ្តាលឲ្យពុល) ដែលមាន ន័យថាកាល់ស្យូមអាចដើរតួនាទី យ៉ាងសំខាន់ ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ដល់ ទារកផងដែរ។ ដើម្បីធានាថាស្ត្រី មានផ្ទៃពោះគ្រប់រូបទទួលបានជាតិ កាល់ស្យូមគ្រប់គ្រាន់ អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ជាការណែនាំ ឲ្យទទួលទានផលិតផលអាហារបំប៉ន ជាតិកាល់ស្យូមមួយថ្ងៃ ៣ដង នឹងគួរចាប់ផ្តើមពី ពេលពពោះបាន ២០សប្តាហ៍រហូត ដល់ថ្ងៃសម្រាល។

ផ្អែកលើតំបន់ដែលប្រជាជនមានកាទទួលទាននូវជាតិកាល់ស្យូមទាប ផលិតផលអាហារ បំប៉នមាន ជាតិកាល់ស្យូម ដើរតួជាផ្នែកមួយនៃ ការថែរក្សាសុខភាពពេល ពពោះនោះ ត្រូវបានណែនាំឲ្យទទួល ទានមុនពេលសម្រាលទារក ដើម្បីការពារ បម្រុងក្រឡាភ្លើង (Pre-Eclampsia) ជាពិសេស គឺការឡើង សម្ពាធឈាម។ Calcium Corbiere គឺជាឱសថមានជាតិ កាល់ស្យូមសម្រាប់ ស្ត្រីមានផ្ទៃពោះ ដែលជាផលិតផល របស់ក្រុមហ៊ុន សាណូហ្វីមកពីប្រទេសបារាំង និងមានប្រសិទ្ធភាព ក្នុងការជួយបង្ការស្ត្រី ពីជំងឺពុកឆ្អឹង (Osteoporosis) នៅអំឡុងពេលពពោះ និងក្រោយ ពេលសម្រាល ហើយក៏អាច ជួយឲ្យទារក មានសុខភាពឆ្អឹងល្អ និងរឹងមាំ តាំងពីនៅក្នុងផ្ទៃ។ អ្នកអាចរកទិញ Calcium Corbiere បាននៅតាមបណ្តា ឱសថស្ថាននានា នៅទូទាំងប្រទេសកម្ពុជា។ Calcium Corbiere  មានសមត្ថភាពអាច ជួយការពារស្រ្តី ជាម្តាយពី បម្រុងក្រឡាភ្លើង (Pre-Eclampsia) ការឡើងសម្ពាធឈាម ការហើមជើង និង ជំងឺពុកឆ្អឹង ក្រោយពេលសម្រាល និងទៅអនាគត ។
បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម