ហានិភ័យ នៃការប្រើ សំឡីត្បាល់ត្រចៀក ដែលអ្នក មិនធ្លាប់បានដឹង!
សំឡីត្បាល់ត្រចៀកត្រូវបានប្រើសម្រាប់ធ្វើអនាម័យត្រចៀក ដើម្បីកម្ចាត់កាកសំណល់ (អាចម៍ត្រចៀក) ចេញពីក្នុងត្រចៀក។ តែទោះបីជាយ៉ាងណា ទាមទារឲ្យមានការប្រុងប្រយ័ត្នជាមុន ដើម្បីការពារកុំឲ្យឈឺត្រចៀកផងដែរ។
តាមការស្រាវជ្រាវមួយចំនួន ដកស្រង់ពីប្រភពបរទេស បានបង្ហាញពីផលវិបាកខ្លះៗ នៃការប្រើសំឡីត្បាល់ត្រចៀក។ វាត្រូវបានគេរកឃើញថា មនុស្សភាគច្រើនប្រើសំឡីត្បាល់ត្រចៀក បានធ្វើឲ្យរហែកភ្នាស់ក្រដាសត្រចៀក ហើយប្រសិនបើរុកសំឡីចូលជ្រៅទៅក្នុងត្រចៀក វាអាចបណ្តាលឲ្យខូចត្រចៀកផងដែរ។ ដូចឧទាហរណ៏៖ លទ្ធផលអាចជារបួសតូចតាច រហូតក្លាយជារបួសធ្ងន់ធ្ងរក៏ថាបាន ដោយសារបញ្ហារហែកក្រដាសត្រចៀកនេះឯង។ ហានិភ័យនេះអាចបណ្តាលឲ្យវិលមុខ ឬអាចឈានដល់ករណីមួយចំនួន ដែលអាចបណ្តាលឲ្យមានការវះ កាត់ ដោយសារការប្រើសំឡីត្បាល់ ដោយមិនមានការប្រុងប្រយ័ត្ន។
ឥលូវនេះ អ្នកបានដឹងពីផលវិបាកមួយចំនួននៃការប្រើសំឡីត្បាល់ត្រចៀកហើយ ដូច្នេះអ្វីដែលសំខាន់ អ្នកត្រូវចាំក្នុងចិត្តថា ត្រូវមានការប្រុងប្រយ័ត្នចៀសវាងការបង្កគ្រោះថ្នាក់ឡើង។
ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនសម្រាប់អ្នក៖
- សំឡីត្បាល់ត្រចៀក គួរប្រើសម្រាប់តែសម្អាតទងត្រចៀក និងជុំវិញរន្ធត្រចៀក។
- សំឡីត្បាល់ត្រចៀក មិនគួររុកឲ្យហួសរន្ធត្រចៀកឡើយ។ បើមិនដូច្នេះទេ វាអាចរុញអាចម៍ត្រចៀកទៅដល់បាតត្រចៀក និងអាចធ្វើឲ្យស្ទះក្នុងរន្ធត្រចៀកផងដែរ។ ហើយអ្វីដែលពិសេសនោះគឺ ការរុកសំឡីចូលទៅក្នុងត្រចៀកជ្រៅពេកអាចធ្វើឲ្យធ្លុះក្រដាសត្រចៀក។ នៅពេលអាចម៍ត្រចៀកច្រើនក្នុងរន្ធត្រចៀករបស់អ្នក វាអាចបណ្តាលឲ្យវិលមុខ ឬប្រឈមមុខនិងបញ្ហាការស្តាប់លែងលឺថែមទៀតផង។
- ចំពោះករណីក្មេងៗ គួរតែមានប្រភេទសំឡីត្បាល់ ដែលក្រាស់ដើម្បីការពារការជាប់នៅក្នុងរន្ធត្រចៀកនោះ។
កត្តាសំខាន់ដែលអ្នកគួរដឹងនោះគឺ អាចម៍ត្រចៀកដែលបានកើតឡើង នៅក្នុងរន្ធត្រចៀកពិតជាមានប្រយោជន៏។ ជាការពិតណាស់ វាអាចជួយការពារត្រចៀកពីដីធូលី ជាតិពុលពីបាក់តេរី និងពីទឹក។ ដូច្នេះ អ្នកត្រូវកម្ចាត់អាចម៍ត្រចៀកដោយប្រុងប្រយ័ត្ន។
តែទោះបីជាយ៉ាងណា ប្រសិនបើអ្នកនៅមិនសុខស្រួលដោយសារបញ្ហាអាចម៍ត្រចៀកច្រើន ហើយអ្នកចង់ការពារមិនឲ្យអាចម៍ត្រចៀកកើតឡើងនៅចំកណ្តាលត្រចៀកលឿនរហ័សពេក អ្នកត្រូវសម្ងូតត្រចៀកឲ្យបានស្ងួតល្អក្រោយពេលងូតទឹករួច ព្រោះទឹកអាចទៅបំប៉ោងអាចម៍ត្រចៀកឲ្យកាន់តែធំឡើងៗ។
ប្រហែលជាឥលូវនេះអ្នកបានដឹងពីផលវិបាក នៃការប្រើសំឡីត្បាល់ត្រចៀកហើយមែនទេ? ដូច្នេះអ្នកចង់ដឹងពីជម្រើសផ្សេងទៀត សម្រាប់ធ្វើការសម្អាតត្រចៀករបស់អ្នក។ ពិតណាស់ វិធីអនាម័យត្រចៀក វាមិនមែនមានតែវិធីមួយប៉ុណ្ណោះទេ តែក៏មានវិធីផ្សេងៗទៀតដែរ។ អ្នកអាចប្រើកន្សែងដៃ។ ជម្រើសផ្សេងទៀតត្រូវបណ្តក់ថ្នាំសម្លាប់បាក់តេរី ២-៣ដំណក់ចូលទៅក្នុងត្រចៀកឲ្យបានម្តងទៅ ២ដងក្នុង ១ខែ បើសិនជាអាច។
សូមកុំស្ទាក់ស្ទើរ ក្នុងការចែករំលែក អត្ថបទដ៏មានប្រយោជន៍នេះ ទៅដល់ក្រុមគ្រួសារ ឬមិត្តភក្តិ ឲ្យយល់ដឹងពីផលវិបាក នៃការប្រើសំឡីត្បាល់ត្រចៀក៕
ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- ហេតុអ្វីបានជា ច្រមុះរបស់ខ្ញុំហូ រឈាម?
- ជំងឺរលាកថ្លើមប្រភេទ A ឆ្លងតាមរយៈចំនីអាហារ
- អ្នកអាចមានសុខភាពល្អដោយមិនចាំបាច់ចំណាយប្រាក់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!